ក្រុមហ៊ុនវីតាល់ និងមីជាតិ រៀបចំកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ


រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនវីតាល់ និង មីជាតិ បានដឹកនាំបុគ្គលិករៀបចំកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខដោយផ្ទាល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ១៩ខែឧសភា ឆ្នាំ ២០២០នេះ បន្ទាប់ពីកម្ពុជាបានព្យាបាលអ្នកជំងឺទាំង ១២២នាក់ ឲ្យជាសះស្បើយ ហើយមិនមានករណីស្លាប់ ។

This image has an empty alt attribute; its file name is AK5I6102.jpg

លោក តិច មិញ ប្រធានគ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុនវីតាល់ និង មីជាតិ បានមានប្រសាសន៍ថា «ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារមកប្រឈមដោយផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីព្យាយាមព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ ។ ស្មារតីមួយនេះ បង្ហាញពីការលះបង់ដ៏វិសេសវិសាល និងប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។ បើគ្មានគ្រូពេទ្យដែលមានស្មារតីលះបង់បែបនេះទេ យើងមិនអាចទស្សន៍ទាយដឹងថា តើអាយុជីវិតរបស់អ្នក ១២២នាក់ ក៏ដូចជាប្រជាជនទូទៅនឹងទៅជាយ៉ាងណានោះទេ» ។

This image has an empty alt attribute; its file name is AK5I6059.jpg

ដើម្បីថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ ក្រុមហ៊ុនទឹកពិសាវីតាល់ និង មីជាតិ បានពាំនាំយកនូវសម្ភារៈមួយចំនួនដូចជា ៖ ផ្ទាំងគំនូរថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដោយមានស្នាមមេដៃបុគ្គលិករបស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ពីការថ្លែងអំណរគុណ បណ្ណបរិភោគអាហារជុំគ្នាសម្រាប់ក្រុមគ្រូពេទ្យជួរមុខនៅក្នុងភោជនីយដ្ឋានវ័នម៉រ បាច់ផ្ការ ទឹកពិសាវីតាល់ និងមីជាតិមួយចំនួន ដើម្បីប្រើប្រាស់ក្នុងមន្ទីរពេទ្រផងដែរ ។

This image has an empty alt attribute; its file name is AK5I6169.jpg

លោកសាស្រ្តាចារ្យ ងី ម៉េង នាយកគ្រប់គ្រងទូទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យជួរមុខទាំងអស់បានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនទឹកពិសារវីតាល់ និង មីជាតិ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះអ្វីដែលបុគ្គលិកវីតាល់ និង មីជាតិបានធ្វើឡើងនាពេលនេះ ព្រោះថាសកម្មភាពនេះ គឺជាសកម្មភាពដែលមានអត្ថន័យជ្រាលជ្រៅមិនអាចកាត់ថ្លៃបានសម្រាប់ការកោតសរសើរ ការលើកទឹកចិត្ត និងការយល់ពីការលំបាករបស់ក្រុមគ្រូពេទ្យជួរមុខទាំងអស់របស់យើង ។

This image has an empty alt attribute; its file name is AK5I6028.jpg

បន្ថែមពីនេះទៀតលោកសាស្រ្តាចារ្យនាយក ងី ម៉េង បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបន្តរក្សាអនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ជាប្រចាំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនៃរលកទី២ នៃវីរុសកូវីដ-១៩ ។

This image has an empty alt attribute; its file name is AK5I6113.jpg

គួរបញ្ជាក់ផងដែរថា ក្រៅពីរៀបចំកម្មវីធីថ្លែងអំណរគុណនេះក្នុងមន្ទីពេទ្យដោយផ្ទាល់ វីតាល់ និង មីជាតិ ក៏បានផលិតវីដេអូថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជូរមុខ និងក្រសួងសុខាភិបាល ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ទាន់ពេលវេលា និងបានបង្ហោះវីដេអូនោះជាសាធារណៈនៅថ្ងៃដែលអ្នកជំងឺកូវីដ-១៩ ចុងក្រោយបាន ជាសះស្បើយផងដែរ ៕ អត្ថបទសហការ

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ