ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​កាំ​ង៖ បញ្ជូន​ក្រុម​ជំនាញទៅ​ស៊ើបអង្កេត​ការ​ស្លា.ប់​របស់​ឯកអគ្គរដ្ឋទូត​ចិន​នៅ​អ៊ី​ស្រា​អែ​ល

3 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល គឺ​លោក​ឌូ​វៃ Du Wei អាយុ​៥៧​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ឯ​និវេសនដ្ឋាន​ផ្លូវការ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ឆ្នេរ​ហឺ​ហ្សី​លី​យ៉ា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដែល​បណ្តាល​មក​ពី​មូលហេតុ​សុខភាព…

ទីក្រុង​ប៉េ​កាំ​ង ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល គឺ​លោក​ឌូ​វៃ Du Wei អាយុ​៥៧​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ឯ​និវេសនដ្ឋាន​ផ្លូវការ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ឆ្នេរ​ហឺ​ហ្សី​លី​យ៉ា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដែល​បណ្តាល​មក​ពី​មូលហេតុ​សុខភាព ដែល​នេះ​ជា​ការ​សន្និដ្ឋាន​ជាបឋម​របស់​អាជ្ញាធរ​ក្នុង​តំបន់ ។

រដ្ឋាភិបាល​ចិន នឹង​បញ្ជូន​អ្នកស៊ើប​អង្កេត​ពិសេស​មួយ​ក្រុម ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល ដើម្បី​ស៊ើបអង្កេត​រក​មូលហេតុ​ពិត នៃ​ការ​ស្លាប់​របស់​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​អ៊ី​ស្រា​អែ​ល ។

សេចក្តីថ្លែងការណ៍​មួយ​ពី​ទីក្រុង​ប៉េ​កាំ​ង បាន​និយាយ​ថា​ លោក​ឌូ​វៃ បាន​ស្លាប់​នៅ​ឯ​គេហដ្ឋាន​របស់​គាត់​កាលពី​ថ្ងៃអាទិត្យ ដែល​ទំនងជា​មក​ពី​សុខភាព (​គាំងបេះដូង​)​។

ប៉ុន្តែ​ក្រសួងការបរទេស​ចិន បាន​បន្ត​ថា “​នេះ​គឺជា​ការ​សន្និដ្ឋាន​ជាបឋម គឺថា​ឯកអគ្គរដ្ឋទូត​ឌូ​វៃ បាន​ទទួលមរណភាព ដោយ​មិន​បាន​រំពឹង​ទុក ​ដោយសារ​ហេតុផល​សុខភាព ។ ព័ត៌មាន​លម្អិត​រង់ចាំ​ការ​បញ្ជាក់​បន្ថែម​” ។

យ៉ាងណា រដ្ឋាភិបាល​ចិន នឹង​បញ្ជូន​ក្រុម​ពិសេស​ ដើម្បី​បើក​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ហើយនឹង​រៀបចំ​ ដឹក​សាកសព​លោក​ឌូ​វៃ ទៅ​ប្រទេស​ចិន ​ដើម្បី​បញ្ចុះ​។ អ្នកតំណាង​ក្រុម​គ្រួសារ​លោក​ឌូ​វៃ នឹង​ចូលរួម​ក្នុង​ក្រុម​នេះ ។ ក្រុម​នេះ​នឹង​មិន​តម្រូវ​ឲ្យ ដាក់​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ទេ ដែល​ជា​ធម្មតា​សម្រាប់​ការ​មក​ដល់​របស់​ប្រជាជន​អ៊ី​ស្រា​អែ​ល ត្រូវ​តែ​​ដាច់​នៅដោយឡែក​ ១៤ថ្ងៃសិន ដើម្បី​បង្ការ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

សូម​រម្លឹក​ថា «​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ី​ស្រា​អែ​ល​ទទួលមរណភាព​ហើយ​» អ្នកនាំពាក្យ​ប៉ូលិស​អ៊ី​ស្រា​អែ​ល លោក​MICKY ROSENFELD បញ្ជាក់​ថា មាន​អាយុ​៥៧​ឆ្នាំ ហើយ​ទើប​ចូល​កាន់​តំណែង​កាលពី​ខែកុម្ភៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ី​ស្រា​អែ​ល លោក​ឌូ​វ៉ៃ ត្រូវ​បាន​ប្រទះ​ឃើញ​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១៧​ឧសភា ក្នុង​និវេសនដ្ឋាន​របស់​លោក ក្នុង​ទីក្រុង HERZLIYA ជិត​ទីក្រុង​តែ​ល​អា​វីវ ៕

Police works at the scene where Chinese Ambassador to Israel Du Wei was found dead Sunday in his apartment in a Tel Aviv on May 17, 2020. Photo by Avshalom Sassoni/Flash90
Israeli police and forensic experts gather in front of the residence of Israel’s Chinese ambassador on the outskirts of Tel Aviv, after he was found dead on May 17, 2020. – The Chinese ambassador to Israel, Du Wei, who had arrived in Israel in mid-February, was found dead in his residence in the Herzliya district on the outskirts of Tel Aviv, police said. (Photo by Jack GUEZ / AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ