ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប PSG ជាប់​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​បាល់ទាត់

3 ឆ្នាំ មុន

ប្រធាន​ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បាន​ឈរ​នៅ​តំណែង​កំពូល​តារាង «​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​៥០​រូប ក្នុង​វិស័យ​បាល់ទាត់​នៅ​លើ​ពិភពលោក »…

ប្រធាន​ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បាន​ឈរ​នៅ​តំណែង​កំពូល​តារាង «​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​៥០​រូប ក្នុង​វិស័យ​បាល់ទាត់​នៅ​លើ​ពិភពលោក » ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​ទស្សនាវដ្តី France Football ។

លោក Nasser Al-Khelaifi គឺជា​អ្នកជំនួញ​ជនជាតិ​កា​តា ហើយ​ក៏​ជា​ប្រធាន​ក្រុមហ៊ុន BeIN Media Group និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ពីក្រោយ​ការ​រៀបចំ​ព្រឹត្តិការណ៍ World Cup 2022 ដែល​ប្រទេស​កា​តា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ក្នុង​បញ្ជី​នេះ គេ​ក៏​ឃើញ​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo របស់​ក្រុម Juventus នៅ​ចំណាត់ថ្នាក់​ទី​២ និង​ប្រធាន FIFA លោក Gianni Infantino នៅ​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​ដែល​លោក Jürgen Klopp គ្រូបង្វឹក​ក្រុម Liverpool ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៤ ស្រប​ពេល​ដែល​លោក Jorge Mendes ភ្នាក់ងារ (Football Agent) របស់​កីឡាករ និង​គ្រូបង្វឹក​ល្បី​ៗ​នៅ​ចំណាត់ថ្នាក់​លេខ​៥ ។

ដោយឡែក​កីឡាករ​ឆ្នើម Lionel Messi របស់​ក្រុម Barcelona មិន​មាន​វត្តមាន​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​៥ (Top 5) ឡើយ ដោយ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៧ នៃ​តារាង​ខាងលើ ។

ចំពោះ​ការ​ដែល​សម្រេច​ឲ្យ​លោក Al-Khelaifi ឈរ​នៅ​តំណែង​កំពូល គឺ​សំអាង​លើ​ស្នាដៃ​របស់​លោក ដែល​ធ្វើ​ឲ្យ PSG ឈរ​នៅ​លើ​គេ​ផ្នែក​ទីផ្សារ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ក្លិប​លក់​អាវ​បាន​ចំនួន ១​លាន​អាវ​នៅ​ឆ្នាំ ២០១៩ ច្រើន​ជាង​ទិន្នន័យ​ចាស់​កាលពី​ឆ្នាំ ២០១១ ដែល​លក់​បាន​ត្រឹមតែ ៤៤,០០០ អាវ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ជូន​ថា France Football Magazine គឺជា​ស្ថាប័ន​ដែល​បាន​បង្កើត​ពានរង្វាន់​កីឡាករ​បាល់ទាត់​ល្អ​ប្រចាំឆ្នាំ Ballon d’Or ដែល​ត្រូវ​បាន​ទទួលស្គាល់​ពី​សំណាក់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ៕ (ដកស្រង់​ចេញពី Marca)

តារាងបញ្ជី​ឈ្មោះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ