ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ប្រកាន់​ពាក្យពិត​នឹង​មានកំណើត​ទៅ​កាន់​អបាយភូមិ

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​បាន​ពោល​អំពី​ទោស​នៃ​អ្នក​ដែល​និយាយ​មិន​ប្រកាន់ពាក្យ​សច្ចៈ និយាយ​ពាក្យ​ឡេះឡោះ​ឥត​បានការ ពាក្យ​អសុរោះ និយាយ​ញុះញង់ ចាក់​ដោត និយាយ​បែប​បៀតបៀន បង្កាច់បង្ខូច​ថា​ជា​អ្នកមាន​កំណើត​ទៅ​កាន់​អបាយភូមិ ។ ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​តែង​ប្រកាន់​យក​នូវ​ពាក្យ​សច្ចៈ ពាក្យពិត​ត្រង់​ជា​ដរាប…

ព្រះពុទ្ធ​សាសនា​បាន​ពោល​អំពី​ទោស​នៃ​អ្នក​ដែល​និយាយ​មិន​ប្រកាន់ពាក្យ​សច្ចៈ និយាយ​ពាក្យ​ឡេះឡោះ​ឥត​បានការ ពាក្យ​អសុរោះ និយាយ​ញុះញង់ ចាក់​ដោត និយាយ​បែប​បៀតបៀន បង្កាច់បង្ខូច​ថា​ជា​អ្នកមាន​កំណើត​ទៅ​កាន់​អបាយភូមិ ។

ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​តែង​ប្រកាន់​យក​នូវ​ពាក្យ​សច្ចៈ ពាក្យពិត​ត្រង់​ជា​ដរាប គឺ​លោក​មិន​ដែល​លះបង់​ជា​ដាច់ខាត បើ​ទោះជា​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​ណា​ក៏​ដោយ ព្រោះ​ទោស​នៃ​ការ​ពោល​ពាក្យ​មិន​ពិត​នឹង​មានកំណើត​ពុំប្រសើរ​ឡើយ ។ នេះ​ជា​ទោស​នៃ​ការ​មិន​ប្រកាន់​ពាក្យពិត​គឺ​មិន​ដែល​ឱ្យ​ផល​ល្អ​ដល់​អ្នក​ប្រព្រឹត្ត​ឡើយ ។

ដូច​ពាក្យចាស់​បុ​រណ​បាន​ពោល​ថា មនុស្ស​យើង​គេ​យកសម្តី បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ស៊ូ​ក្ស័យ​ប្រាណ​មិន​លេបសម្តី​ខ្លួន​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ