ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គីភ័យឆាបឆេះ​ផ្ទះ​២ខ្នង​ទាំងព្រឹក​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះ​ផ្ទះ​ចំនួន២ខ្នង ក្នុងនោះ​១ខ្នងត្រូវភ្លើង​ឆេះអស់ទាំងស្រុង ចំណែក១ខ្នងទៀត​ត្រូវភ្លើងឆេះអស់ជញ្ជាំង​មួយចំហៀង​ ​​ដែលហេតុការណ៍​នេះ​បានកើតឡើង​កាលពី​វេលាម៉ោង១១និង​២០នាទីព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ​នៅ​ភូមិកូបតូច ឃុំគុត្តសត…

ខេត្ត​បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះ​ផ្ទះ​ចំនួន២ខ្នង ក្នុងនោះ​១ខ្នងត្រូវភ្លើង​ឆេះអស់ទាំងស្រុង ចំណែក១ខ្នងទៀត​ត្រូវភ្លើងឆេះអស់ជញ្ជាំង​មួយចំហៀង​ ​​ដែលហេតុការណ៍​នេះ​បានកើតឡើង​កាលពី​វេលាម៉ោង១១និង​២០នាទីព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ​នៅ​ភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ។

ផ្ទះ​​កើតហេតុ​ទាំង​២ខ្នង​ខាងលើនោះ ក្នុង​នោះ​ផ្ទះ​១ខ្នងជា​ប្រភេទ​ឈើលើ ថ្មក្រោមមានទំហំបណ្តោយ​១៥ម៉ែត្រនិងទទឹង១២ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង និងរង​​ការ​ខូចខាត​ទ្រព្យសម្បត្តិ​រួម​មានប្រាក់ចំនួន២៨ម៉ឺនបាត និងមាសទំងន់៥ជី ​មាន​ម្ចាស់​ឈ្មោះ ខាំ ស៊ីង ភេទប្រុស អាយុ៥៨ឆ្នាំ ​មាន​កូន​២នាក់​ក្នុង​បន្ទុក​គ្រួសារ ​។ ចំណែក​ផ្ទះមួយខ្នងទៀតជា​ប្រភេទ​ឈើលើ ថ្មក្រោម មានទំហំបណ្តោយ១៥ម៉ែត្រ និងទទឹង១២ម៉ែត្រ ​ត្រូវភ្លើងឆេះ​រង​ការ​ខូចខាតជញ្ជាំង១ចំហៀង មាន​ម្ចាស់​ឈ្មោះ តាន់ សុភាន់ ភេទប្រុសអាយុ៥៥ឆ្នាំ ​​មានកូន​៥នាក់​ក្នុងបន្ទប់ ។ គ្រួសារ​រងគ្រោះទាំង២គ្រួសាររស់នៅភូមិឃុំ​កើតហេតុខាងលើ។

លោកវរៈសេនីយ៍ទោ សេស វីបុល អធិការនគរបាលស្រុកអូរជ្រៅបាន​ឱ្យ​ដឹង​ថា ហេតុការណ៍​អគ្គីភ័យឆាបឆេះផ្ទះទាំង២ខ្នងខាងលើនោះ​ គឺបណ្តាលមកពី​ឆ្លង​ចរន្តអគ្គិ​សនីបានឆាបឆេះចេញ​ផ្ទះ​ឈ្មោះ ខាំ ស៊ីង អស់ទាំងស្រុង និង​បាន​ឆេះរាល​ដាល​បន្តទៅផ្ទះ​ឈ្មោះ តាន់ សុភាន់ បណ្តាលឱ្យ​ឆេះ​អស់ជញ្ជាំង​មួយ​ចំហៀង ដែល​​មាន​ចម្ងាយពីគ្នាប្រមាណជាជិត១០ម៉ែត្រ ហើយត្រូវ​បាន​រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋានស្រុកអូរជ្រៅចុះ​ជួយអន្តរាគមន៍បាញ់ពន្លត់ ដោយ​ប្រើប្រាស់ទឹសអស់​ចំនួន​២​រថយន្ត ទើបពន្លត់​បានជា​ស្ថាពរ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ​ដែរ លោកវរៈសេនីយ៍ទោ សេស វីបុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន មុន​ពេលចាក​ចេញពីផ្ទះ ឬ​ទៅណា ត្រូវពន្លត់ភ្លើងចង្រ្កាន​ និង​បិទ​បារ៉ែតភ្លើង​ឱ្យបាន​ត្រឹមត្រូវ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ