ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Celtic ក្លាយជា​ម្ចាស់​ជើងឯក​រដូវ​កាល​នេះ ក្រោយ​លី​គ​ប្រកាស​រំសាយ​ចោល

3 ឆ្នាំ មុន

ស្កុ​តឡែ​ន ​៖ ក្លិប​បាល់ទាត់ Celtic ត្រូវ​បាន​ប្រកាស​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​កំពូល Scottish Premiership បន្ទាប់​ពី​លី​គ​រដូវ​កាល ២០១៩-២០ ត្រូវ​បាន​សម្រេច​រំសាយ​ចោល…

ស្កុ​តឡែ​ន ​៖ ក្លិប​បាល់ទាត់ Celtic ត្រូវ​បាន​ប្រកាស​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​កំពូល Scottish Premiership បន្ទាប់​ពី​លី​គ​រដូវ​កាល ២០១៩-២០ ត្រូវ​បាន​សម្រេច​រំសាយ​ចោល ដោយសារ​តែ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ ជំងឺ​រាតត្បាត​រាលដាល ។

ស្ថាប័ន​បាល់ទាត់​អាជីព​ស្កុ​ត​ឡេ​ន (SPFL) បាន​រៀបចំ​ការ​ប្រជុំ​ក្រុមប្រឹក្សាភិបាល​មួយ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​បាន​សម្រេចចិត្ត​ថា​រដូវ​កាល​នេះ ត្រូវ​រំសាយ​ចោល ដែល​បាន​ធ្វើ​ឲ្យ​ក្រុម Celtic ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​នេះ ជា​លើក​ទី​៥១ របស់​ខ្លួន ។

ការ​សម្រេចចិត្ត​ឲ្យ​ក្រុម Celtic ក្លាយជា​ម្ចាស់​ជើងឯក ក្រោយ​លី​គ​រំសាយ ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើ​ពិន្ទុ​ក្នុង​មួយ​ប្រកួត រហូត​ដល់​ប្រកួត​ចុង​ក្រោយ​ដែល​បាន​លេង​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា មុន​ពេល​លី​គ​ត្រូវ​បាន​ផ្អាក ។

ក្រុម Celtic មាន ៨០​ពិន្ទុ​ដោយ​ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៣០​ប្រកួត ដូច្នេះ​គិត​ជា​មធ្យមភាគ​ពួក​គេ​អាច​រកបាន ២,៦៦​ពិន្ទុ​ក្នុង​មួយ​ប្រកួត ខណៈ​ក្រុម​លេខ​២ Rangers អាច​រកបាន ២,៣១​ពិន្ទុ​ក្នុង​មួយ​ប្រកួត ។
ដោយឡែក​ក្រុម Heart of Midlothian ដែល​នៅ​បាត​តារាង នឹង​ត្រូវ​កាត់​ចោល​ទៅ​លី​គ​លំដាប់​ទី​២ Scottish Championship តាម​រូបមន្ត​ចាស់ ខណៈ​ក្រុម Dundee United ត្រូវ​ឡើង​មក​លេង​នៅ​លី​គ​លំដាប់​ទី​១ រដូវ​កាល​ក្រោយ ។

ងាក​មក​កាន់​ក្រុម Heart of Midlothian ដែល​តាម​ពីក្រោយ​ក្រុម Hamilton Academical ចំនួន ៤​ពិន្ទុ​កំពុង​តែ​ពិចារណា​ក្នុង​ការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បន្ទាប់​ក្រុម​ខ្លួន​ត្រូវ​កាត់​ចោល​ដោយ​មិន​សម​ហេតុផល ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់ ៨​ប្រកួត​ទៀត​ទើប​បញ្ចប់ ៕ (ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ