ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកឃ្មុំព្រៃសហគមន៏ពិបាករកតែងាកទៅតម្លៃហាក់ទ្រឹងក្នុងទីផ្សារ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ បើទោះបីជាតម្រូវការទឹកឃ្មុំប្រចាំថ្ងៃមានកំណើនគួរឲ្យកត់សម្គាល់ តែតម្លៃទឹកឃ្មុំព្រៃហាក់នៅទ្រឹង ខណៈសហគមន៍ជាច្រើននៅខេត្តចំនួន ៣ ពឹងអាស្រ័យចំណូលពីទឹកឃ្មុំព្រៃដើម្បីផ្គត់ផ្គង់ជីវភាព ។ បើតាមលោក ជា ថុង…

រាជធានីភ្នំពេញ៖ បើទោះបីជាតម្រូវការទឹកឃ្មុំប្រចាំថ្ងៃមានកំណើនគួរឲ្យកត់សម្គាល់ តែតម្លៃទឹកឃ្មុំព្រៃហាក់នៅទ្រឹង ខណៈសហគមន៍ជាច្រើននៅខេត្តចំនួន ៣ ពឹងអាស្រ័យ
ចំណូលពីទឹកឃ្មុំព្រៃដើម្បីផ្គត់ផ្គង់ជីវភាព ។

បើតាមលោក ជា ថុង ជាស្ថាបនិកនៅក្រុមហ៊ុនទេសចរណ៍របស់ Vana Adventure Travel បានប្រាប់កោះសន្តិភាពឲ្យដឹងថា ទឹកឃ្មុំព្រៃនិងធម្មជាតិត្រូវបានប្រមូលទិញពី មកពីសហគមន៍បីស្ថិតនៅក្នុង ខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកឃ្មុំព្រៃមានតម្រូវការកើនឡើងក្នុងទីផ្សារកម្ពុជា ដែលអាចផ្តល់ប្រាក់ចំណូលជូនសហគមន៍ បើទោះបីជាទឹកឃ្មុំព្រៃក្នុងសហគមន៍ពិបាករកក្តីនិងតំលៃក្នុងទីផ្សារនៅតែទ្រឹងក៏ដោយ។

លោក ជា ថុង បាននិយាយថា «ប្រជាជនក្នុងសហគមន៍នីមួយៗ រកចំណូលបន្ថែម ក្នុងមួយឆ្នាំៗបានគួរសម ដោយយើងប្រមូលទិញពីពួកគាត់ ក្នុងតំលៃសមស្របមួយ។ ហើយជារៀងរាល់ឆ្នាំ យើងទិញនឹងលក់ក្នុងតំលៃដដែល បើទោះជាឆ្នាំនេះយើងកំពុង
ជួបវិបត្តិកូវីតក៏ដោយ» ។

ប្រភពដដែលបានបន្តថា លោកទិញទឹកឃ្មុំព្រៃពីសហគមន៍ក្នុងតំលៃ ១គីឡួ៣ខាំ (ឬមួយលីត្រ) ស្មើនឹង៨០០០០ រៀល ឬប្រមាណជា ២០ ដុល្លារក្នុងមួយលីត្រ ។ បន្ទាប់ពីខាងលោកធ្វើការចំរាញ់ចេញជាតិទឹក ឬកំទេចកាកសំណល់ពីក្នុងទឹកឃ្មុំរួចស្អាតហើយនោះ  គឺលោកអាចលក់ចេញក្នុងតម្លៃ ១០ ម៉ឺនរៀល ឬប្រមាណ ២៥ ដុល្លារអាមេរិកក្នុងមួយលីត្រទឹកឃ្មុំ ។  

ប្រាក់ចំណូលពីការរកឃ្មុំព្រៃលក់ជាទឹកឃ្មុំក្នុងទីផ្សារគឺជួយដល់សហគមន៍ប្រមាណជិត
១០០០គ្រួសារ ក្នុងសហគមន៍ទាំងបីខេត្តខាងលើ​។ ហើយមកដល់ពេលនេះ លោកថុង
បានអះអាងថាលោកបានពង្រីកការទទួលទិញបាន ៦ទៅ៧តោន ពីសហគមន៍ទាំងនោះ។

ជុំវិញការថែរក្សាទឹកឃ្មុំឲ្យបានត្រឹមត្រូវនោះ លោក ជា ថុង បានផ្តល់មតិថា ទឹកឃ្មុំមិន
គួរដាក់ទុកក្នុងទូរទឹកកកទេ ព្រោះថាបើសិនជាទឹកឃ្មុំសុទ្ធ ឬធម្មជាតិ អាចទុកបានជិត
១០ឆ្នាំ ប្រសិនបើមិនទុកក្នុងទូរទឹកកក។  

គួររំលឹកផងដែរថាការយកឃ្មុំរបស់អ្នកសហគមន៍មិនមានច្រើនដងទេក្នុងមួយឆ្នាំ ដោយ
លោក ជា ថុងបានបញ្ជាក់ថា ក្នុងមួយឆ្នាំគេប្រមូលផលបានតែម្តងទេ គឺចន្លោះពីខែធ្នូ ទៅ ខែមេសា តែប៉ុណ្នោះ ៕