ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! អាង​ខ្លួន​ជា​អធិការរង ទៅ​សង់ផ្ទះ​លើ​ដី​របស់​ឧទ្យាន​ជាតិ​គី​រី​រម្យ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដោយ​អាង​អំណាច​ខ្លួន​ជា​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ទៅ​សង់ផ្ទះ​នៅ​លើ​ផ្លូវ​ប្រសព្វ​ចំណុច​ក្បែរ​មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​កម្ពុជា ដែល​ជា​ដី​របស់​ឧទ្យាន​ជាតិ​គី​រី​រម្យ​ទាំង​បំពាន​។ បុរស​ដែល​សង់ផ្ទះ​នៅ​លើ​ដី​របស់​ឧទ្យាន​ជាតិ​ទាំង​បំពាន​ច្បាប់​នេះ ត្រូវ​បាន​ស្គាល់​ថា មានឈ្មោះ​សួន ចាន់ ជា​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។ បើ​តាម​មន្ត្រី​បរិស្ថាន​មួយ​រូប​ដែល​ឈរជើង​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដោយ​អាង​អំណាច​ខ្លួន​ជា​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ទៅ​សង់ផ្ទះ​នៅ​លើ​ផ្លូវ​ប្រសព្វ​ចំណុច​ក្បែរ​មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​កម្ពុជា ដែល​ជា​ដី​របស់​ឧទ្យាន​ជាតិ​គី​រី​រម្យ​ទាំង​បំពាន​។

បុរស​ដែល​សង់ផ្ទះ​នៅ​លើ​ដី​របស់​ឧទ្យាន​ជាតិ​ទាំង​បំពាន​ច្បាប់​នេះ ត្រូវ​បាន​ស្គាល់​ថា មានឈ្មោះ​សួន ចាន់ ជា​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។

បើ​តាម​មន្ត្រី​បរិស្ថាន​មួយ​រូប​ដែល​ឈរជើង​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ បាន​ប្រាប់​ថា ពី​មុន​កន្លែង​ដែល​លោក​សួន ចាន់ អធិការ​ង​សង់ផ្ទះ​នេះ គឺជា​ចំណោទ​យ៉ាង​ជ្រៅ ។ ក្រោយមក​អំឡុង​ឆ្នាំ 2014 មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​កម្ពុជា ត្រូវ​បាន​ប្រមុខ​ថ្នាក់ដឹកនាំ​អនុញ្ញាត​ឲ្យ​សាងសង់​នៅ​លើ​ផ្ទៃដី​ចំនួន​ជាង 100 ហិ​កតា ដោយ​កាលនោះ​លោក​សួន ចាន់ ប្រហែលជា​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អ្នកម៉ៅការ​កាយ​ដី ហើយ​ក៏​បាន​ហៅ​ឲ្យ​ក្រុម​អ្នក​មើល​ការ​កាយ​ដី​យក​ដី​ទៅ​ចាក់​នៅ​ចំណុច​មុខ​ផ្លូវ​ចូល​មជ្ឈមណ្ឌល​វប្បធម៌​នេះ ដោយ​ប្រាប់​ក្រុម​អ្នកម៉ៅការ​ថា សាងសង់​រោង​យាម​។

ក្រោយមក​នៅ​ឆ្នាំ 2017 ស្រាប់តែ​លោក​សួន ចាន់ មិន​បាន​សង់រោង​យាម​ដូច​ការ​និយាយ​នោះ​ទេ បែរជា​មក​សង់ផ្ទះ ហើយ​ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​សង់ផ្ទះ​នោះ​ទេ​។ តែ​លោក​សួន ចាន់ ដោយ​អាង​អំណាច​ខ្លួន​ជា​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច នៅ​តែ​គឃ្លើន​ឱ្យ​ជាង​សាងសង់​ទាំង​បំពាន បើ​ទោះជា​មន្ត្រី​បរិស្ថាន​យើង​ចុះ​ទៅ​ហាមឃាត់ 6 ទៅ 7​ដង​ក៏​ដោយ ក្រោយ​ពេល​សង់​ហើយ លោក​សួន ចាន់ ក៏​បាន​យកប្រពន្ធ និង​កូន​មក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​តែ​ម្ដង ដោយ​មាន​លក់ដូរ​របស់របរ​ថែម​ទៀត​ផង​។

មន្ត្រី​បរិស្ថាន​ដដែល​បន្ត​ថា ចំណុច​ដែល​លោក​សួន ចាន់ សង់ផ្ទះ​នេះ គឺជា​កន្លែង​ដែល​ស្ថិត​ក្នុង​គម្រោង​របស់​មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​សាងសង់​ពង្រីក​ផ្លូវ​ឲ្យ​ធំ ដើម្បី​ចៀសវាង​ការ​គ្រោះ​ថ្នាក់​ជាយថាហេតុ​ណាមួយ ព្រោះ​ចំណុច​កន្លែង​ដែល​លោក​សួន ចាន់ សង់ផ្ទះ​នេះ គឺជា​ផ្លូវ​ប្រសព្វ​​តែ​ម្ដង​។

ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ខាង​មន្ត្រី​បរិស្ថាន​មានការ​ហួសចិត្ត​និយាយ​ជាមួយ​លោក​សួន ចាន់ មិនកើត​នោះ គឺ​ត្រង់​ថា នៅ​ពេល​ដែល​មន្ត្រី​ចុះ​មក​ធ្វើការ​ហាមឃាត់ បែរជា​លោក​សួន ចាន់ ប្រើ​ពាក្យ​សំដី​ថា អ្នក​សង់ផ្ទះ​នៅ​លើ​គី​រី​រម្យ​នេះ សុទ្ធតែ​ខុសច្បាប់ ហេតុ​អ្វី​បានជា​មិន​ឃាត់ បែរជា​មក​ឃាត់​តែ​រូប​លោក​ម្នាក់​ទៅ​វិញ?

ហើយ​មានការ​លើក​ឡើង​ផង​ដែរ​ថា ការ​ដែល​លោក​សួន ចាន់ និយាយ​ដូច្នេះ ទំនងជា​គាត់​ភ្លេច​ខ្លួន​ថា គាត់​គឺជា​មន្ត្រី​អនុវត្ត​ច្បាប់ តែ​បែរជា​មក​បំពាន​ច្បាប់​បែប​នេះ ចុះបើ​គាត់​ជា​អ្នក​អនុវត្ត​ច្បាប់​ហើយ ហើយ​បំពាន​ច្បាប់​បែប​នេះ តើ​អ្នក​ណា​គេ​អនុវត្ត​តាម?

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ