ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ កូ​វី​ដ​១៩ ទៅ​លុកលុយ​ដល់​កុលសម្ព័ន្ធ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​ហើយ

3 ឆ្នាំ មុន

អា​ក្វា​ឌ័​រ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ប្រទេស​អា​ក្វា​ឌ័​រ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​ដំបូង​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច Waorani…

អា​ក្វា​ឌ័​រ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ប្រទេស​អា​ក្វា​ឌ័​រ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​ដំបូង​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច Waorani នៅ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​នេះ​។

យោង​តាម​ក្រសួង​បានឱ្យ​ដឹង​ថា ករណី​ដែល​ត្រូវ​បាន​បញ្ជាក់ គឺជា​ស្ត្រី​មាន​ផ្ទៃពោះ​អាយុ ៧ ឆ្នាំ ដែល​បាន​ចាប់ផ្តើម​បង្ហាញ​រោគ​សញ្ញា​ទាក់ទង​នឹង​វីរុស​នេះ​នៅ​ដើមខែ​ឧសភា​។

យោង​តាម​មន្ត្រី​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​រូប​នេះ​កំពុង​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី Quito របស់​ប្រទេស​នេះ​។

ក្រុម​ក្រសួងសុខាភិបាល​ត្រូវ​បាន​បញ្ជូន​ទៅ​ភូមិ​របស់​នាង ដើម្បី​ធ្វើតេស្ត​អ្នក​ផ្សេង​ទៀត​ដែល​មានការ​សង្ស័យ និង​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នកជំងឺ​។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៤០​នាក់​ត្រូវ​បាន​ធ្វើតេស្ត និង​៦​នាក់​មានការ​បង្ហាញ​ពី​រោគ​សញ្ញា​។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​អេ​ក្វា​ឌ័​របា​ន​ចុះបញ្ជី​ករណី​ឆ្លង​សរុប​កូ​វី​ដ​១៩ ចំនួន ៣៣,០០០​ករណី និង​មាន​ករណី​បាត់បង់​ជីវិត​សរុប​ចំនួន ២,៧៣៦​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ