ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទចល័ត Doqo ដែលធ្លាប់លក់ដាច់នៅប្រទេសជប៉ុន ត្រូវបាននាំចូលមកប្រទេសកម្ពុជាហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

យោងតាមគេហទំព័រ Doqo japan បានឱ្យដឹងថា ក្នុងរយៈពេលមិនដល់មួយនាទីផងការ លក់ ទូរស័ព្ទចល័ត Doqo មានចំនួនលើសពី 70…

យោងតាមគេហទំព័រ Doqo japan បានឱ្យដឹងថា ក្នុងរយៈពេលមិនដល់មួយនាទីផងការ លក់ ទូរស័ព្ទចល័ត Doqo មានចំនួនលើសពី 70 លានយ៉េន ឯណោះបើទោះបីជាក្រុមហ៊ុន មិនបានប្រកាសច្បាស់ថា ចំនួនទូរស័ព្ទចល័តដែលត្រូវបានលក់នោះមានចំនួនប៉ុន្មាន គ្រឿងក៏ដោយ ។

ប្រសិនបើមនុស្សគ្រប់គ្នាទិញទូរស័ព្ទម៉ូដែលថ្លៃបំផុតបរិមាណលក់ដែលប៉ាន់ស្មាន គឺមាន ចំនួន 30,000 គ្រឿង តែប្រសិនបើ អ្នករាល់គ្នាទិញម៉ូដែលមូលដ្ឋានវាមានន័យថា បរិមាណ លក់មានចំនួនដល់ទៅ 40,000 គ្រឿង ។

ទូរស័ព្ទ Doqo នេះត្រូវបានចេញផ្សាយនៅថ្ងៃទី 19 ខែវិច្ឆិកា វាត្រូវបានបំពាក់ដោយបន្ទះ ឈីប 10 core ដែលមានថាមពលថ្មធំ 4500 mAh និងមានកាមេរ៉ាក្រោយ 4 គ្រាប់ ជាមួយ កែវទំហំ 8PMP + 16MP ព្រមទាំងមាន RAM 8GB និងមេម៉ូរី 128GB ហើយតម្លៃនៅ លក់នៅប្រទេសជប៉ុនគឺប្រហែល 250 ដុល្លារអាមេរិក ។ នៅពេលនោះទូរស័ព្ទ Doqo នេះបានបង្កើតកំណត់ត្រាលក់ក្នុងចំនួនដ៏ច្រើនក្នុងរយៈពេល 60 វិនាទីនៅប្រទេសជប៉ុន ។

កាលពីសប្តាហ៍មុន Doqo បានប្រកាសថា ខ្លួននឹងស្វែងរកទីផ្សារនៅអាស៊ីអាគ្នេយ៍ ហើយ ប្រទេសកម្ពុជា គឺជាកន្លែងដំបូងសម្រាប់ទូរស័ព្ទ Doqo នេះ ។ យើងអាចរំពឹងបានថា បន្ទាប់ ពី Doqo បានចូលមកទីផ្សារកម្ពុជា វាគឺជាទូរស័ព្ទជប៉ុនដែលលក់ក្នុងតម្លៃមួយយ៉ាងល្អ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ