ប្រទេសថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ថៃកំពុងជួបវិបត្តិធ្ងន់ធ្ងរនិងត្រូវការជំនួយពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីស្រោចស្រង់ស្ថានភាពដែលកំពុងជួបនាពេលបច្ចុប្បន្ន ដើម្បីបញ្ជៀសការក្ស័យធនរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃធំមួយនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ចុះថ្ងៃទី ១៨ ឧសភា ។
ក្រុមហ៊ុនបានអះអាងថាខ្លួនកំពុងត្រូវការជំនួយយ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ខ្លួន ដែលមានវិបត្តិហិរញ្ញវត្ថុ ហើយសង្ឃឹមថា នឹងមានជំនួយថវិការពីធានាគាររហូតដល់ជិត ២.៨ ពាន់លានដុល្លារអាមេរិក ។
ការបើកដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ និង Star Alliance member មកទល់ពេលនេះមានរយៈកាល ៦០ឆ្នាំហើយ បើគិតត្រឹមខែនេះ។ ប៉ុន្តែដោយសារមានវិបត្តិកូវីដ១៩ ធ្វើអោយអាកាសយាន្តដ្ឋាននេះមានសភាពពិបាកទៅៗ និងត្រូវការការស្រោចស្រង់ សម្រាប់៣ឆ្នាំបន្ទាប់ ដែលប្រហែលត្រូវការទឹកប្រាក់ជំនួយសរុប ៧៧០ លានដុល្លា។
ក្នុងអំឡុងខែឧសភានេះ នៅតាមបណ្តាប្រទេសជាប់ព្រំដែនរបស់ប្រទេសថៃ ត្រូវបានដាក់កម្រិតក្រោយប្រទេសនេះ បានដាក់ប្រទេសរបស់ខ្លួនក្រោមស្ថានភាពប្រកាសអាសន្ន និងបានបិទជើងហោះហើរអន្តរជាតិក្នុងស្រុករបស់ខ្លួនរហូតដល់ចុងខែមិថុនានេះ ទោះបីជាការហោះហើរក្នុងស្រុកមួយចំនួនត្រូវបានចាប់ផ្តើមឡើងវិញ។
កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ គឺលោក Uttama Savanayana បានណែនាំដល់រដ្ឋាភិបាល គួរតែពិនិត្យនិងបើកចំហរ ដល់ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិមួយ ដែលក្នុងនោះរដ្ឋាភិបាលជាម្ចាស់ភាគហ៊ុន ៥១ ភាគរយ។ ដ្ឋាភិបាលគួរតែពិនិត្យមើល និងចុះបញ្ជីក្នុងតុលាការដែលទទួលបន្ទុកខាងការប្រកាសក្ស័យទុនរបស់ក្រុមហ៊ុនណាមួយក្នុងប្រទេស ដែលអាចការពារភាពក្ស័យធនរបស់ក្រុមហ៊ុនមួយនេះបាន។
ស្រដៀងគ្នានេះដែរ របៀបអនុវត្តជំពូក១១របស់អាមេរិក ដែលនេះអាចអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមអនុវត្តគម្រោងស្តារនីតិសម្បទា ក្រោមបទបញ្ជាដែលចេញដោយតុលាការដែលទទួលបន្ទុកខាងការប្រកាសក្ស័យទុនរបស់ប្រទេស ជាជាងយកប្រាក់កម្ចីរបស់រដ្ឋាភិបាលរយៈពេលខ្លី ដើម្បីប្រើជាដើមទុនធ្វើការ និងដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការចំណាយ។
លោក Savanayana បាននិយាយថា៖ «ពេលវេលាបានចេះតែដើរទៅមុខ ក្រុមហ៊ុនអាកាសចរណ៍ថៃត្រូវតែផ្លាស់ប្តូរ។ ការអនុវត្តតាមបែបប្រពៃណីនិយមមិនអាចបន្តបានទេ វាគួរតែមានការកែប្រែដ៏ធំមួយ»។
ឧបនាយករដ្ឋមន្ត្រីប្រទេសថៃ លោក Anutin Charnvirakul បានប្រាប់សារព័ត័មានថា នៅថ្ងៃចន្ទនេះថា៖ «ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានបញ្ចប់ជាសហគ្រាសរដ្ធ នៅពេលដែលការរៀបចំរចនាសម្ព័ន្ធឡើងវិញត្រូវបានបញ្ចប់ ដើម្បីផ្តល់នូវភាពបន់បែនជាច្រើនទៀត។ ក្រសួងហិរញ្ញវត្ថុមិនដើរតួជាអ្នកធានារ៉ាប់រងបំណុលក្រុមហ៊ុនទេ»។
នៅថ្ងៃចន្ទនេះដដែលក្នុងទីក្រុងបាងកកប្រទេសថៃ អ្នកនាំពាក្យរដ្ឋាភិបាល គឺលោកស្រី Narumon Pinyosinwat បាននិយាយថា៖ «គណៈកម្មាធិការមួយដែលត្រួតពិនិត្យគោលនយោបាយសម្រាប់សហគ្រាសរដ្ឋ បានយល់ស្របថា ក្រុមហ៊ុនអាកាសចរណ៍គួរតែទៅតុលាការក្ស័យធន ដើម្បីដាក់ផែនការឬគម្រោងស្តារនីតិសម្បទាឡើងវិញ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដឹកទំនិញរបស់ជាតិមួយនេះ»។
លោកស្រី Pinyosinwat បានបន្តទៀតថា៖ «ការរៀបចំឡើងវិញតាមរយៈ តុលាការដែលទទួលបន្ទុកខាងការប្រកាសក្ស័យទុនមិនមែនជារឿងដូចគ្នា នឹងការដាក់ពាក្យសុំក្ស័យធនទេ ហើយវាកំពុងត្រូវបានរងរបូសខ្លាំង»។
ស្របពេលគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ថៃ បានចេញសេចក្តីថ្លែងការណ៍មួយ និយាយថា៖ «ក្រុមហ៊ុនមិនមានបំណងដាក់ឯកសារក្នុងការក្ស័យធនទេ ប៉ុន្តែក្រុមហ៊ុនមាន ផែនការកែទម្រង់ ដែលបានបានអនុម័តដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហើយនិងបានបង្ហាញទៅការិយាល័យគោលនយោបាយសហគ្រាស ដើម្បីការពិចារណាដល់ក្រុមហ៊ុន»។
សេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ថៃ បន្តថា៖ «ផែនការផែនកែទម្រង់នេះ នឹងត្រូវប្រគល់ជូនគណៈរដ្ឋមន្ត្រី ដើម្បីចាត់ការបន្ត»។ ក្នុងការកែរទំរង់នៃក្រុមហ៊ុនមួយនេះ គួរតែកាត់បន្ថយនូវយន្តហោះដែលចាស់និងធំៗ ដូចជា the Boeing 747 និង Airbus A380។
ប្រទេសថៃក៏កំពុងមានគំរោងបញ្ជេញនូវយន្តហោះថ្មីរបស់ខ្លូនចំនួន៧ទៀតក្នុងឆ្នាំ២០២៤ខាងមុខ គឺ Boeing 747-400 jumbo jets Boeing 777-200 និង 777-300 jets the Boeing 777-300ERs Boeing 787s និង Airbus A350s ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost
ចែករំលែកព័តមាននេះ