ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ថ្នាំជក់​អង់គ្លេស-អាមេរិកាំង​-កម្ពុជា​ទស្សនា​ចំការ​ដំណាំ​ថ្នាំជក់

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ប្រតិភូ​របស់​ក្រុមហ៊ុន​​ថ្នាំជក់​អង់គ្លេស​-​អាមេរិកាំង​-កម្ពុជា​ (BAT)​ មាន​គ្នា​ប្រមាណ​៦០នាក់​ចំរុះ​ទៅ​ដោយ​ជាតិ​ សាសន៍​​ជា​ច្រើន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១១​ កុម្ភៈ​ ២០១១​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ចំការ​​ពិសោធន៍​​ដំណាំ​ថ្នាំជក់​ ស្ថិត​​ក្នុង​ភូមិ​បឹង​កំបោរ​ ឃុំ​​បឹង​ព្រួល​ និង​ភូមិ​កំពង់​ឫស្សី ​ឃុំជីរោទី១​ ស្រុក​​ត្បូង​ឃ្មុំ​​ដែល​បាន​ទទួល​ជោគជ័យ​​ជា​មួយ​​ប្រជាកសិករ​នា​ពេល​កន្លង​មក​ និង​បន្ត​រហូត​​មក​ដល់​​សព្វ​ថ្ងៃ​នេះ

ខេត្ត​កំពង់ចាម ៖ ប្រតិភូ​របស់​ក្រុមហ៊ុន​​ថ្នាំជក់​អង់គ្លេស​-​អាមេរិកាំង​-កម្ពុជា​ (BAT)​ មាន​គ្នា​ប្រមាណ​៦០នាក់​ចំរុះ​ទៅ​ដោយ​ជាតិ​ សាសន៍​​ជា​ច្រើន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១១​ កុម្ភៈ​ ២០១១​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ចំការ​​ពិសោធន៍​​ដំណាំ​ថ្នាំជក់​ ស្ថិត​​ក្នុង​ភូមិ​បឹង​កំបោរ​ ឃុំ​​បឹង​ព្រួល​ និង​ភូមិ​កំពង់​ឫស្សី ​ឃុំជីរោទី១​ ស្រុក​​ត្បូង​ឃ្មុំ​​ដែល​បាន​ទទួល​ជោគជ័យ​​ជា​មួយ​​ប្រជាកសិករ​នា​ពេល​កន្លង​មក​ និង​បន្ត​រហូត​​មក​ដល់​​សព្វ​ថ្ងៃ​នេះ​ ។

តាមកសិករឈ្មោះយិន សេងហួរ អាយុ​៥២ឆ្នាំ រស់នៅភូមិបឹងកំបោរបានរៀប​រាប់​ថា ក្រោយឆ្នាំ១៩៧៩ក្រុមគ្រួសារ​គាត់​បាន​ដាំ​ដំណាំ​ថ្នាំជក់នៅតាមដងទន្លេមេគង្គដើម្បីលក់នៅលើទីផ្សារយកប្រាក់មកដោះស្រាយជីវភាពមាន
ពេលខ្លះសន្លឹកថ្នាំជក់បានថ្លៃ និងពេលខ្លះ​ទៀត​ចុះថោកមិនមានលំនឹង​ទាល់តែសោះ ព្រោះតែ​តំលៃស្ថិតនៅលើមាត់របស់ឈ្មួញកណ្តាលជាអ្នកសំរេច ។ បន្ទាប់មកនៅឆ្នាំ១៩៩៩ គាត់បានចុះ​កុងត្រា​ជា​មួយក្រុមហ៊ុនថ្នាំជក់ BAT ​ដែលមាន​ទីតាំងសាខានៅជិតគល់ស្ពានគីហ៊្សុណាក្រុងកំពង់ចាម ក្នុងឆ្នាំដំបូងចាប់ផ្តើមដាំតែ១ហិកតាកន្លះទៅ២ហិកតាប៉ុណ្ណោះ ។

លោកយិន សេង​ហួរ បានរៀបរាប់​​ទៀត​ថា តាមរយៈក្រុមហ៊ុន​បាន​បញ្ជូន​អ្នកជំនាញមក​ជួយ​បង្ហាត់បង្រៀនអំពី​របៀបដាំដុះ (ITM)​ទៅតាម​លក្ខណៈ​បច្ចេក​ទេសធ្វើឲ្យរូបគាត់ (សេងហួរ) កាន់តែ​យល់ច្បាស់​ ហើយទិន្នផលថ្នាំជក់បាន​កើនឡើងគួរឲ្យកត់សំគាល់ផង​ដែរ ។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ២០១១នេះ គាត់បានពង្រីកការដាំដុះ​រហូតដល់ទៅ​ជាង១០ហិកតាឯណោះ​ ទាំងនេះ​ដោយ​សារតែក្រុមហ៊ុនបានយកចិត្តទុកដាក់​ជួយ​បង្ហាត់បង្រៀនរាល់ឆ្នាំដើម្បីធ្វើយ៉ាងណាឲ្យសន្លឹក​ថ្នាំគុណភាពជាប់ចំណាត់ថ្នាក់ស្តង់ដា​អន្តរ​ជាតិ​សំរាប់នាំចេញទៅកាន់ទីផ្សារបរទេស ។ ពេល​ប្រមូល​ផល​បាន​ក្រុមហ៊ុនតែងតែឲ្យតំលៃមិន​ក្រោមទីផ្សារ​ឯកជនទេ ដែល​ធ្វើឱ្យជីវភាព​របស់​គាត់​បានប្រែមុខមាត់កាន់​តែ​ល្អ​ប្រសើរ។

លោកបណ្ឌិតជួន វុឌ្ឍី នាយកប្រតិបត្តិការ​នៃ​ក្រុមហ៊ុនថ្នាំជក់ BAT មានប្រសាសន៍ថា ក្រោយ​ពីបានទទួលជោគជ័យជា​បន្តបន្ទាប់​ក្នុង​រយៈពេលកន្លងមកជាមួយនឹងបង​ប្អូនប្រជា​កសិកររស់នៅតាមដងទន្លេមេគង្គ​ក្នុងខេត្ត​កំពង់ចាម​លើវិស័យដំណាំថ្នាំជក់ នេះនៅព្រឹកថ្ងៃទី១១ កុម្ភៈ ២០១១ រូបលោក​បានដឹកនាំប្រតិភូមាន​ចំរុះ​ជាតិសាសន៍ដែលនៅតាមក្រុមហ៊ុនធំៗមក​រកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា​ប្រមាណ​ជា៦០នាក់ មកធ្វើទស្ស​នកិច្ចនៅចំការ​ដំណាំថ្នាំ​ជក់​ក្នុងភូមិបឹង​កំបោរ ឃុំបឹងព្រួល ​និងភូមិ​កំពង់ឫស្សី ឃុំជីរោ​ទី១ ស្រុកត្បូងឃ្មុំ ។

លោកបណ្ឌិតជួន វុឌ្ឍី បានរំលឹកថា តាំង​ពី​បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ១៩៩៦មក ក្រុមហ៊ុន BAT កម្ពុជាបានរួម ចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយ បានវិនិយោគធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាបន្តបន្ទាប់ ដូចជាការដំឡើងរោងចក្រផលិតកម្មកែច្នៃសន្លឹកថ្នាំជក់ដ៏ទំនើបនៅចាក់អង្រែ មជ្ឈមណ្ឌលបូតទងសន្លឹកថ្នាំជក់នៅក្នុងខេត្តកំពង់ចាម និងរោងចក្រសំងួតសន្លឹកថ្នាំជក់​នៅក្រុងតាខ្មៅជាដើម ។ ក្នុង១ឆ្នាំៗទំហំនៃការ​ចូលរួមផ្តល់វិភាគទានដោយផ្ទាល់ចំពោះសេដ្ឋកិច្ចជាតិគឺមានចំនួនមិនក្រោមពី៣៤លានដុល្លារ​ពីគ្រប់សង្វាក់ប្រតិបត្តិការទាំងអស់ តាម រយៈការទិញសន្លឹកថ្នាំពីប្រជាកសិករដាំដំណាំថ្នាំ​ជក់ការផ្តល់ការងារនិងការផ្តល់​ប្រាក់បៀវត្ស​ ការបង់ពន្ធជូនរដ្ឋ ដំណើរនៃសកម្មភាពផលិតកម្ម​កែច្នៃសន្លឹកថ្នាំនិងបារី និងតាមរយៈសកម្មភាពចូលរួមអភិវឌ្ឈន៏សង្គមជាតិជាច្រើនទៀត ៕