មានរឿងអីបានជាលោក ជេក ម៉ា លាលែងតំណែងពី SoftBank ?
យោងទៅតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Alibaba បានឲ្យដឹងថា ស្ថាបនិករបស់ក្រុមហ៊ុន Alibaba ក្នុងប្រទេសចិន គឺលោក ជេក ម៉ា (Jack…
យោងទៅតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Alibaba បានឲ្យដឹងថា ស្ថាបនិករបស់ក្រុមហ៊ុន Alibaba ក្នុងប្រទេសចិន គឺលោក ជេក ម៉ា (Jack…
យោងទៅតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Alibaba បានឲ្យដឹងថា ស្ថាបនិករបស់ក្រុមហ៊ុន Alibaba ក្នុងប្រទេសចិន គឺលោក ជេក ម៉ា (Jack Ma) និងចុះពីតំណែងជាសមាជិកក្រុមនាយករបស់ SoftBank នៅថ្ងៃទី ២៥ ខែមិថុនាខាងមុខនេះ ខណៈដែលមហាសេដ្ឋីជនជាតិចិនខាងលើកំពុងព្យាយាមកាត់បន្ថយតួនាទីអាជីវកម្មដើម្បីផ្តោតស្មារតីលើអំពើសប្បុរធម៌វិញ ។
ព័ត៌មាននេះត្រូវបានលេចឡើងក្នុងថ្ងៃតែមួយជាមួយនឹងការប្រកាសពី SoftBank ពីការខាតបង់ដ៏ធំព្រោះតែការវិនិយោគដែលមិនល្អ ។ លោក ម៉ា មិនបានប្រាប់ដោយលម្អិតពីមូលហេតុដែលលោកសម្រេចចិត្តចាកចេញពីក្រុមហ៊ុនទេ ។
លោក ម៉ា ដែលចូលរួមក្រុមនាយករបស់ SoftBank តាំងពីឆ្នាំ ២០០៧ មកមានទំនាក់ទំនងអាជីវកម្មជិតស្និទ្ធិណាស់ជាមួយអគ្គនាយក និងនាយកប្រតិបត្តិរបស់ SoftBank គឺលោក ម៉ាសាយ៉ូស៊ី សុន (Masayoshi Son) ដែលបានវិនិយោគលើក្រុមហ៊ុន Alibaba កាលពីឆ្នាំ ២០០០ ។ មកដល់ពេលនេះ ការវិនិយោគមួយនេះត្រូវបានចាត់ទុកជាការវិនិយោគដែលមានផលចំណេញច្រើនជាងគេ ខណៈដែល Alibaba បានក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញដ៏មានតម្លៃជាងគេមួយ ។
គួរបញ្ជាក់ដែរថា កាលពីខែកញ្ញាឆ្នាំមុន លោក ម៉ា បានចុះចេញពីតំណែងជាអគ្គនាយករបស់ Alibaba ផងដែរ និងបានប្រគល់តំណែងនេះឲ្យទៅលោក ដេនៀល ចាង (Daniel Zhang) ដែលជាអតីតនាយកប្រតិបត្តិការរបស់ក្រុមហ៊ុន ។ លោក ម៉ា ក៏បានប្រគល់តំណែងជានាយកប្រតិបត្តិឲ្យទៅអ្នកដទៃដែរកាលពីឆ្នាំ ២០១៣ ។
SoftBank ក៏បានជ្រើសរើសសមាជិកក្រុមនាយកចំនួនបីរូបថ្មីៗដែរ និងបានប្រកាសថាពួកគេកំពុងតែទិញភាគហ៊ុនរបស់ខ្លួនវិញសរុបប្រមាណ ៤.៧ប៊ីលានដុល្លារ ។
កាលពីថ្ងៃច័ន្ទកន្លងមកនេះ SoftBank បានឲ្យដឹងថា Vision Fund ដែលជាមូលនិធិរបស់SoftBank ទុកសម្រាប់វិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗដូចជាក្រុមហ៊ុន WeWork និង Uber Technilogies Inc. បានខាតបង់ដល់ទៅ ១៨ប៊ីលានដុល្លារ ៕
ចែករំលែកព័តមាននេះ