ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត លី​កា សមាជិក OMG ចូល​ពេទ្យ​វះកាត់​ឆ្អឹងខ្នង ​បង្ក​ឲ្យ​ហ្វេ​ន​ៗ​ព្រួយ​បារម្ភ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ថ្មី​ៗ​នេះ លី​កា ស្រី​ស្អាត​នៃ​សមាជិក OMG ធ្លាប់តែ​បញ្ចេញ​ក្បាច់​រាំ​ចង្វាក់ K-POP នៅ​លើ​ឆាក​យ៉ាង​រស់​រវើក​នោះ ស្រាប់តែ​បង្ហើប​ដំណឹង​ផ្ទាល់ខ្លួន​របស់​នាង…

រាជធានី​ភ្នំពេញ ​៖ ថ្មី​ៗ​នេះ លី​កា ស្រី​ស្អាត​នៃ​សមាជិក OMG ធ្លាប់តែ​បញ្ចេញ​ក្បាច់​រាំ​ចង្វាក់ K-POP នៅ​លើ​ឆាក​យ៉ាង​រស់​រវើក​នោះ ស្រាប់តែ​បង្ហើប​ដំណឹង​ផ្ទាល់ខ្លួន​របស់​នាង អំពី​ស្ថានភាព​ជំងឺ​របស់​នាង​ ព្រោះ​នាង​ត្រូវ​បាន​ធ្វើការ​វះកាត់​ឆ្អឹងខ្នង ធ្វើ​អោយ​អ្នកគាំទ្រ​របស់​នាង​មានការ​ព្រួយ​ជា​ខ្លាំង ។

យ៉ាងណាមិញ លី​កា ស្រី​ស្អាត​នៃ​ក្រុម​រាំ OMG កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ បាន​ប្រាប់​ពី​បញ្ហា​សុខភាព​របស់​នាង​លើ Facebook ថា « សួស្តី​.. ខ្ញុំ​លី​កា ថ្ងៃនេះ​ខ្ញុំ​មាន​រឿង​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា ស្ថានភាព​ខ្ញុំ​ឥលូវ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​អាកា​រៈ​មិន​អាច​ធ្វើ​ចលនា​ច្រើន​បាន​ទេ ការ​ព្យាបាល​នេះ​នឹង​មាន​រយៈពេល​វែង ដើម្បី​ឲ្យ​ស្ថាន​ភាព​ប្រសើរ​ឡើង​វិញ ។ ដូចនេះ​ហើយ​សម្រាប់​ការងារ​ដែល​បាន​ទាក់ទង​មក សូម​អធ្យាស្រ័យ និង​យោគយល់​ពី​បញ្ហា​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ផង អរគុណ​»​។

បន្ទាប់​ពី​មានការ​ព្រួយបារម្ភ និង​ជ្រួលច្របល់​ពី​អាកា​រៈ​ជំងឺ​របស់ លី​កា ទៅ​ជា​យ៉ាងណា​ហើយ​នោះ ស្រាប់តែ​ស្រី​ស្អាត​រូប​នេះ​បាន​ចេញ​មក​បកស្រាយ​ពី​ស្ថានភាព​ជំងឺ​របស់​នាង មាន​បញ្ហា​ឆ្អឹង​ខ្នង​ត្រូវ​វះកាត់ បូក​រួម​ទាំង​ជំងឺ​ប្រចាំ​កាយ​ទៀត នេះ​បើ​យាង​តាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម (Instagram ) កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​។

លី​កា បាន​បន្ថែម​ថា « ឥលូវ​នេះ ​ខ្ញុំ​បាន​ទទួល​បានការ​វះ​បាន​ជោគជ័យ ៥​ថ្ងៃ​ហើយ​។ អាកា​រៈ​បាន​​ធូរ​ច្រើន ប៉ុន្តែ​នៅ​មិន​ទាន់​អង្គុយ និង​ដើរ​បាន​នៅឡើយ ប្រហែលជា​ត្រូវការ​រយៈពេល ១-២​ខែ​​ទៀត ទើប​ប្រសើរ​ជាង​នេះ អគុណ​សំរាប់​ការ​សួរ​សុខ​ទុក បារម្ភ​ទាំង​ក្នុង chat និង​ក្រៅ ខ្ញុំ​បាន​អាន​ទាំងអស់ អគុណ​ច្រើន​»​។

គួរ​បញ្ជាក់​ដែរ​ថា មក​ទល់​ពេល​នេះ មាន​រយៈពេល ១៩​ថ្ងៃ​ហើយ ដែល​ស្រី​ស្អាត ពូកែ​ខាង​រាំ​ចង្វាក់ K-POP សមាជិក OMG បាន​និង​កំពុង​សម្រាក​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​ក៏​ជា​លើ​ក​​ទី​១​ដែរ នាង​អាកា​រៈ​ជំងឺ​ធ្ងន់ធ្ងរ​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កែសម្រួលដោយ