ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត ស៊ុ​យ អ៊ែ​ត គាំទ្រ​ជំនួប​រវាង​លោក កឹ​ម សុខា ជាមួយ​សម្តេច តេ​ជោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​ស៊ុ​យ អ៊ែ​ត បាន​គាំទ្រ​ចំពោះ​ជំនួប​រវាង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​ស៊ុ​យ អ៊ែ​ត បាន​គាំទ្រ​ចំពោះ​ជំនួប​រវាង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ពេល​កន្លង​មក​ក្នុង​ពិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ម្តាយក្មេក​សម្តេច​តេ​ជោ ។ នេះ​បើ​លោក មុត ច​ន្ថា នាយក​ខុ​ទ្ទ​កាល​ល័យ​លោក កឹ​ម សុខា ។

លោក មុត ច​ន្ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០២០​ថា ក្នុង​ជំនួប​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃនេះ លោក Bjorn Haggmark ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​រាជាណាចក្រ​ស៊ុ​យ​អែ​ត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា «​បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​៥ ខែឧសភា ជា​ជំហាន​វិជ្ជមាន​មួយ​ដែល​គួរ​បន្ត​មក​ទៀត​ដោយ​វិធានការ​នានា ដើម្បី​ពង្រឹង​ការ​សន្ទនា និង​ការ​ផ្សះផ្សា​ព្រមទាំង​លំហ​ប្រជាធិបតេយ្យ​» ។

លោក​ក៏​បាន​លើក​ឡើង​ថា នៅ​ស​ប្តា​ហ៍​នេះ​លោក កឹ​ម សុខា និង​សហការី បន្ត​ទទួល​ជួប​ជាមួយនឹង​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មក​ពី​ទ្វីប​ផ្សេង​ៗ (​អាស៊ី អឺរ៉ុប អា​មេ​រិ​ក​) មួយ​ចំនួន​ទៀត ។

ក្នុង​ជំនួប​ទាំងនេះ​ក្រៅពី​ការ​សួរសុខទុក្ខ​ក៏​មានការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា និង​ស្វែង​យល់​អំពី​ដំណើរការ​ប្រជាធិបតេយ្យ វិស័យសេដ្ឋកិច្ច សង្គម​នៅ​កម្ពុជា ជា​ពិសេស​បញ្ហា​ដែល​ពាក់​ព​ន្ឋ័​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។

សូម​ជម្រាប​ថា កាលពី​កន្លង​មក​បណ្តា​ស្ថានទូត​មួយ​ចំនួន​បាន​គាំទ្រ​ជំនួប​រវាង​សម្តេច តេ​ជោ ហ៊ុន សែន​ជាមួយ​លោក កឹ​ម សុខា យ៉ាងណា​ក្តី​ការ​គាំទ្រ​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា​ជំនួប ការ​ជួប​គ្នា​រវាង​សម្តេច តេ​ជោ ជាមួយ​លោក កឹ​ម សុខា គឺ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ គឺ​គ្រាន់តែ​ជា​មនោសញ្ចេតនា​ដែល​លោក​កឹ​ម សុខា អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឧបាសិការ ដែល​ជា​ម្តាយក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន ។​លោក​បញ្ជាក់​ថា​៖«​យើង​ឃើញ​ថា​ពិធី​បាន​បញ្ចប់​៣ ឬ​៤​ថ្ងៃ​ហើយ​គ្មាន​ប្រែប្រួល​នោះ​ទេ តែ​វា​គ្រាន់តែ​បង្ហាញ​ពី​ន​មោ​ស​ញ្ចេ​ត​នា ក្នុង​ការ​រួមចំណែក​មរណទុក្ខ ប៉ុណ្ណោះ​ទេ​» ។

ក្រោយ​សំណួរ​រ​សួរ​ថា តើ​លោក កឹ​ម សុខា អាច​នឹង​ត្រូវ​បាន​លើកលែងទោស ឬទេ នៅ​ពេល​សាលាឧទ្ធរណ៍​បើក​សវនាការ​នៅ​ពេល​ខាង​មុខ​នេះ ? លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​យល់​ថា លោក​កឹ​ម សុខា​មិ ន​ទាន់​ក្លាយជា​ទណ្ឌិត ឬ​អ្នកទោស​នោះ​ទេ ព្រោះ​តុលាការ​មិន​វិនិច្ឆ័យ ឬ​កាត់ក្តី​ឲ្យ​ជាប់គុក​ប៉ុន្មាន​ឆ្នាំ​ឯណា ? អី​ញ្ចឹ​ង​គាត់​មិនមែន​ទណ្ឌិត​នោះ​ទេ ហើយ​ការ​លើកលែងទោស​ត្រូវ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែង ឬ​បន្ធូរបន្ថយ​មាន​ករណី​ទណ្ឌិត​នោះ​ទេ ។

ដូច្នេះ​មនុស្ស​មិន​ទាន់​មានទោស​ផង​យើង​លើកលែងទោស​យ៉ាងម៉េច​កើត?​» ។ លោក​បន្ថែម​ថា ករណី​លោក កឹ​ម សុខា បាន​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ធ្វើ​តាម​នីតិវិធី​នៅឡើយ ដូច្នេះ​យើង​មិន​អាច​សន្និដ្ឋាន​បាន​មុន​នោះ​ទេ ។ យើង​រង​ចាំ​មើល​លទ្ធផល​របស់​តុលាការ​ក្នុង​ការ​អនុវត្ត​នីតិវិធី​សួរ​ឆ្លើយ​នោះ​យើង​នឹង​ដឹង​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ