កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ


អង់គ្លេស ​៖ កីឡាករ Callum Hudson-Odoi របស់​ក្រុម​តោ​ខៀវ Chelsea ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ដោយ​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ នៅ​ឯ​ផ្ទះ​របស់​គេ​ភាគ​ខាង​លិច​ទីក្រុង​ឡុ​ង​ដ៍​។

ប៉ូ​លី​ស​ក្រុង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប៉ូលិស និង​រថយន្ត​សង្គ្រោះ​បន្ទាន់ បាន​ទទួល​ការ​ហៅ​ពី​អ្នក​ជិតខាង​របស់​កីឡាករ Hudson-Odoi នៅ​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​ទី ១៧ ខែឧសភា ដែល​បាន​របាយការណ៍​ថា​ មាន​ស្ត្រី​ម្នាក់ មាន​អាកា​រៈ​មិន​ស្រួលខ្លួន​យ៉ាង​ខ្លាំង​។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ក្រុម​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ទៅ​ដល់ និង​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់​នោះ ពួក​គេ​បាន​រាយការណ៍​ថា នាង​ត្រូវ​បាន​គេ​ចាប់រំលោភ ។ នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ហើយ​ក្នុង​នោះ​បុរស​ម្នាក់ (Hudson-Odoi) ត្រូវ​បាន​ចាប់ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ ។ បច្ចុប្បន្ន​ការ​សាកសួរ​កំពុង​តែ​បន្ត ។

សូម​រំលឹក​ថា Hudson-Odoi និង​នារី​ម្នាក់​ដែល​ត្រូវ​បាន​ស្គាល់​ថា ជាតា​រា​ម៉ូ​ដែល​បាន​ស្គាល់គ្នា​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ហើយ​ខ្សែបម្រើ​ប្រយុទ្ធ​អង់គ្លេស​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​ណាត់​នាង​ដើម្បី​មក​ចូល​រូ​ម​កម្មវិធី​ជប់លៀង​ក្នុងផ្ទះ​របស់​ខ្លួន មុន​ពេល​ឈាន​ដល់​មានរឿង​ហេតុនេះ​កើតឡើង ។

Hudson-Odoi ទើបតែ​ជា​សះស្បើយ​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​រូបគេ​ត្រូវ​បាន​ទទួល​ការ​ធ្វើ​រោគវិនិច្ឆ័យ ឃើញ​មាន​សញ្ញា​វិជ្ជមាន​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ។ ដោយឡែក​ក្រុម​តោ​ខៀវ Chelsea បាន​ធ្វើការ​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទប្រកាន់​ចំពោះ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ១៩​ឆ្នាំ​របស់​ពួក​គេ ៕ (ដកស្រង់​ចេញពី Goal.com)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ