ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈកូវីដ១៩ធូរស្បើយ កន្លែងហាត់ប្រាណ និងអាជីវកម្មខ្លះចាប់កម្រើកឡើងវិញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​កាលៈទេសៈ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​រាលដាល​ខ្លាំង​នៃ​កូ​វី​ដ ១៩ រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​អាជីវកម្ម​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល កាន់តែ​ខ្លាំង ដូច​ជា​ក្លឹ​ប​កម្សាន្ត រោងចក្រ កន្លែង​ហាត់ប្រាណ…

រាជធានី​ភ្នំពេញ ៖ ក្នុង​កាលៈទេសៈ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​រាលដាល​ខ្លាំង​នៃ​កូ​វី​ដ ១៩ រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​អាជីវកម្ម​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល កាន់តែ​ខ្លាំង ដូច​ជា​ក្លឹ​ប​កម្សាន្ត រោងចក្រ កន្លែង​ហាត់ប្រាណ ជា​ពិសេស​គឺ​កន្លែង​ណា​ដែល មានការ​ជួបជុំ​គ្នា​ច្រើន ។ ប៉ុន្តែ​នៅ​ពេល​ស្ថានភាព​នេះ ហាក់​ប្រសើរ​ឡើង​វិញ អាជីវកម្ម​មួយ ចំនួន​ក៏​បាន​បើក​ឡើង​វិញ​បណ្ដើរ​ៗ បើ​ទោះបីជា​រាជរដ្ឋាភិបាល​មិន​ទាន់​ប្រកាស​ឱ្យ​បើក​ជា ផ្លូវការ​ក្ដី ក្នុង​នោះ​គេ​ឃើញ​ថា កន្លែង​ហាត់ប្រាណ ម៉ា​ហ្សា ស្ទី​ម​សោ​ណា​ជាដើម ។

បើ​យោង​តាម​ម្ចាស់​ក្លឹ​ប​ហាត់ប្រាណ​មួយ​កន្លែង​នៅ​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​បាន​និយាយ​ថា​លោក​បាន​ចាប់ផ្ដើម​បើក​ក្លឹ​ប​ហាត់ប្រាណ​ឡើង​វិញ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយ​ឃើញ​ថា​ស្ថានភាព កូ​វី​ដ ១៩ នៅ​កម្ពុជា បាន​ធូរស្រាល​ឡើង​វិញ ហើយ​មិន​មានការ ឆ្លង​ថ្មី​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​ទៅ​នេះ ។


ម្ចាស់​ក្លឹ​ប​ហាត់ប្រាណ​រូប​នេះ បាន​និយាយ​ថា ថ្វី​ត្បិត​តែ​ស្ថានភាព​កូ​វី​ដ ១៩ នេះ បាន​ធូរស្រាល​ក៏​ពិតមែន តែ​លោក​បាន​ដាក់​វិធានការ​តឹងតែង​ចំពោះ អ្នក​ចូល​មក​ហាត់ ប្រាណ​ដោយ​វាស់​កំ​ដៅ និង​តម្រូវ​ឱ្យ​លាងដៃ​ជាមួយ​ទឹក​អាល់កុល​មុន​នឹង​ហាត់ប្រាណ ហើយ​ក៏​លើកទឹកចិត្ត​ឱ្យ​អ្នក​ចូល​ហាត់ប្រាណ​មាន​កន្លែង​លាងដៃ និង​ស្ព្រៃ​អាល់កុល សម្រាប់​បាញ​កន្លែង​ដែល​ត្រូវ​ហាត់ ។ ធ្វើ​បែប​នេះ​គឺជា​ការ​ចូលរួម​បង្កើន​ការ​ទប់ស្កាត់​ការ ឆ្លង​កូ​វី​ដ ១៩ កុំឱ្យ​មានការ​រីក​រាលដាល​ម្ដងទៀត ។

ចំណែក​ក្លឹ​ប​ហាត់ប្រាណ​មួយ​កន្លែង​ទៀត នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ​ក៏​ឃើញ​ថា មាន​អ្នក ចូល​ហាត់​ពេញ​ៗ​តែ​ម្ដង តែ​ក្លឹ​ប​ហាត់ប្រាណ​នេះ​ក៏​មានការ​វាស់​ស្ទង់​កំ​ដៅ មុន​នឹង​អនុ​ញ្ញា ត​ឱ្យ​ភ្ញៀវ​ចូល​ហាត់​ដែរ និង​មានការ​លាងដៃ​នឹង​អាល់កុល​ដល់​ភ្ញៀវ​ផង​ដែរ ។

ម្ចាស់​ក្លឹ​ប​រូប​នេះ បាន​និយាយ​ថា លោក​លួច​បើក​តិច​ៗ​ដោយ​មាន​វិធានការ​ការពារ គឺ​ដើម្បី​បាន​ចំណូល​ខ្លះ​សម្រាប់​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​ការ​ជួល​ផ្ទះ​ជួល កន្លែង​គេ បើសិនជា​នៅ​បិទ​តទៅ​ទៀត ក្លឹ​បលោក​ប្រហែលជា​ត្រូវ​រើ​ចេញ​ហើយ ព្រោះ​មិន មាន​លុយ​បង់ បើ​ទោះបីជា​ម្ចាស់​ទីតាំង​បាន​អនុគ្រោះ​មួយ​ចំនួន​ក្ដី ។ លោក​បន្ត​ថា ៖ « តាម ពិត​បើសិនជា​ជំងឺ​នេះ វា​នៅ​តែ​រាលដាល យើង​ក៏​មិន​ទាន់​បើក​ដែរ ក៏​ប៉ុន្តែ​ស្ថានភាព​បាន​ល្អ ប្រសើរ​ហើយ​ក៏​មាន​ក្លឹ​ប​ជា​ច្រើន​ទៀត បាន​ចាប់ផ្ដើម​បើក​បណ្ដើរ​ៗ យើង​ក៏​ដាច់​ចិត្ត​បើក​ដំ ណើ​រការ​វិញ ដោយ​អនុវត្តន៍​តាម​វិធានការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ » ។

បុរស់​ម្នាក់​ឈ្មោះ ពិសិដ្ឋ ដែល​ចូល​ចិត្ត​ក្នុង​ការ​ទៅ​ហាត់ប្រាណ​នៅ​ក្លឹ​ប​ហាត់ប្រាណ បាន​និយាយ​ថា លោក​ក៏​ខ្លាច​កូ​វី​ដ ១៩ ដែរ ក៏​ប៉ុន្តែ​លោក​ទៅ​ហាត់ប្រាណ​មិនមែន​ទៅ​បង្ក ជំងឺ​នោះ​ទេ គឺ​ទៅ​ដើម្បី​សុខភាព ព្រោះ​លោក​ហាត់ប្រាណ​នៅ​ក្នុង​ក្លឹ​ប​អស់​រយៈពេល​បី​ទៅ ៤​ឆ្នាំ​មក​ហើយ ដូច្នេះ​នៅ​ពេល​មិន​បាន​ហាត់ប្រាណ ចេះ​តែ​មាន​អារម្មណ៍​ថា​មិន​សុខ អ៊ីចឹង ហើយ​ចេះ​តែ​ទៅ​ចូល​ហាត់ប្រាណ​លេង​ៗ ជាមួយ​មិត្តភក្ដិ​ដទៃ​ទៀត ។

លោក​កត់សម្គាល់​ឃើញ​ថា អ្នក​ដែល​ចូល​មក​ក្លឹ​ប​ហាត់ប្រាណ គឺ​ភាគច្រើន តែងតែ មាន​អាល់កុល​មួយ​ដប​តូច ទុក​បាញ់​សម្លាប់​មេរោគ​ទៅ​លើ​ឧបករណ៍ ដែល​ខ្លួន​ត្រូវ​ប្រើ ហើយ​នៅ​ពេល​ខ្លួន​ប្រើ​ហើយ​ក៏​បាញ់​ម្ដងទៀត ដើម្បី​ទុក​ឱ្យ​អ្នក​ដែល​មក​ហាត់​តាម​ក្រោយ ហាត់​បន្ត និង​បាញ់​បន្ថែម​ទៀត​មុន​នឹង​គេ​ចាប់ផ្ដើម​ហាត់ ។

លោក​បន្ត​ថា តាម​ពិត​ទៅ កាលពី​កំឡុង​រដ្ឋាភិបាល​រឹត​បន្តឹង​លោក​ក៏​បាន​ហាត់​នៅ ផ្ទះ​មួយ​រយៈ ក៏​ប៉ុន្តែ ការ​ហាត់​នៅផ្ទះ​មិន​អាច​អស់ដៃអស់ជើង​ទេ ត្រូវការ​ឧបករណ៍​ជំនួយ ។ នេះ គឺ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​សាច់ដុំ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​វិញ​បើសិនជា ពលរដ្ឋ​មិន​មានការ​ការពារ​ត្រឹមត្រូវ ហើយ​ក៏​ព្រមាន​ពលរដ្ឋ​ដោយ​មិន​គួរ​មើល​ស្រាល​ស្ថាន ភាព​ឡើង​វិញ គឺ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បន្ថែម​ទៀត បើ​ទោះបីជា​ពេល​នេះ ស្ថានភាព​នេះ​លែង​មាន​អ្នក​ឆ្លង និង​មិន​មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ