ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO និង​អ្នក​វិទ្យាសាស្ត្រ​៖​កូ​វី​ដ​-១៩ អាច​បន្ត​មាន​វត្តមាន​ច្រើន​ឆ្នាំទៅ​មុខ​ទៀត​ពលរដ្ឋកម្ពុជា​ត្រូវ​រស់នៅ​ដោយ​​ប្រយ័ត្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​អ្នក​វិទ្យាសាស្ត្រ ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក (WHO) គឺថា​ជំងឺ​កូ​វី​ដ​-១៩ អាច​នឹង​បន្ត​មាន​វត្តមាន​ជា​ច្រើន​ឆ្នាំទៅ​មុខ​ទៀត ដូច្នេះ​បើ​ទោះបីជា​ប្រទេស​កម្ពុជា​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​រហូត​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ជា​សះស្បើយ​អស់ ១០០% ក៏​ពិតមែន តែ​ពលរដ្ឋ​កម្ពុជា​នឹង​ត្រូវ​បន្ត​រស់នៅ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​ចូលរួម​បង្ការ​ជំងឺ​នេះ​តាម​រយៈ​ការ​ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​និង​មិន​ត្រូវ​មានការ​ជួបជុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើយ…

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​អ្នក​វិទ្យាសាស្ត្រ ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក (WHO) គឺថា​ជំងឺ​កូ​វី​ដ​-១៩ អាច​នឹង​បន្ត​មាន​វត្តមាន​ជា​ច្រើន​ឆ្នាំទៅ​មុខ​ទៀត ដូច្នេះ​បើ​ទោះបីជា​ប្រទេស​កម្ពុជា​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​រហូត​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ជា​សះស្បើយ​អស់ ១០០% ក៏​ពិតមែន តែ​ពលរដ្ឋ​កម្ពុជា​នឹង​ត្រូវ​បន្ត​រស់នៅ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​ចូលរួម​បង្ការ​ជំងឺ​នេះ​តាម​រយៈ​ការ​ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​និង​មិន​ត្រូវ​មានការ​ជួបជុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើយ ។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុ​ជានា​ឱកាស​ចូលរួម​ក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​លោក​ទី ៧៣ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ កាលពី​ថ្ងៃ​ទី ១៨ ឧសភា ឆ្នាំ​២០២០ ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏​បាន​បន្ត​ទៀត​ថា ទោះបីជា​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​មិន​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​មិន​មាន​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ និង​មិន​មាន​ករណី​ស្លាប់​ដោយសារ​តែ​កូ​វី​ដ​-១៩ ក៏​ដោយ «​តែ​ដោយសារ​តែ​កូ​វី​ដ​-១៩ នៅ​មាន​ស្ថានភាព​មិន​ទាន់​ធូរស្រាល​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​លើ​សកលលោក និង​នៅ​ក្នុង​តំបន់​នៅឡើយ​» ដូច្នេះ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប និង​អ្នក​ផ្តល់​សេវា​សុខាភិបាល​មានការ​យល់​ដឹង បន្ត​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​វីរុស​នេះ ដោយ​អនុវត្ត​ការ​ផ្លាស់​ប្តូរ​កែប្រែ​ទម្លាប់ និង​ឥរិយា​បទ​នៃ​ការ​រស់នៅ​រស់​ខ្លួន​ឲ្យ​ស្រប​តាម​របត់​នៃ​ការ​រស់នៅ «​សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩» និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​វីរុស​ឆ្លង​មួយ​នេះ មក​លើ​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ និង​អ្នក​ផ្តល់​សេវា​សុខាភិបាល ។

លោក​ម៉​ម ប៊ុ​ន​ហេង​បាន​បញ្ជាក់​ថា​វិធានការ​ការពារ​ខ្លួន​ពី​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ការ​បង្ការ​នូវ​ការ​ឆ្លង​វីរុស​មួយ​នេះ ពលរដ្ឋ​ត្រូវ​អនុវត្ត​អនាម័យ​ដៃ​ស្អាត ការ​ពាក់​ម៉ាស់ (​ក្នុង​ករណី​ចាំបាច់​) ប្រើ​កន្សែង ឬ​ក្រ​ម៉ា ឬ​ក្រដាស់​ជូត​មាត់​សម្រាប់​ខ្ទប់មាត់​នៅ​ពេល​ក្អក កណ្តាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល និង​មិន​ត្រូវ​ជួបជុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើយ ចំណែក​អ្នក​ផ្តល់​សេវា​សុខាភិបាល​ទាំងអស់​ត្រូវ​បន្ត​ផ្តល់​សេវា​ថែទាំ ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​ស្ថានភាព​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​-១៩ ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ