រាជធានីភ្នំពេញ ៖ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង ចំណាយថវិកាទិញចំណីអាហារចិញ្ចឹមសត្វត្មាតក្នុងមួយខែ៣ដង ដោយចំណាយថវិការ១០០០ដុល្លារក្នុងមួយខែ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ឧសភាថា សត្វត្មាត និងពួកសត្វស្លាបផ្សេងៗទៀត កំពុងរស់នៅតំនប់ព្រៃអភិរក្សក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងត្រូវបានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកនេះ ចំណាយថវិកាជាង១០០០ដូល្លារទិញចំណីអាហារបន្ថែមឱ្យស៊ីក្នុងមួយខែ៣ដង ជាពិសេសនៅក្នុងរដូវដែលវាកំពុងពងកូននេះ ។
លោកបន្តថា ក្នុងសកម្មភាពផ្តល់ចំណីសត្វនៅថ្ងៃទី១៩ និងទី២០ ធ្នូនេះ លោក អ៊ាង សំណាង ប្រធានក្រុមអភិរក្សធនធានជីវចំរុះនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងបានបញ្ជាក់ថា ៖«នៅក្រុមអភិរក្សបានផ្តល់អាហារបន្ថែមឱ្យសត្វត្មាត និងសត្វស្លាបផ្សេងៗទៀត ក្នុងមួយខែ៣ដងជាប្រចាំ ដើម្បីយើងអភិរក្សពពួកសត្វដ៍កម្រ ទាំងនេះឱ្យនៅគង្គវង្សនឹងរក្សារវាឱ្យនៅក្នុងព្រៃទឹកដីយើងកុំឱ្យវាទៅរស់នៅព្រៃប្រទេសឡាវ ព្រោះខ្លាចត្រូវគេសម្លាប់វា» ។
លោកប្រធានបន្ថែមថា៖បច្ចុប្បន្ននៅពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានសត្វត្មាត និងសត្វស្លាបផ្សេងៗទៀតមកស៊ីចន្លោះចាប់ពី៩០ក្បាលទៅ១២០ក្បាល តែប៉ុណ្នោះ ក្នុងនោះមាន ៖ សត្វត្មាត ត្មាតផេះ ត្មាតភ្លើង ត្រយ៉ងយក្ស ត្រយ៉ងចង្កំក៍ស ត្រយ៉ងអង្កត់ខ្មៅ ត្រដក់តូច ត្រដក់ធំ ត្រដក់ត្រីប្រផេះឥន្ទ្រីខ្មៅ និងសត្វក្អែកព្រៃ ដែលមានរស់នៅតំបន់ព្រៃអភិរក្សនេះ ។
ចំណែកលោក ផាន់យុទ្ធ អភិបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ៖ ការអភិរក្សសត្វស្លាបនេះ បងប្អូនប្រជាពលរដ្ឋយើងបានភ្ញាក់រលឹក ចូលរួមច្រើន ព្រោះពួកគាត់បានចាត់ទុកថា ពពួកសត្វទាំងនេះវាអាចបំរើឱ្យវិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរមកលេងចង់មើលសត្វត្មាតទាំងនេះ ។
លោកបន្តថា ៖ ប្រជាពលរដ្ឋនៅឃុំព្រែកមាស និងឃុំថ្មកែវ ជិតតំបន់អភិរក្សបានងាកមកធ្វើស្រូវត្រយ៉ងយក្សគ្រប់ៗគ្នា ព្រោះនៅពេលបាលផលក្រុមអភិរក្សសត្វត្មាតធ្វើការប្រមូលទិញក្នុងតម្លៃខ្ពស់ដែលជាយន្តការមួយជំរុញឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការចូលព្រៃបរបាញ់សត្វ និងពឹងផ្អែកលើផលអនុផលព្រៃឈើ ។
សូមរំលឹកថា ៖ នៅថ្ងៃទី១៩ និងទី២០ធ្នូនេះ ក្រុមអភិរក្សសត្វស្លាប និងធ្វើបរិមាណចំនួនសត្វដែលរស់នៅតាមរយៈការផ្តល់អាហារក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមខេត្តដែលមានសត្វត្មាតរស់នៅដូចជាខេត្តក្រចេះ មណ្ឌលគីរី រតនគីរី ព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលមានសត្វត្មាតរស់នៅច្រើនជាងគេ ៕
ចែករំលែកព័តមាននេះ