ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់សណ្ឋាគារ និងសេវាកម្មទេសចរណ៍ផ្សេងៗត្រូវត្រៀមខ្លួនបែបណាក្រោយចប់វិបត្តិ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​អន្តរកាល​នៃ​វីរុស​ឆ្លង​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ការ​រីក​រាលដាល​ជា​សកល​របស់​វិបត្តិ​កូ​វី​ដ​១៩ ថ្មី​ៗ​នេះ​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​ប្រទេស​ឆក់​យក​ឱកាស​នេះ ដើម្បី​កែ​លម្អ​គុណភាព​ក្នុង​កន្លែង​របស់​ខ្លួន​អោយ​បាន​ប្រសើរ ហើយ​ក៏​ដើម្បី​ខ្លួន​ក្រោយ​ចប់​វិបត្តិ​កូ​វី​ដ​១៩ នៅ​ពេល​ខាង​មុខ​នេះ​។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍បាននិយាយថា…

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​អន្តរកាល​នៃ​វីរុស​ឆ្លង​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ការ​រីក​រាលដាល​ជា​សកល​របស់​វិបត្តិ​កូ​វី​ដ​១៩ ថ្មី​ៗ​នេះ​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​ប្រទេស​ឆក់​យក​ឱកាស​នេះ ដើម្បី​កែ​លម្អ​គុណភាព​ក្នុង​កន្លែង​របស់​ខ្លួន​អោយ​បាន​ប្រសើរ ហើយ​ក៏​ដើម្បី​ខ្លួន​ក្រោយ​ចប់​វិបត្តិ​កូ​វី​ដ​១៩ នៅ​ពេល​ខាង​មុខ​នេះ​។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍បាននិយាយថា «ក្រសួងសូមអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិការអាជីវកម្មចាប់ពី១០ឆ្នាំឡើងទៅ» ។‍

កាលពីថ្មីៗកន្លងមកនេះ ក្រសួងតែងតែណែនាំដល់ម្ចាស់កន្លែងអាជីវកម្មទេសចរណ៍នានា ដើម្បីត្រៀមរៀបចំផែនការសង្គ្រោះវិស័យទេសចរណ៍ក្រោយវិបត្តជំងឺឆ្លងកូវីត-១៩ឡើងវិញ។

ក្រសួងបានបញ្ជាក់ដែលនូវមូលដ្ឋានអាជីវកម្មទេសចរណ៍ខ្លះៗដែលពាក់ព័ន្ធដូចជា (សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការីទេសចរណ៍/ភ្នាក់ងារទេសចរណ៍, មណ្ឌលកម្សាន្តមនុស្សពេញវ័យ, រមណីយដ្ឋាន, ម៉ាស្សា/ស្ប៉ា, ដឹកជញ្ជូនទេសចរណ៍, កីឡាទេសចរណ៍, ផ្សេងៗ…)។

ក្នុង​សេចក្តី​ប្រកាស​បាន​បន្ថែម​ទៀត​ថា «​ក្រ​សូ​ង​មាន​ចក្ខុវិស័យ​សុទិដ្ឋិនិយម​ថា វិស័យ​ទេសចរណ៍​កម្ពុជា នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ ក្រោយ​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជាស​កល​នេះ ស្រប​តាម​យុទ្ធនាការ «Stay Home Today, Travel Tomorrow»​។

ក្រសួង​បាន​បន្ត​ថា ក្នុង​បរិបទ​នេះ ភ្ញៀវ​ទេសចរ​ណ៍​ជាតិ និង​អន្តរជាតិ នឹង​មាន​តម្រូវការ​កាន់តែ​ខ្ពស់​នូវ​គុណភាព​សេវាកម្ម ជា​ពិសេស​ការ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ សុវត្ថិភាព សេវាកម្ម និង​ផលិតផល​ទេសចរណ៍ ដើម្បី​បង្កើន​គុណភាព និង​ដូច​ជា​លក្ខណៈសម្បត្តិ​ដើម្បី​អាច​បង្កើន​លទ្ធភាព​ទទួល​បានការ​វាយតម្លៃ​ចំណាក់​ថ្នាក់ សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ ក្នុង​កម្រិត​ប្រសើរ​ជាង​មុន (​កើន​លំដាប់​ផ្កាយ​)​។

វិបត្តិ​កូ​វី​ដ​១៩​នេះ មាន​រយះ​ពេល​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​ហើយ ដោយ​វ​ប​ត្តិ​នេះ​ត្រូវ​បាន​កាត់​បន្ថយ​នូវ​ភ្ញៀវ​ទេសចរ​ណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក​អោយ​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ហើយ​វិបត្តិ​នេះ​មាន​ជា​សាកល ។

យ៉ាងណាមិញ ថ្មី​ៗ​នេះ​សណ្ឋាគារ​ធំ​ៗ​ជា​ច្រើន​លំដាប់​ផ្គា​យ ៤ និង​ផ្គា​យ​៥ នៅ​ក្រុងភ្នំពេញ និង​ខេត្តសៀមរាប​បាន​បិទទ្វារ​ជា​បន្តបន្ទាប់ ហើយ​ខ្លះ​ក៏​បាន​ព្យូ​រ​ការងារ​បុគ្គលិក​ជា​ច្រើន​ផង​ដែរ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​ជា​ខ្លាំង​នៃ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កំសាន្ត​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ