ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ក្រពះ​ស្ត្រី​មួយ​ចំនួន​ងាក​មក​ប្រកប​របរ​រត់​រ៉ឺម៉ក​កង់​បី​ទទួល​ការ​គាំំ​ទ្រ​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​ការ​ប្រកប​របរ​ដឹក​ជញ្ជូន​ភ្ញៀវ​នៅ​ក្រុងភ្នំពេញ​តាម​រ៉ឺម៉ក​ម៉ូតូ​ខ្មែរ ឬ​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​មាន​ដល់​រាប់​ម៉ឺន​គ្រឿង​ក៏​ដោយ ប៉ុន្តែ​ការ​ប្រកប​របរ​ក្នុង​វិស័យ​មួយ​នេះ​គេ សង្កេត​ឃើញ​ថា មាន​ស្ត្រី​មួយ​ចំនួន​ក៏​បាន​ចាប់​យកមុខ​របរ​នេះ​ដែរ តែ​មិន​ច្រើន​នោះ​ទេ ខណៈ​ការ​ផ្តល់​សេវា​របស់​ពួក​គាត់​ភាគច្រើន​ហាក់​មានការ​គាំំ​ទ្រ ឬ​ទទួល​បានការ​លើក​ទឹក…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​ការ​ប្រកប​របរ​ដឹក​ជញ្ជូន​ភ្ញៀវ​នៅ​ក្រុងភ្នំពេញ​តាម​រ៉ឺម៉ក​ម៉ូតូ​ខ្មែរ ឬ​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​មាន​ដល់​រាប់​ម៉ឺន​គ្រឿង​ក៏​ដោយ ប៉ុន្តែ​ការ​ប្រកប​របរ​ក្នុង​វិស័យ​មួយ​នេះ​គេ សង្កេត​ឃើញ​ថា មាន​ស្ត្រី​មួយ​ចំនួន​ក៏​បាន​ចាប់​យកមុខ​របរ​នេះ​ដែរ តែ​មិន​ច្រើន​នោះ​ទេ ខណៈ​ការ​ផ្តល់​សេវា​របស់​ពួក​គាត់​ភាគច្រើន​ហាក់​មានការ​គាំំ​ទ្រ ឬ​ទទួល​បានការ​លើក​ទឹក ចិត្ត​ពី​ភ្ញៀវ​ក៏​ដោយ ។ តើ​មក​ពី​កត្តា​អ្វី​ទើប​ជំរុញ​ឱ្យ​ស្ត្រី​សម្រេចចិត្ត​ជ្រើសរើស​មុខរបរ​មួយ នេះ?

អ្នកស្រី ហេង ជូ អាយុ ៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង បានឱ្យ​ដឹង​ពី​មូល ហេតុ ដែល​ជំរុញ​ឱ្យ​អ្នកស្រី​សម្រេច​ចាប់​យកមុខ​របរ​រត់​រឺ​ម៉ក​កង់​បី​ឥណ្ឌា​មក​ដល់​សព្វ​ថ្ងៃនេះ ថា ដោយសារ​អ្នកស្រី មិន​ចេះអក្សរ និង​មិន​ចេះ​ទូទាត់​លុយ​កាត់​ក្នុង​ការ​លក់ដូរ​ដូច​ទៅ​និង ស្ត្រី​ផ្សេង​ទៀត​នោះ ទើប អ្នក​មក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​នៅ​ក្រុងភ្នំពេញ​បាន​រយៈ​ពេ ល ៥ ទៅ ៦​ខែ​មកនេះ តែ​ពី​មុន​ខ្ញុំ​បាន​រត់​រឺ​ម៉ក​ម៉ូតូ​ខ្មែរ​អស់​រយៈពេល​ច្រើន​ឆ្នាំ ហើយ​មូល ហេតុ​ប្តូរ​មក​ប្រើ​កង់​បី​ឥណ្ឌា ដោយសារ​រឺ​ម៉ក​ម៉ូតូ​ខ្មែរ របស់ខ្ញុំ​វា​ទ្រុឌទ្រោម ។

បើ​តាម​អ្នកស្រី ហេង ជូ មានកូន​ក្នុង​បន្ទុក​ពីរ​នាក់​ហើយ​ស្វាមី​ជា​អ្នកស៊ីឈ្នួល​បើក រថយន្ត​ឱ្យ​គេ អ្នកស្រី​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ជំរុញ​ខ្ញុំ​ជ្រើសរើស​មុខរបរ​នេះ​ដោយ សារ ខ្ញុំ​អត់​ចេះអក្សរ ។ បើ​យើង​រកស៊ី​ធ្វើការ​លក់ដូរ​យើង​មិន​ចេះ​មើល និង​អត់​ចេះ​ធ្វើការ​ទូ ទាត់​លុយ​កាត់ ។ អ៊ីចឹង​ទើប​ខ្ញុំ​ជ្រើសរើស​មុខរបរ​នេះ​វា​មាន​ភាព​ងាយស្រួល​បន្តិច​សម្រាប់​ខ្ញុំ ។ ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​កូ​វី​ដ ១៩ អាជីវកម្ម​តូច​ធំ​រង​ផល​ប៉ះពាល់ ក្នុង​នោះ​សម្រាប់​អ្នក​ប្រកប​មុខរបរ​រត់​ម៉ូតូ​កង់​បី​កាន់តែ​ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ តួយ៉ាង​ដូច​ជា​អ្នកស្រី ហេង ជូ ថ្មី​ៗ​នេះ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​ចំណូល បាន​តិចតួច ហើយ​ថ្លៃ​ខ្លះ​ទៀត​អត់​មាន​ភ្ញៀវ​ដឹក​ក៏​មាន ។

ស្ត្រី​ខាងលើ​នេះ​បើកបរ​កង់​៣​ឥណ្ឌា​យ៉ាង​ស្ទាត់ជំនាញ​រូប​នេះ​បាន​បន្ត​ថា កាល​មុន​មិន​ទាន់​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នៅ​កម្ពុជា ក្នុង​មួយ​ថ្ងៃ អាច​រក​ប្រាក់​ចំណូល​សរុប​ពី ៤ ទៅ ៦​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ​ចំណូល​ប្រចាំ​ថ្ងៃ បាន​ធ្លាក់​ចុះ​មែនទែន​ថ្លែ​ខ្លះ​រកបាន​ប្រាក់​តែ ១​ម៉ឺន​រៀល ហើយ​ថ្លៃ​ខ្លះ​រកតែ​ភ្ញៀវ​ដឹក​ក៏​គ្មាន ដែរ ។ អ្នកស្រី​បន្ត​ថា ក្នុង​ការ​ដឹក​ជញ្ជូន ឬ​ការ​ផ្តល់​សេវា​ជូន​ភ្ញៀវ​នៅ​ពេល​កន្លង​មក​មាន​ថ្ងៃ ខ្លះ ភ្ញៀវ​ត្រូវ​ចំណាយ​អស់​តែ ៨.០០០​រៀល​ប៉ុណ្ណោះ​តែ​ភ្ញៀវ​ឱ្យ​រហូត​ដល់​ទៅ ១០.០០០​រៀ ល​ក៏​មាន​ដែរ ដោយសារ​ការ​អាណិតអាសូរ ឬ​ជា​ការ​លើកទឹកចិត្ត​របស់​ភ្ញៀវ ។

លោក ឯ សុភា​ស់ ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា មក ដល់​សព្វ​ថ្ងៃនេះ​តាម​ការ​សង្កេត​ស្ត្រី​ដែល​ប្រកប​របរ​ដឹក​ជញ្ជូន​តាម​រឺ​ម៉ក​ម៉ូតូ​ខ្មែរ ឬ​កង់​បី ឥណ្ឌា មិន​ទាន់​មាន​ច្រើន​នោះ​ទេ​នៅ​ក្រុងភ្នំពេញ ។

ជាក់ស្តែង​ស្ត្រី​ដែល​ចូល​ជា​សមាជិក សមាគម​ទើប​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ដែល​ជ្រើសរើស យកមុខ​របរ​នេះ គឺ​ដោយសារ​គាត់ គិត​ថា ការ​ដឹក​ជញ្ជូន​របស់​ពួក​គាត់​មិនសូវ​មានការ​ប៉ះ ពាល់​ដូច​ទៅ​និង​ការ​រត់​ម៉ូតូឌុប ហើយ ដឹក​បាន​ទាំង​មនុស្ស និង​ទំនិញ ។

លោក​បន្ត​ទៀត​ថា ការ​ពិត​ស្ត្រី​ប្រកប​មុខរបរ​រត់​រឺ​ម៉ក​កង់​បី គាត់​ទទួល​បានការ​គាំទ្រ ច្រើន​ពី​អតិថិជន ដោយសារ​គាត់​ជា​ស្ត្រី ហើយ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ដឹក​ជ​ញ្ជូ​ល​មាន លក្ខណៈ​ធ្ងន់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ