ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ប្រធានាធិបតី​ស៊ូ​ដង់​ខាងត្បូង និង​ភរិយា មាន​ផ្ទុក​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ស៊ូ​ដង់​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អនុ​ប្រធានាធិបតី​ស៊ូ​ដង់​ខាងត្បូង លោក Riek Machar បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា…

ស៊ូ​ដង់​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អនុ​ប្រធានាធិបតី​ស៊ូ​ដង់​ខាងត្បូង លោក Riek Machar បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា លោក​បាន​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ហើយ​ឃើញ​លទ្ធផល​វិជ្ជមាន​។

ភរិយា​របស់​លោក គឺ​លោកស្រី Angelina Teny ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជំងឺ​នេះ​ផង​ដែរ​។

លោក Machar បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ថ្ងៃនេះ​តទៅ លោក​នឹង​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ នៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​លោក​។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា លោក​មាន​អារម្មណ៍​ថា ស្រួលខ្លួន​ជា​ធម្មតា​ទេ ហើយ​ក៏​គ្មាន​បង្ហាញ​ចេញ​ជា​អាកា​រៈ​នៃ​ជំងឺ​ដែរ​។

ខណៈ​នេះ ប្រទេស​ស៊ូ​ដង់​ខាងត្បូង មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប ២៩០​ករណី ករណី​បាត់បង់​ជីវិត​សរុប ៤​ករណី និង ករណី​ជា​សះស្បើយ​មាន​៤​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ