ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​កូ​វី​ដ​១៩ សាកល្បង​លើ​មនុស្ស​​ដំបូង​គេ ចេញ​លទ្ធផល​គួរ​ជាទី​គាប់​ចិត្ត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Moderna បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា វ៉ាក់សាំង​ការពារ​មេរោគ​ឆ្លង​កូ​វី​ដ​១៩…

សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Moderna បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា វ៉ាក់សាំង​ការពារ​មេរោគ​ឆ្លង​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​ធ្វើតេស្ត​លើ​មនុស្ស​ដំបូង​គេ ហាក់ដូចជា​មាន​សុវត្ថិភាព និង​អាច​ជម្រុញ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​វីរុស​នេះ​។

ការ​រក​ឃើញ​នេះ ផ្អែក​លើ​លទ្ធផល​ពី​មនុស្ស ៨​នាក់ ដំបូង​ដែល​ម្នាក់​ៗ​ទទួល​វ៉ាក់សាំង​ចំនួន ២​លើក ដោយ​ចាប់ផ្តើម​ពី​ខែមីនា​។

មនុស្ស​ទាំងនោះ​ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​សុខភាព​ល្អ បាន​បាន​បង្កើត​អង្គ​ប​ដិ​ប្រាណ ដែល​បន្ទាប់​មក​ត្រូវ​បាន​គេ​ធ្វើតេស្ត​នៅ​ក្នុង​កោសិកា​មនុស្ស​នៅ​ក្នុង​មន្ទីរពិសោធន៍ និង​អាច​បញ្ឈប់​វីរុស​ពី​ការ​ចម្លង​ឡើង​វិញ ដែល​ជា​តម្រូវការ​សំខាន់​សម្រាប់​ការ​សម្រេច​ថា វ៉ាក់សាំង​នោះ​មាន​ប្រសិទ្​ធភាព ឬ​ក៏​អត់? កម្រិត​នៃ​អង្គ​បដិបក្ខ មាន​ចំនួន និង​សមត្ថភាព​ស្មើនឹង​អង្គ​បដិបក្ខ ដែល​ត្រូវ​បាន​រក​ឃើញ​ចំពោះ​អ្នកជំងឺ​កូ​វី​ដ ដែល​បានជា​សះស្បើយ បន្ទាប់​ពី​ឆ្លង​វីរុស​ក្នុង​សហគមន៍​។

ក្រុមហ៊ុន​បាន​និយាយ​ថា គេ​កំពុង​ដំណើរការ​តាម​ពេលវេលា​កំណត់ ដែល​មាន​ដំណាក់កាល​ទី​២ ដែល​មាន​មនុស្ស ៦០០​នាក់​នឹង​ចាប់ផ្តើម​ឆាប់​ៗ​នេះ ហើយ​ដំណាក់កាល​ទី​បី​នឹង​ចាប់ផ្តើម​នៅ​ខែកក្កដា ដែល​មានការ​ចាក់​ទៅ​លើ​មនុស្ស​មាន​សុខភាព​ល្អ​រាប់​ពាន់​នាក់​។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) បាន​ប្រាប់​ព័ត៌មាន​បន្ថែម​នៅ​ដើមខែ​នេះ​។

វេជ្ជបណ្ឌិត Tal Zaks ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់​ក្រុមហ៊ុន Moderna បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ការ​សាកល្បង​ទាំងនោះ​ដំណើរការ​បាន​ល្អ វ៉ាក់សាំង​មួយ​អាច​មាន​សម្រាប់​ប្រើប្រាស់​ជា​ទូទៅ​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០២១​។ បើ​និយាយ​ពី​ចំនួន​វ៉ាក់សាំង ដែល​គេ​អាច​នឹង​ផលិត គឺ​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​។ តែ​លោក​វេជ្ជបណ្ឌិត​ថា ពួក​គាត់​នឹង​ព្យាយាម​ផលិត​វា​ឱ្យ​បាន​រាល់​លាន​តាមតែ​អាច​ធ្វើ​ទៅ​បាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ