ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​1​ថ្ងៃ​យានយន្ត​ជិត​100​គ្រឿង​មក​ត្រួត​​ពិនិត្យ​លក្ខណៈ​បច្ចេកទេស

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រជាពលរដ្ឋ​បានសម្រុក​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​(​ឆៀក​)​ក្នុង​១​ថ្ងៃ​ៗ​ជិត​១០០​គ្រឿងដែល​បាន​ចាប់​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នៅ​មន្ទី​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ។ លោក គឹ​ម…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រជាពលរដ្ឋ​បានសម្រុក​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​(​ឆៀក​)​ក្នុង​១​ថ្ងៃ​ៗ​ជិត​១០០​គ្រឿងដែល​បាន​ចាប់​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នៅ​មន្ទី​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ។

លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន​ខេត្ត ថ្លែង​ថា ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​) គឺ​ក្រុម​មន្ត្រី​ជំនាញប្រើប្រាស់​ម៉ាស៊ីន​ត្រួតពិនិត្យ​ចល័ត ។ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ធ្វើការ​ត្រួតពិនិត្យ​ពី​ថ្ងៃ​ទី​១៨ ដល់ទី​២២​ខែឧសភា ពី​ថ្ងៃ​ទី​២៥​ដល់ទី​២៩ ខែ
ឧសភា និង​ពី​ថ្ងៃ​ទី​១​ដល់ទី​៥ ខែមិថុនា ឆ្នាំ​២០២០ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​មាន ១-​ឧបករណ៍​វាស់​ផ្សែង​សាំង ២-​ឧបករណ៍​វាស់​ផ្សែង​ម៉ា​ស៊ូ​ត ៣-​ឧបករណ៍​វាស់​ល្បឿន​យាន ៤-​ឧបករណ៍​វាស់​ភ្លើង​ហ្វា​កូត ៥-​ឧបករណ៍​វាស់​សូរ​សំឡេង​ស៊ី​ផ្លេ ៦-​ឧបករណ៍​វាស់​លំ​ងាក​ចង្កូត ៧-​ឧបករណ៍​ថ្លឹង​ទម្ងន់​យាន ៨-​ឧបករណ៍​វាស់​កម្លាំង​ហ្វ្រាំង​យាន​។

ក្រោយ​ពេល​មានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មានការ​សង្កេត​ឃើញ​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​) មាន​រថយន្ត​ដែល​មិន​ទាន់​បាន​ធ្វើការ​ត្រួតពិនិត្យ ត្រូវ​បាន​ម្ចាស់​សម្រុក​យក​មក​ធ្វើការ​ត្រួតពិនិត្យ​យ៉ាងច្រើន ។

ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា​ខាង​មុខ យោង​តាម​ការ​ប្រកាស​របស់​សមត្ថកិច្ច​ចរាចរណ៍ នឹង​ចាប់ផ្តើម​ផាកពិន័យ​យានយន្ត​ដែល​មិន​ទាន់​បាន​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ