ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ចាំ​ប្រពន្ធ​ក៏​បោះ​កន្ទុយបារី​ចំ​ពំនូក​ចំ​បើង ស្រាប់តែ​​ឆក់​យក​ជីវិត​ម្តាយ​ក្នុង​ភ្នក់​​ភ្លើង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ ដែល​បង្ក​ឡើង​ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​របស់​កូនប្រសារ ខណៈ​អង្គុយ​ចាំ​មើលផ្លូវ​ប្រពន្ធ រួច​ក៏​បោះ​កន្ទុយបារី​ចំ​ពំនូក​ចំ​ប៉ើង ស្រាប់តែ​ឆាបឆេះ​ឆក់​យក​ជីវិត​អ្នក​ម្តាយ​ទៅ​បាត់ និង​ធ្វើ​ឱ្យ​ផ្ទះ​១​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំងអស់…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ ដែល​បង្ក​ឡើង​ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​របស់​កូនប្រសារ ខណៈ​អង្គុយ​ចាំ​មើលផ្លូវ​ប្រពន្ធ រួច​ក៏​បោះ​កន្ទុយបារី​ចំ​ពំនូក​ចំ​ប៉ើង ស្រាប់តែ​ឆាបឆេះ​ឆក់​យក​ជីវិត​អ្នក​ម្តាយ​ទៅ​បាត់ និង​ធ្វើ​ឱ្យ​ផ្ទះ​១​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំងអស់ ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧​ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ពញា​លៀង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ ផា​ន់ គន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ ឃឹម ហុ​ន អាយុ​៤៥​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នៅ​ក្នុង​ភ្នក់ភ្លើង​នោះ​មានឈ្មោះ អ៊ា​ង សូត្រ ភេទ​ស្រី អាយុ​៨៥​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ម្ចាស់ផ្ទះ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ផ្ទះ​កើតហេតុ បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះជា​ម្តាយ​ដែល​មាន​ជំងឺ​ក្នុង​ខ្លួន​ផង​នោះ កំពុង​ដេក​ម្នាក់ឯង​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ក្បែរ​គំនរ​ពំនូក​ចំ​ប៉ើង ចំណែក​ប្តី​ប្រពន្ធ​ទាំង​២​នាក់ រួម​ទាំង​កូន​តូច​ៗ២​នាក់​ទៀត គឺ​មិនឃើញ​នៅផ្ទះ​នោះ​ទេ។

ប្រភព​ដដែល​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក គេ​ឃើញ​បុរស​ជា​ប្តី​ត្រឡប់​មក​ដល់​ផ្ទះ​ម្នាក់ឯង​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​អង្គុយ​ជក់បារី​នៅ​ក្រោមផ្ទះ​ក្បែរ​ម្តាយក្មេក​ដែល​កំពុង​ដេក​បាន​មួយសន្ទុះ​ក៏​ចេញ​ទៅ​បាត់​ទៀត​។ ប្រមាណ​ជា​៤-១០​នាទី​ក្រោយមក ស្រាប់តែ​មាន​អគ្គិភ័យ​កើតឡើង​ឆាបឆេះ​ទាំង​ផ្ទះ ឆេះ​ទាំង​ម្តាយ​ដែល​ដេក​នៅ​ក្រោមផ្ទះ​នោះ រហូត​បាត់​បង់ជីវិត​នៅ​ក្នុង​ភ្នក់ភ្លើង​នោះ​តែ​ម្តង​។

បើ​តាម​លោក ជ័យ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច បានឱ្យ​ដឹង​ថា យោង​តាម​ចម្លើយ​របស់​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​អ្នក​ជិតខាង​ផង អគ្គិភ័យ​នេះ​គឺ​កើតហេតុ​ឡើង​ដោយសារ​តែ​បុរស​ជា​ប្តី ខណៈ​ពេល​ត្រឡប់​មក​ពី​ផឹក​វិញ មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ក៏​អង្គុយ​ជក់បារី​នៅ​ក្រោមផ្ទះ​ក្បែរ​គំនរ​ពំនូក​ចំ​ប៉ើង ។

លោក​អធិការ​បន្ត​ថា ទន្ទឹង​នឹង​មើលផ្លូវ​ប្រពន្ធ ហើយ​ក៏​ចោល​កន្ទុយបារី​ទៅ​ក្បែរ​ពំនូក​ចំ​ប៉ើង លុះ​ពេល​ចាំ​ប្រពន្ធ​យូរ​មិនឃើញ​មក​ក៏​ទៅ​តាម​រក​ជួប​ប្រពន្ធ​កំពុង​តែ​ផឹក​នៅផ្ទះ​អ្នក​ជិតខាង ក៏​ចូល​ទៅ​ផឹក​ជាមួយ​គ្នា ចំណែក​នៅផ្ទះ​ឯណោះ​វិញ ហើយ​ទំនងជា​កន្ទុយបារី​ដែល​ម្ចាស់ផ្ទះ​ជក់​ហើយ​បោះចោល​នោះ​ខ្ទាត​ទៅ​ប៉ះ​ពំនូក​ចំ​ប៉ើង​នៅ​ក្រោមផ្ទះ​នោះ ទើប​ធ្វើ​ឱ្យ​ឆាបឆេះ​កើតជា​អគ្គិភ័យ​បែប​នេះ​​តែ​ម្តង ចំណែក​ស្ត្រី​ជា​ម្តាយ​ដែល​មាន​វ័យចាស់​ជរា និង​មាន​ជំងឺ​ក្នុង​ខ្លួន​ថែម​ទៀត មិន​អាច​ងើប​ស្ទុះ​រត់​ចេញ​រួច ក៏​ត្រូវ​ភ្លើង​ឆេះ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​ក្រោមផ្ទះ​នោះ​ទៅ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​នេះ ជា​ប្រភេទ​ផ្ទះ​ឈើ ប្រក់ស​ង្ក័​សី មាន​ទំហំ​៦​ម៉ែត្រ គុណ​និង​៧​ម៉ែត្រ ចំណែក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​រួម​មាន កង់​១​គ្រឿង ម៉ូតូ​១​គ្រឿង ថវិកា​១.០០០​ដុល្លារ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ