ប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េ និងដុល្លារសាំងហ្គាពួរ


រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះបានបង្ហាញពីថាមពលរបស់ខ្លួនចុះ ខ្សោយបន្តិចធៀបជាមួយប្រាក់វុនកូរ៉េ និងដុល្លារសាំងហ្គាពួរ ។ ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ខែឧសភា ឆ្នាំ ២០២០ នេះឱ្យដឹងថា ១០០វុនកូរ៉េ ទិញចូល ៣៣៦ រៀល លក់ចេញ ៣៣៩ រៀល ដែលកា លពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៣៣៣ រៀល និងលក់ ចេញតែ ៣៣៧ រៀលប៉ុណ្ណោះ ។

ចំពោះដុល្លារសាំងហ្គាពួរវិញថ្ងៃនេះក៏មានប្រៀបជាងប្រាក់រៀលខ្មែរដែរដែល ១ដុល្លារ ទិញ ចូល ២៨៩៨ រៀល លក់ចេញ ២៩២៧ រៀល ហើយដែលកាលពីថ្ងៃម្សិលមិញទិញចូល ត្រឹមតែ ២៨៧៨ រៀល និងលក់ចេញតែ ២៩០៧ រៀលប៉ុណ្ណោះ ។

នៅថ្ងៃនេះដែរ សូមមកដឹងពីអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសឯទៀតដែលរួម មាន៖ ១ដុល្លារអាមេរិកស្មើនឹង ៤១០៩ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៤៨៦ រៀល លក់ចេញ ៤៥៣១ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៦៨៣ រៀល លក់ចេញ ២៧១០ រៀល ។

ជាមួយគ្នានេះដែរ ១យន់ចិន ទិញចូល ៥៧៨ រៀល លក់ចេញ ៥៨៤ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៨២៧ រៀល លក់ចេញ ៣៨៦៥ រៀល ខណៈពេលដែល ១បាតថៃ ទិញចូល ១២៨ រៀល លក់ចេញ ១៣០ រៀល ដោយឡែក ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
    សូម​អរគុណ