ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ច្រឡំ​ថា យក​មី​ញ៉ុ​ង​ម៉ូតូ​ដាំ​លើ​ខ្សែ​ក្រ​វ៉ា​ត់ឱ្យ​ហ៊ឺហារ​ចុះ តាម​ពិត​​​មិនមែនទេ !

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តី​រាយ​ការ​ណ៍ឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ​ឧសភា​ មាន​ករណី​អំពើ​ហិ​ង្សា​កើត​ឡើង​ នៅ​ក្នុង​ពិធី​មង្គលការ​មួយ ស្ថិត​ក្នុងភូមិ​ព្រ​ហ៊ូ​ត ឃុំ​ផា​ន់​ញើ​ម…

ខេត្តកំពង់ធំ ៖ តាម​សេចក្តី​រាយ​ការ​ណ៍ឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ​ឧសភា​ មាន​ករណី​អំពើ​ហិ​ង្សា​កើត​ឡើង​ នៅ​ក្នុង​ពិធី​មង្គលការ​មួយ ស្ថិត​ក្នុងភូមិ​ព្រ​ហ៊ូ​ត ឃុំ​ផា​ន់​ញើ​ម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដែល​ជនសង្ស័យ​បាន​ប្រើប្រាស់​ខ្សែ​ក្រ​វ៉ា​ត់មាន​ដាំ​មី​ញ៉ុ​ង​ម៉ូតូ​ខាង​មុខ ​ធ្វើ​ជា​អា​វុធវាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​របួស ។

ជនសង្ស័យ​ឈ្មោះ ហ៊​ង គឹ​ម​ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ត​មាន​ជ័យ (​បាន​ទៅ​ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​លើក​គ្រប់​ស្វាយចន្ទី​នៅ​ភូមិ​ក្រ​ញូ​ង ឃុំ​ផា​ន់​ញើ​ម​) នោះ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យ៉ង ណូ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​មុំ ឃុំ​ដូង​ស្រុក​ប្រា សាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។

សេចក្តី​រាយ​ការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ​ ជនសង្ស័យ និង​ជន​រង​គ្រោះ បាន​ជួបជុំ​គ្នា​ក្នុង​ពិធី​មង្គល​ការ​មួយ​ស្ថិត​ក្នុងភូមិ​ព្រ​ហ៊ូ​ត ហើយ​ក៏​មាន​ផឹង​ស៊ី​រហូត​ស្រវឹង​រៀងខ្លួន ។ ពេល​ផឹកស៊ី​ស្រវឹង​ជន​ស​ង្ស័យ និង​ជន​រង​គ្រោះ បានរំលឹករឿង​ចាស់​ពី​អ​តី​កាលដែល​មាន​គំនុំ​ចាក់​ដោត​មិន​ទាន់​រំសាយ ពេល​នោះ​ទើប​ភាគី​ទាំង​ពីរ​មាន​ទំនាស់​ពាក្យ​សំដី ឈាន​ដល់​ការ​វាយតប់​គ្នា ។

ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា ជនសង្ស័យ​បាន​ប្រើ​ខ្សែ​ក្រ​វ៉ា​ត់​ដែល​មាន​ដាំ​មី​ញ៉ុ​ង​ម៉ូតូ ហូត​ពី​ចង្កេះ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​របួស​ស្នាម ។ ​ ​ទោះជា​យ៉ាងណា ​ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាម​ៗផង​ដែរ​ ក្នុង​ហេតុ​ការ​វាយតប់​គ្នា​នោះ ហើយ​បន្ទាប់​មក​សមត្ត​កិច្ច​ក៏​បាន​នាំ​ជន​សង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ