ឃើញគាត់ជួបគ្រោះដេកកណ្តាលផ្លូវ លុះកន្លះម៉ោងក្រោយ ងើបឈរចុចទូរស័ព្ទធ្វើមិនដឹង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានសន្លប់បាត់ស្មារតីដេកស្តូកផ្កាប់មុខនៅកណ្តាលផ្លូវគ្មានរើកំរើកដៃជើងអ្វីបន្តិច លុះប្រហែលកន្លះម៉ោងក្រោយមក ទំនងជាស្វាងស្រវឹង ទើបដឹងខ្លួន និងងើបឈរទៅចុចទូរស័ព្ទធ្វើមិនដឹង បន្ទាប់ពីបុរសចំណាស់ម្នាក់នេះទើបតែចេញមកពីផឹកស៊ីនៅផ្ទះបងប្អូន រួចជិះម៉ូតូទៅបុកគូទរថយន្តកូរ៉េធុនតូចដឹកកម្ទេចថ្មមួយគ្រឿង និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ដែលឃើញហេតុការណ៍នាំគ្នាភ័យប្រហោងពោះធ្លុងគ្រប់ៗគ្នា…
ចែករំលែកព័តមាននេះ