ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណួរ​ដែល​អ្នក​ត្រូវ​ឆ្លើយ​មុន​ពេល​សម្រេចចិត្ត​ចាយ​លុយ​ក្នុង​ពេល​មាន​វិបត្តិ

3 ឆ្នាំ មុន

ការ​គ្រប់គ្រង​លុយ គឺជា​រឿង​ស្មុគស្មាញ​មួយ​ទៅ​ហើយ តែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ជា​ឧបសគ្គ​ថ្មី​ៗ​ថែម​ទៀត​ដល់​មនុស្ស​គ្រប់​គ្នា​ទៀត ។ ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច គឺជា​តថភាព​ជាក់ស្តែង​ក្នុង​ពេល​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ៗ​គួរតែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចាយវាយ​លុយ ។…

ការ​គ្រប់គ្រង​លុយ គឺជា​រឿង​ស្មុគស្មាញ​មួយ​ទៅ​ហើយ តែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ជា​ឧបសគ្គ​ថ្មី​ៗ​ថែម​ទៀត​ដល់​មនុស្ស​គ្រប់​គ្នា​ទៀត ។ ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច គឺជា​តថភាព​ជាក់ស្តែង​ក្នុង​ពេល​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ៗ​គួរតែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចាយវាយ​លុយ ។ ខាងក្រោម​នេះ គឺជា​សំណួរ​ដែល​អ្នក​ត្រូវ​ឆ្លើយ​មុន​ពេល​សម្រេចចិត្ត​ក្នុង​ការ​ចាយ​លុយ​នៅ​ពេល​មាន​វិបត្តិ ៖

១. តើ​ចំណូល​ខ្ញុំ​បច្ចុប្បន្ន​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ទេ?
ប្រសិនបើ​ចម្លើយ​អ្នក គឺ​ទេ នោះ​អ្នក​ត្រូវ​ចាប់ផ្តើម​រក​វិធី​ដើម្បី​បង្កើន​ប្រាក់​ចំណូល ឬ​កាត់​បន្ថយ​ការ​ចាយវាយ​ដែល​មិន​ចាំបាច់ ។ ប្រសិនបើ​អ្នក​ជួល​ផ្ទះ​ស្នាក់​នៅ វា​ជា​ពេល​ដែល​អ្នក​គួរ​និយាយ​ជាមួយ​ម្ចាស់ផ្ទះ​ដើម្បី​សុំ​ការ​យោគយល់ ឬ​ចរចា​ទម្លាក់​ថ្លៃ​ជួល​ជាដើម ។ ប្រសិនបើ​អ្នកមាន​ចំណូល​គ្រប់គ្រាន់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ហើយ ចូរ​បន្ត​ទៅ​ឆ្លើយ​សំណួរ​ខាងក្រោម ។

២. តើ​ខ្ញុំ​មាន​ថវិកា​សន្សំ​គ្រប់​សម្រាប់​ការ​ចាយវាយ ៣​ខែ ឬ​នៅ?
ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ទេ អ្នក​ត្រូវ​ចាប់ផ្តើម​សន្សំ​លុយ​ទុក​គ្រាអាសន្ន ។ បន្ទាប់​ពី​ចាយវាយ​លើ​អ្វី​ដែល​ចាំបាច់​ដូច​ជា​ថ្លៃ​ផ្ទះ និង​អាហារ​ហើយ លុយ​ដែល​នៅ​សល់​គួរតែ​ត្រូវ​បាន​ទុក​ក្នុង​គណនី​សន្សំ​មួយ​ដាច់​ដោយឡែក​ដែល​អ្នក​អាច​ដក​បាន​គ្រប់ពេល​ដែល​អ្នក​ត្រូវការ ។ អ្នកជំនាញ​មួយ​ចំនួន​ទៀត​ផ្តល់​យោបល់​ឲ្យ​អ្នក​សន្សំ​ឲ្យ​គ្រប់ការ​ចាយវាយ ៦​ខែ​ប្រសិនបើ់​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់ ។

៣. តើ​ខ្ញុំ​មាន​គោលដៅ​អ្វី​ដែល​ខ្ញុំ​ចង់​សម្រេច​ជាងគេ?
ពេល​ដែល​តម្រូវការ​ចាំបាច់​របស់​អ្នក​ត្រូវ​បាន​ផ្គត់ផ្គង់ ហើយ​អ្នក​បាន​ទុក​ប្រាក់​ចំណូល​មួយ​ចំនួន​សម្រាប់​ថ្ងៃ​អនាគត​ហើយ​នោះ អ្នក​ត្រូវ​យក​ឱកាស​នេះ​មក​ពិចារណា​ថា​អ្នកមាន​គោលដៅ​អ្វី​ទៀត​ដែល​អ្នក​ចង់​សម្រេច​ជាងគេ ។

តើ​កូ​វី​ដ ១៩ បាន​ជំរុញ​អ្នក​ឲ្យ​ចំណាយ​ច្រើន​លើ​អាជីវកម្ម​ក្នុង​តំបន់ បរិច្ចាគ​ជូន​សប្បុរសធម៌ ឬ​សាកល្បង​សកម្មភាព ឬ​គំនិត​អាជីវកម្ម​ថ្មី​ៗ ឬទេ? ឬ​ក៏​វា​បាន​ជំរុញ​ឲ្យ​អ្នក​ចង់​ចាក​ចេញពី​ទីក្រុង និង​ទិញ​ផ្ទះ​មួយ​ខ្នង​នៅ​ជនបទ? មិន​ថា​វា​ជា​អ្វី​ទេ ប្រសិនបើ​វា​ជា​គោលដៅ​អ្នក​ដែល​អ្នក​ចង់​សម្រេច អ្នក​គួរតែ​រៀបចំ​គម្រោងការ​ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ