ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរសាហា.វមែន Huawei Y5p ស្មាតហ្វូនប្អូនពៅរបស់ Huawei Y6p បង្ហាញខ្លួនជាផ្លូវការក្នុងតម្លៃល្អបំផុតត្រឹមតែ $99 ឈ្នះរថយន្តទំនើប Audi Q2

3 ឆ្នាំ មុន
  • ភ្នំពេញ

លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខហួវៃ ពិតជាកូរទីផ្សារស្មាតហ្វូននៅកម្ពុជាខ្លាំងសាហាវ ជាមួយនឹងវត្តមានស្មាតហ្វូនស៊េរីថ្មីកាមេរ៉ារាងគ្រាប់ឡុកឡាក់ Huawei Y5p តម្លៃ $99 បន្ទាប់ពីដាក់សម្ពោធលក់ជាផ្លូវការនូវ ស្មាតហ្វូនរៀមច្បង…

លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខហួវៃ ពិតជាកូរទីផ្សារស្មាតហ្វូននៅកម្ពុជាខ្លាំងសាហាវ ជាមួយនឹងវត្តមានស្មាតហ្វូនស៊េរីថ្មីកាមេរ៉ារាងគ្រាប់ឡុកឡាក់ Huawei Y5p តម្លៃ $99 បន្ទាប់ពីដាក់សម្ពោធលក់ជាផ្លូវការនូវ ស្មាតហ្វូនរៀមច្បង សាកម្តងលេងបាន 3 ថ្ងៃ Huawei Y6p តម្លៃ $139 កាលពីយប់ថ្ងៃទី 16 ឧសភា 2020 ។

អតិថិជនអាចរកជាវស្មាតហ្វូន Huawei Y5p នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសក្នុងតម្លៃពិសេសត្រឹមតែ $99 ហើយរាប់ការជាវចាប់ពីថ្ងៃនេះតទៅ នឹងទទួលបានស៊ីម Smart Iron តម្លៃ $16.5 ជាមួយគម្រោងធំហ្មង៎ចំនួន 8 សប្តាហ៍ (ទទួលស៊ីមកាត និងកញ្ចប់អ៊ីធឺណែតធំហ្មង៎ចាប់ពីថ្ងៃនេះរហូតដល់ 15 មិថុនា 2020) ។

ស្មាតហ្វូន Huawei Y5p មានឈាមជ័រជាប្អូនបង្កើតរបស់ Huawei Y6p សាកម្តងលែងបាន 3 ថ្ងៃ ត្រូវបានក្រុមហ៊ុនហួវៃ កែប្រែមុខមាត់ថ្មីជាមួយនឹងរូបរាងដ៏សែនទាក់ទាញ និងសិចស៊ីបំផុតជាមួយនឹងអេក្រង់ទំហំ 5.45” កម្រិតបង្ហាញ HUAWEI FullView Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ស្ថាប័ន TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់មានទម្ងន់144g វិមាត្រ 146.5mm (H) x 70.94mm (W) x 8.35mm (D) តូចល្មមងាយស្រួលកាន់ប្រើពេញដៃល្អ អមជាមួយនឹងជម្រើសបីពណ៌ខៀវ បៃតង និងខ្មៅ ។ រឹតតែកាលីប Huawei Y5p បំពាក់នូវកាមេរ៉ាក្រោយរាងគ្រាប់ឡុកឡាក់ ដែលធ្លាប់តែឃើញនៅលើស្មាតហ្វូនស៊េរីខ្ពស់ៗដូចជា Huawei Nova 7i ឬ I-Phone ជាដើម ។

Huawei Y5p មានកាមេរ៉ាសម្រាប់ថតរូបកម្រិត HD ទំហំ 8MP (f/2.0) ហើយនិង កាមេរ៉ាមុខទំហំ 5MP (f/2/2) សម្រាប់ថតរូបស៊ែលហ្វីស្អាតកប់សារី និងដោះសោរអេក្រង់ទូរស័ព្ទ ថាមពលថ្មទំហំ 3020mAh អាចកំដរអ្នកប្រើប្រាស់មើលវីដេអូក្នុងទូរស័ព្ទបាន 17 ម៉ោង លើអនឡាញបាន 9 ម៉ោង 4G Browsing បាន 13 ម៉ោង និង 4G VoLTE Call បាន 21 ម៉ោង ។

Huawei Y5p ប្រើបន្ទះឈីប Mediatek MT6762R(12nm)មានរ៉េម 2GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមម៉េម៉ូរីខាងក្រៅទំហំរហូតដល់ 512GB ដំណើរការដោយ EMUI 10.1 (Based on Android 10) ។

This image has an empty alt attribute; its file name is 7e7171ea13d56d4de1560836c6b56a57-1024x576.jpg

Huawei Y5p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Apps ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត ។

សរុបមកស្មាតហ្វូន Huawei Y5p គឺជាជម្រើសល្អបំផុតសម្រាប់អ្នកមានកញ្ចប់ថវិកាក្រោម 100 ដុល្លារ ហើយចង់ឡើងស៊េរីទូរស័ព្ទថ្មីឆ្នាំ 2020 ព្រោះមានរូបរាងស្អាតទាន់សម័យ និងអ៊ីធឺណែតដើរលឿន ។ ប្រិយមិត្តអាចរកទិញ Huawei Y5p ក្នុងតម្លៃត្រឹមតែ $99 មានឱកាសឈ្នះរថយន្តស៊េរីទំនើប Audi Q2 ភ្លាមៗ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ