ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំលៃ​គ្រាប់​ឈូក​ទុំ​ងើបឡើង​បន្តិច​ក្រោយ​ដាំ​ក្បាល​ចុះ​ កាល​​អំឡុង​​​​កូ​វី​ដ​១៩ផ្ទុះ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ កាលពី​អំឡុង​ផ្ទុះ​ជំងឺ ​«​កូ​វី​ដ​១៩ថ្មី​» តំលៃ​គ្រាប់​ឈូក​ទុំ​នៅ​ពេល​នេះ ហាក់​ស្ទុះ​ងើបឡើង​វិញ​បន្តិច ក្រោយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ​មាន​សភាព​ធូរស្រាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​អះអាង​របស់​កសិករ​ដាំ​ឈូក…

ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ កាលពី​អំឡុង​ផ្ទុះ​ជំងឺ ​«​កូ​វី​ដ​១៩ថ្មី​» តំលៃ​គ្រាប់​ឈូក​ទុំ​នៅ​ពេល​នេះ ហាក់​ស្ទុះ​ងើបឡើង​វិញ​បន្តិច ក្រោយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ​មាន​សភាព​ធូរស្រាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​អះអាង​របស់​កសិករ​ដាំ​ឈូក នៅ​ក្នុង​ «​អាង​កំពីងពួយ​» ដែល​ស្ថិត​នៅ​ភូមិ​តា​​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។

កសិករ​ឈ្មោះ សូន ស៊​ត ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ថា តំលៃ​គ្រាប់​ឈូក​បាន​ធ្លាក់​តំលៃ​ដល់​៣,០០០​រៀល ឬ៣,៥០០​រៀលក្នុង​១​គីឡូក្រាម កាលពី​២​​ ៣​ខែ​មុន ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ «​កូ​វី​ដ​១៩ថ្មី​» ខ្លាំង​ពាសពេញ​ពិភពលោក​ ។

ប៉ុន្តែ​ពេល​នេះ តំលៃ​គ្រាប់​ឈូក​ហាក់​ងើប​ឡើង​វិញ​បន្តិច​ហើយ ស្រប​ពេល​ដែល​ដំណាំ​ឈូក​ក្នុង​ពេល​នេះ កសិករ​កំពុង​ប្រមូល​ផល​។ អ្នកស្រី សូន ស៊​ត បាន​បញ្ជាក់​ថា ពេល​នេះ ​គ្រាប់​ឈូក​បាន​ហក់​ឡើង​ខ្ពស់​បន្តិច​ហើយ គឺ​តំលៃ​គ្រាប់​ឈូក​ទុំ១​គីឡូក្រាម​ថ្លៃ​ចន្លោះ​ពី​៤,៥០០​រៀល ដល់៥,០០០​រៀល​។ ហើយ​គេ​រំពឹង​ថា តំលៃ​គ្រាប់​ឈូក​នេះ នឹង​អាច​ឡើងថ្លៃ​ជាង​នេះ ​រហូត​ដល់​ជិត​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម នៅ​ក្នុង​ខែ​៧ ​ឬ​ខែ​៨​ខាង​មុខ​នេះ​។

ដោយឡែក ​ឈ្មូ​ញ​កណ្ដាល​ដែល​ធ្លា​បទ​ទួល​ទិញ​គ្រាប់​ឈូក​ជា​រៀង​រាល់​ឆ្នាំ ក៏​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​ដូច​ការ​លើក​ឡើង​របស់​កសិករ​ដែរ ​។ ឈ្មូ​ញ​កណ្ដាល​រូប​នេះ​ បាន​និយាយ​ថា បច្ចុប្បន្ន​ កសិករ​បាន​ចាប់ផ្ដើម​ប្រមូល​ផល​ឈូក​ជា​បណ្ដើរ​ៗ​ហើយ ហើយ​តំលៃ​គ្រាប់​ឈូក​ក៏​ល្អ​ជាង​ប៉ុន្មាន​ខែ​មុន​ដែរ​។

នៅ​ក្នុង​អំឡុង នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ថ្មី ទីផ្សារ​គ្រាប់​ឈូក​ហាក់​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង តែ​ពេល​នេះ​ងើបឡើង​វិញ​ជា​បន្តបន្ទាប់​។ សូម​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ ប្រជា​កសិករ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ឈូក​រាប់​រាយ​ហិក​តា នៅ​ក្នុង​« អាង​កំពីងពួយ » ដែល​ជា​តំបន់​ទេសចរ​ណ៍​ដ៏​ល្បីល្បាញ នៅ​ក្នុងស្រុក​បាណ​ន់ ខេត្តបាត់​ដំបង​។ ក្រៅពី​ធ្វើស្រែ​ចំការ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​តំបន់​នោះ​បាន​នាំ​គ្នា​ដាំ​ឈូក ដើម្បី​យក​ផ្លៃ​ខ្ចី ឬ ចាស់​លក់ ដើម្បី​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។ កសិករ​ខ្លះ​បាន​ជួស​ដី​គេ​ដើម្បី​ដាំ​ឈូក រីឯ​ខ្លះ​ទៀត​បាន​ដាំ​ដុះ​លើ​ដី​ខ្លួនឯង នៅ​ក្នុង​អាង​ទឹក​ដ៏​ធំ​សម្បើម​នេះ​។

ពាក់ព័ន្ធ​នឹង​ការ​ដាំ​ដំណាំ​ឈូក​នេះ ទិ​ន្នផល​ដែល​ប្រមូល​បាន​វិញ បើ​តាម​ការ​អះអាង​របស់​កសិករ​ថា ឆ្នាំ​នេះ​ដំណាំ​ឈូក​ដែល​កសិករ​បាន​ដាំ ស្ទើរ​គ្រប់​ៗ​គ្នា​ហាក់​ទ​ទូល​បាន​ទិ​ន្និ​ផល​ល្អ​គួរសម បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ​។ កសិករ​បាន​បញ្ជាក់​ថា ដំណាំ​ឈូក​ដាំ​លើ​ផ្ទៃដី​ទំហំ​២​ហិកតា អាច​ប្រមូល​បាន​គ្រាប់​ប្រហែល​ជិត​១​តោន ហើយ​កសិករ​អាច​ទ​ទូល​បាន​ប្រាក់​ចំណេញ​ច្រើន ព្រោះ​ដាំ​ណាំ​ឈូក​មិនសូវ​ចំណាយ​ទុន​ច្រើន ដូច​ដាំ​ណាំ​កសិកម្ម​ផ្សេង​ៗ​ទេ​៕ ​

អត្ថបទសរសេរ ដោយ