ឧស្សាហ៍​មាន​អារម្មណ៍​ក្ដៅ​ភាយ​ៗ​និង​បែកញើស​ពេល​យប់មែនទេ?


ជា​ញឹកញាប់​ចំពោះ​ស្ត្រី​ការ​បែកញើស​នៅ​ពេល​យប់ គឺជា​រឿង​ធម្មតា​បំផុត​មួយ​កំឡុង​ពេល​អស់​រដូវ​។ បញ្ហា​បែកញើស​បង្ក​បញ្ហា​គួរ​ឱ្យ​រំខាន​ក្នុង​កំឡុង​ពេល​គេង​យប់​ដែល​ភាគច្រើន​បណ្ដាល​ឱ្យ​គេង​មិន​បាន​ស្កប់ស្កល់​ពី ៧ ទៅ ៩ ម៉ោង​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​ដោះស្រាយ​បញ្ហា​បែកញើស​ពេល​យប់​បាន​យ៉ាង​ប្រសើរ ៖

១. សណ្ដែកសៀង

សមាសធាតុ​មួយ​ចំនួន​ក្នុង​សណ្ដែកសៀង​មាន​សមត្ថភាព​គ្រប់គ្រង​អ័រម៉ូន estrogen​។ ហើយ​នេះ​ជា​មូលហេតុ​ដែល​ការ​រួម​បញ្ចូល​សណ្ដែកសៀង​ក្នុង​របប​អាហារ​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន​ទប់ស្កាត់​បញ្ហា​ក្ដៅ​ភាយ​ៗ​និង​បែកញើស​យប់​។

២. ផ្លែ​ទទឹម

ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សារធាតុ ellagitannins និង phytoestrogens ដែល​ជួយ​គ្រប់គ្រង​អ័រម៉ូន​ក្នុង​រាង​កាយ​ទប់ស្កាត់​បញ្ហា​បែកញើស​យប់​។

៣. ត្រី​សម្បូរ​ខ្លាញ់

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ​ដែល​មាន​សមត្ថភាព​បំបាត់ ព្រមទាំង​ទប់ស្កាត់​បញ្ហា​ក្ដៅ​ភាយ​ៗ​និង​បែកញើស​ពេល​យប់​។ ដូច្នេះ​គួរ​ព្យាយាម​ទទួលទាន​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៤. ផ្លែ​ឈើ​និង​បន្លែ

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ក្ដៅ​ភាយ​ៗ​និង​បែកញើស​ពេល​យប់​គួរ​ឱ្យ​កត់សម្គាល់​។ គ្រាន់តែ​ប្រាកដ​ថា​អ្នក​ជ្រើសរើស​បន្លែ​ផ្លែ​ឈើ​ស្រស់​ៗ៕ ប្រភព ៖ Health.com.kh

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ