ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ល្បិច​ម៉ាស្អាត​ដាក់​អ្នក​​រត់​ម៉ូតូឌុប​ ហៅ​ជិះ​ពី​ខណ្ឌឫស្សីកែវ​​ទៅ​​ខណ្ឌ​មាន​ជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ បាន​ត្រូវ​ជន​២​នាក់​ហៅ​ឱ្យ​ឌុ​ប​ពី​ខណ្ឌ​ឫស្សីកែវ ​ទៅ​ខណ្ឌមានជ័យ ​ក្នុង​តម្លៃ​៥​ម៉ឺន​រៀល ។ ខណៈ​មក​ដល់​ខណ្ឌមានជ័យ ជនសង្ស័យ​បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ទៅ​យក​លុយ​ក៏​ទៅ​បាត់​រហូត​មិនឃើញ​មក​វិញ បន្សល់​ទុក​បក្ខពួក​ម្នាក់​នៅ​ជាមួយ​ម្ចាស់​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ បាន​ត្រូវ​ជន​២​នាក់​ហៅ​ឱ្យ​ឌុ​ប​ពី​ខណ្ឌ​ឫស្សីកែវ ​ទៅ​ខណ្ឌមានជ័យ ​ក្នុង​តម្លៃ​៥​ម៉ឺន​រៀល ។ ខណៈ​មក​ដល់​ខណ្ឌមានជ័យ ជនសង្ស័យ​បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ទៅ​យក​លុយ​ក៏​ទៅ​បាត់​រហូត​មិនឃើញ​មក​វិញ បន្សល់​ទុក​បក្ខពួក​ម្នាក់​នៅ​ជាមួយ​ម្ចាស់​ម៉ូតូ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​កែង​រវាងផ្លូវ​៦០​ម៉ែត្រ​និងផ្លូវ​៣០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ម្ចាស់​ម៉ូតូ​ឈ្មោះ ចាន់ រ៉ា​ឌី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​បងប្អូន​ម្តុំ​កំពង់ដ​​គីឡូម៉ែត្រ​លេខ​៧ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ម្នាក់ មិន​ត្រូវ​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ទេ ។ ឯ​ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ផ្លា​ក​លេខ ៦៣៣១ មិន​ចាំ​អក្សរ​ពីមុខ ។

តាម​បុរស​ជា​ម្ចាស់​ម៉ូតូ​និយាយ​ថា នៅ​ពេល​ឌុ​ប​ជនសង្ស័យ​ចេញពី​ខណ្ឌឫស្សីកែវ​នោះ គឺ​ជន​សង្ស័យ​បានឱ្យ​គាត់​ជិះ​បត់​ចុះឡើង​ៗ រហូត​មក​ដល់​ផ្លូវ​៦០​ម៉ែត្រ​ដែល​ជា​កន្លែង​ស្ងាត់ ស្រាប់តែ​ស្រែក​សម្លុត​រូប​គាត់​ឲ្យ​ឈប់​ម៉ូតូ ។ ភ្លាម​ៗ​នោះ ជន​ម្នាក់​ក្នុង​ចំណោម​២​នាក់​នេះ បាន​សម្លុត​ខ្ចី​ម៉ូតូ​របស់​គាត់ ហើយ​ក៏​ជិះ​ទៅ​បាត់​រហូត​មិនឃើញ​ត្រឡប់​មក​វិញ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ចាំ​បាត់​ៗ​យូរ​ពេក ស្រាប់តែ​ជនសង្ស័យ​ជា​បក្ខពួក​ដែល​នៅ​ជាមួយ​គាត់​និយាយ​ថា ប្រយ័ត្ន​គេ​យក​ម៉ូតូ​ទៅបាត់ ។ ពេល​នោះ​ទើប​រូប​គាត់រ​ត់ទៅ​ឱ្យ​នគរបាល​ចរា​ចរណ៍​ប្រចាំការ​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ជួយ​អន្តរាគមន៍ ហើយ​សមត្ថកិច្ច​ក៏​បាន​បោះដៃ​តាម
វិទ្យុទាក់ទង​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌមានជ័យ​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​បក្ខពួក​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម ។

នៅ​ពេល​សាកសួរ ជនសង្ស័យ​ម្នាក់​នោះ​មិន​ទាន់​សារភាព​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​សមត្ថ​កិច្ច​ជំនាញ​សាកសួរ​បន្ត ។ ចំណែកឯ​ម្ចាស់​ម៉ូតូ បន្ទាប់​ពី​ដាក់​ពាក្យបណ្ដឹង​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​ដឹក​តាម​ម៉ូតូ​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ខណៈ ដឹក​ដល់​ពាក់កណ្ដាល​ផ្លូវ សមត្ថកិច្ច​បាន​ឲ្យ​លុយ​១​ម៉ឺន​រៀល​ជិះ​ម៉ូតូឌុប​បន្ត​ទៅ​ផ្ទះ​ទៀត ទាំង​ក្តី​សោកស្ដាយ​ម៉ូតូ​ជា​ពន់ពេក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ