បញ្ជាការដ្ឋាន​បញ្ជូន​សារ​កងទ័ពជើងគោក​ទទួល​រថយន្ត​ចំនួន​១​គ្រឿង


តាម​រយ​:​មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការ​បញ្ជូន​សារ​កងទ័ពជើងគោក បាន​ទទួល​រថយន្ត​ចំនួន​១​គ្រឿង​ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយ​: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​មរ​ភូ​មិន មេបញ្ជាការ​កងទ័ពជើងគោក ដើម្បី​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​សំដៅ​ធានា​នូវ​ប្រសិទ្ធភាព​ការងារ​របស់​បញ្ជាការដ្ឋាន​បញ្ជូន​សារ​កងទ័ពជើងគោក ។

ឧត្តមសេនីយ៍ទោ ប៊ូ វណ្ណ​រក្ស មេបញ្ជាការ​បញ្ជូន​សារ​កងទ័ពជើងគោក បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ តាម​រយៈ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​មរ​ភូ​មិន មេបញ្ជាការ​កងទ័ពជើងគោក​ក្នុង​ការ​គិតគូរ​ពី​សុខទុក្ខ និង​តម្រូវការ​ផ្សេង​ៗ​របស់​កងទ័ព​។

ជាក់ស្ដែង​អំណោយ​ជា​រថយន្ត​នេះ គឺជា​ការ​រួមចំណែក​ក្នុង​ការ​ដឹក​ជញ្ជូន និង​ប្រតិបត្តិការ​ការងារ​ប្រចាំ​ថ្ងៃ​របស់​បញ្ជាការដ្ឋាន​បញ្ជូន​សារ​កងទ័ពជើងគោក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ មេបញ្ជាការ​បញ្ជូន​សារ​ជើងគោ​កជើង​គោក ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ក្រុម​គ្រួសារ ចំពោះ​មរណភាព​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី ដែល​ទទួលមរណភាព​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

សូម​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ទៅ​ចាប់បដិសន្ធិ​នៅ​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក មែ ស៊ី​ថន តំណាង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ពិធី​ប្រគល់​រថយន្ត Mazda ០១ គ្រឿង​ជូន​ដល់​មេបញ្ជាការ​បញ្ជូន​សារ​កងទ័ពជើងគោក ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​នាយទាហាន​នៅ​ក្នុង​អង្គភាព​នេះ​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ