ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Conor McGregor ចង់​ឡើងសង្វៀន​​ជាមួយ​ Floyd Mayweather ម្តងទៀត

3 ឆ្នាំ មុន

ការ​ប្រកួត​រវាង​កីឡាករ Floyd Mayweather និង Conor McGregor អាច​នឹង​កើតឡើង​ម្តងទៀត បន្ទាប់​ពី​អ្នក​ប្រយុទ្ធ UFC ជនជាតិ​អៀរ​ឡង់…

ការ​ប្រកួត​រវាង​កីឡាករ Floyd Mayweather និង Conor McGregor អាច​នឹង​កើតឡើង​ម្តងទៀត បន្ទាប់​ពី​អ្នក​ប្រយុទ្ធ UFC ជនជាតិ​អៀរ​ឡង់ បាន​ប្រកាស​ថា​ខ្លួន​ចង់​ប៉ះ​គ្នា​ជាមួយ​អ្នក​ប្រដាល់សកល ជនជាតិ​អា​មេ​រិ​កាំ​ង​ម្តងទៀត ។

បន្ទាប់​ពី​ទទួល​បានការ​កោតសរសើរ​ពី​អតីត​ម្ចាស់​ជើងឯក​ពិភពលោក Mike Tyson ចំពោះ​ជំនាញ​ប្រដាល់​របស់​ខ្លួន តារា​ឆ្នើម​របស់​ស្ថាប័ន UFC គឺ​កីឡាករ Conor McGregor បាន​សរសេរ​សារ​មួយ​ក្នុង​បណ្តា​យ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ថា ការ​ប្រកួត​រវាង​គេ​ជាមួយ Mayweather គឺ​មិន​អាច​ចៀស​ផុត​បាន​ឡើយ ហើយ​ការ​ជួប​គ្នា​ម្តងនេះ នឹង​មាន​លទ្ធផល​ខុស​ពី​ការ​ជួប​គ្នា​លើក​មុន ។ ដោយ​រូបគេ​ប្រាកដ​ថា ខ្លួន​ពិតជា​អាច​ផ្តួល​អ្នក​ប្រដាល់​អា​មេ​រិ​ក​វ័យ ៤៣​ឆ្នាំ​រូប​នេះ ។

ការ​ជួប​គ្នា​លើក​ដំបូង​រវាង​អ្នក​ទាំង​ពីរ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ផ្ទាំងទស្សនីយភាព​មួយ ជាង​ការ​ប្រកួត​ប្រដាល់​អាជីព​ពិតប្រាកដ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ប្រកួត​នេះ បាន​ធ្វើ​ឲ្យ​កីឡាក​ទាំង​ពីរ​កើប​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​អាជីព​របស់​ខ្លួន ។

សូម​រំលឹក​ថា ជំនួប​លើក​ដំបូង​រវាង​កីឡាករ​ទាំង​ពីរ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៧ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន T-Mobile Arena រដ្ឋ Nevada សហរដ្ឋអាមេរិក ។ ការ​ប្រកួត​នេះ បញ្ចប់​ទៅ​ដោយ​កីឡាករ Floyd Mayweather បាន​ផ្តួល​ឲ្យ​កីឡាករ Conor McGregor បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​១០ ។

ជំនួប​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «The Money Fight» ឬ «The Biggest Fight in Combat Sports History» បន្ទាប់​ពី Floyd Mayweather រក​ប្រាក់​បាន​ពី​ការ​ប្រកួត​នេះ ចំនួន ២៧៥​លាន​ដុល្លារ ខណៈ​ដែល Conor McGregor រកបាន ១៣០​លាន​ដុល្លារ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ