ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​មក​ពី​ថៃ​២៣៤​នាក់ តាម​ច្រក​អូ​ស្មាច់​ចំណោម​ជាង​១​ម៉ឺន​នាក់​បាន​ធ្វើតេស្ត​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលករ​ខ្មែរ​មក​ពី​ថៃ​តាម​ច្រក​អូ​ស្មាច់​២៣៤​នាក់ ក្នុង​ចំណោម​ជាង​១​ម៉ឺន​នាក់ បាន​ធ្វើ​សេត្ត​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​អភិបាលខេត្ត​រតនគិរី ។ លោក ប៉ែន…

រាជធានី​ភ្នំពេញ ៖ ពលករ​ខ្មែរ​មក​ពី​ថៃ​តាម​ច្រក​អូ​ស្មាច់​២៣៤​នាក់ ក្នុង​ចំណោម​ជាង​១​ម៉ឺន​នាក់ បាន​ធ្វើ​សេត្ត​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​អភិបាលខេត្ត​រតនគិរី ។

លោក ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​មាន​ពលករ​ខ្មែរ​មក​ពី​ធ្វើការ​ពី​ប្រទេស​វិញ​ចូល​មក​តាម​ច្រក​អូ​ស្មាច់ និង​ច្រក​ជាំ សរុប​ទាំងអស់​មាន​ចំនួន​១៥៥៥៤​នាក់ ក្នុង​នោះ​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ បាន​ចំនួន​២៣៤​នាក់ ទទួលលទ្ធផល​អវិជ្ជមាន​ចំនួន​២២៧​នាក់ ខណៈ​នៅ​សល់​៧​នាក់ មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​បច្ចុប្បន្នភាព និង​ទិស​ដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ​»​លោក ប៉ែន កុស​ល្យ បាន​បញ្ជាក់​ថា តាម​ស្ថិតិ​ពលករ​ខ្មែរ​មក​ពី​ថៃ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​បាន​វិល​ត្រឡប់​មក​មូលដ្ឋាន​វិញ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ មាន​ចំនួន ៤៤១៨​នាក់ ក្នុង​នោះ​ស្រី ២០០៧​នាក់ ។

លោក​ថា ស្ថិតិ​ពលករ​ជា​រួម​ដែល​បាន​ឆ្លង​ដែន​ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​អូ​ស្មាច់ និង​ជាំ សរុប​ទាំងអស់​មាន​ចំនួន ១៥៥៥៤​នាក់ ចង់​និយាយ​ថា នេះ​ជា​ទូទៅ​វិញ​មក​តាម​ច្រក​យើង​ពីរ​ហ្នឹង​ច្រក​អូ​ស្មាច់ ហើយ​និង​ច្រក​ជាំ ចឹ​ង​មាន​១៥០០០​ជាង​នាក់ ១៥៥៥៤​នាក់ ចូល​មក​ក្រៅពី​ហ្នឹង​បាន​យើង​បញ្ជូន​ទៅ​ខេត្ត​គេ​ចឹ​ង​ចូល​តាម​ច្រក​យើង​ពី​ហ្នឹង​មាន​១៥៥៥៤​នាក់ ដោយ​បាន​ធ្វើតេស្ត​សំណាក គិត​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​យក​សំណាក ទៅ​ធ្វើតេស្ត​២៣៤​នាក់ ស្រី​១០៩​នាក់ លទ្ធផល​អវិជ្ជមាន​ចំនួន​២២៧​នាក់ ស្រី​១០៥​នាក់ នៅ​សល់​៧​នាក់ សំណាក​មិន​ទាន់​ទទួល​បាន​លទ្ធផល​» ។

លោក​បញ្ជាក់​ថា​៖«​ចំពោះ​អ្នក​ដែល​សល់​៧​នាក់​ទៀត មិន​ទាន់​ទទួល​បាន​លទ្ធផល​នោះ មិនមែន​មាន​ន័យ​ថា ពួក​គេ​មាន​ចេញ​រោគ​សញ្ញា​មិន​ប្រក្រតី​អ្វីមួយ​នោះ​ទេ ជាក់ស្ដែង​ខាង​ខេត្ត​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​ខាង​ប៉ាស្ទ័រ​វិញ​នៅឡើយ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ