ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុជាតិ​មានវិបត្តិគ្រួសារ ឬនរណាធ្វើឲ្យឈឺចាប់ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

មួយ​ឃ្លា​ទៀត​ហើយ​ដែល គង់ សុ​ជាតិ បាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ឃ្លាប្រយោគ​យក​មក​បង្ហោះ​កាន់តែ​ហាក់​ចូល​ជ្រៅ​ន័យ​ដៀមដាម​អ្វីមួយ ។ សំ​ណេ​រ​នេះ​បង្ក​អោយ​គេ​កាន់តែ​កាត់​យល់​ច្រើន​ឡើង​ៗ​ហើយ ប្រហែលជា​អ្នក​នាង​អាច​ជួប​បញ្ហា​នៅ​ក្នុង​រង្វង់​គ្រួសារ ។ លើស​ពី​នេះ​ពាក្យ​ឃ្លា​ប្លែក​ៗ​ជា​ច្រើន…

មួយ​ឃ្លា​ទៀត​ហើយ​ដែល គង់ សុ​ជាតិ បាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ឃ្លាប្រយោគ​យក​មក​បង្ហោះ​កាន់តែ​ហាក់​ចូល​ជ្រៅ​ន័យ​ដៀមដាម​អ្វីមួយ ។

សំ​ណេ​រ​នេះ​បង្ក​អោយ​គេ​កាន់តែ​កាត់​យល់​ច្រើន​ឡើង​ៗ​ហើយ ប្រហែលជា​អ្នក​នាង​អាច​ជួប​បញ្ហា​នៅ​ក្នុង​រង្វង់​គ្រួសារ ។ លើស​ពី​នេះ​ពាក្យ​ឃ្លា​ប្លែក​ៗ​ជា​ច្រើន អ្នក​នាង​បង្ហោះ​ធ្វើ​អោយ​លេច​ចេញ​ការ​សន្និដ្ឋាន​ច្រើន ។ សង្កេត​ឃើញ​ថា តាំងពី​អ្នក​នាង គង់ សុ​ជាតិ ចូល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ ព្រោះតែ​លេច​ឭ​ថា រង​សម្ពាធ​ផ្លូវចិត្ត​រហូត​ស្លេកស្លាំង អស់កម្លាំង សម្រាក​ពេទ្យ​ក៏​មាន​សិល្ប​ការិនី​មួយ​ចំនួន​ផ្ញើ​សារ​ជូនពរ​អោយ​គង់ សុ​ជាតិ រឹង​មាំ​ឡើង ។

ប្រការ​នេះ​ទំនង​គេ​ដឹង​រឿង​ខ្លះ​ថា គង់ សុ​ជាតិ រង​សម្ពាធ​អ្វី ។ មក​មើល​លើ Captain ពិធី​ការិនី​ជើង​ចាស់​នេះ លើក​ឡើង​ថា «​កើតជា​មនុស្ស​ស្រី កុំ​គិត​ចង់​ដណ្តើម​របស់​អ្នក​ដទៃ ហើយ​កុំ​និយាយ​ថា ប្តី​គេ​ចូល​មក​រក​មុន បើ​ខ្លួនឯង​មិន​ចង់​ដែរ គេ​ក៏​យក​មិន​បាន​ត្រូវ​អត់​» ។

ជុំវិញ​រឿង រ៉ាវ ចាន់ កែវ​និមល បន្ត​បាត់​វត្ត​មាននៅ​ស្ថាប័ន​ធំ ហើយ​បែក​ដៃគូ​នៅ​តែ​មានការ​ជជែក​សួរនាំ​ចង់​ដឹង​ថា​ចេញពី​ដើមចម​អ្វី​បានជា​ឈាន​ដល់​បំបែក​ដៃគូ​គ្នា​ដែល​មានកម្ម​វិធី​កន្លង​មក ។

បើ​ក្រឡេក​ទៅ​មើល អ្នក​នាង គង់ សុ​ជាតិ វិញ​ឃើញ​ថា អ្នក​នាង​បន្ត​ដឹក​ដៃ​ស្វាមី​ដំណើរការ​កម្មវិធី​តន្ត្រី​ផ្សាយ​ផ្ទាល់​នា​ចុង​ស​ប្តា​ហ៍ ។ ពួក​គេ​រំលេច​ថតរូប​កាន់​ដៃ​គ្នា​ញញឹម ដូច​គូស្នេហ៍​គ្រា​ដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ