ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​មុខ​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​ទាំង ៤ រូប​នៅ​អាស៊ី

3 ឆ្នាំ មុន

កញ្ញា ខៃ​លី ជេន​នើ (Kylie Jenner) និង​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg)…

កញ្ញា ខៃ​លី ជេន​នើ (Kylie Jenner) និង​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) សុទ្ធតែ​ជា​ឈ្មោះ​ល្បី​ៗ​ដែល​អ្នក​ធ្លាប់​ស្គាល់​ថា​ជា​មហាសេដ្ឋី​ដែល​មាន​វ័យក្មេង​ជាងគេ​លើ​លោក ។ ប៉ុន្តែ​ក្រៅពី​មហាសេដ្ឋី​មក​ពី​លោក​ខាងលិច​ហើយ ទ្វីបអាស៊ី​ក៏​មាន​មហាសេដ្ឋី​វ័យក្មេង​ជា​ច្រើន​ដែរ ។

១. លោក ច​ន​ណា​ថេ​ន ខ្វក (Jonathan Kwok) អាយុ ២៨​ឆ្នាំ ទ្រព្យសម្បត្តិ​សរុប ២​ប៊ី​លាន​ដុល្លារលោក​ជា​កូនប្រុស​របស់​មហាសេដ្ឋី វ៉​ល​ធើ ខ្វក (Walter Kwok) ដែល​បាន​ទទួលមរណភាព ។ បច្ចុប្បន្ន លោក​ជានា​យក​នៅ​ក្រុមហ៊ុន Empire Group Holdings និង​រ៉ាប់រង​ផ្នែក​តាមដាន​ការ​វិនិយោគ​អចលនទ្រព្យ គម្រោង​សាងសង់​អចលនទ្រព្យ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ជាដើម ។

២. លោក អៃ​យ៉ា​វ៉ា​ត់ ស្រី​វ៉ា​ដ​ហា​ណា​ប្រា​បា (Aiyawatt Srivaddhanaprabha) អាយុ ៣៤​ឆ្នាំ ទ្រព្យសម្បត្តិ​សរុប ៣.៧​ប៊ី​លាន​ដុល្លារ
បច្ចុប្បន្ន​លោក​ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន King Power ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហាង​លក់ទំនិញ​មិន​គិត​ពន្ធ​តាម​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​ថៃ ។ លោក​បាន​បន្ត​តំណែង​នេះ​ពី​ឪពុក​របស់​លោក​ដែល​បាន​ទទួលមរណភាព ។ ក្រៅពី​នេះ​ហើយ លោក​និង​ក្រុម​គ្រួសារ​ក៏​ជា​ម្ចាស់​អគារ King Power MahaNakhon ដែរ ដែល​ជា​អគារ​ខ្ពស់​ជាងគេ​លេខ​ពីរ​ក្នុង​ប្រទេស​ថៃ និង​ក្រុមបាល់ទាត់ Leicester City ជាដើម ។

៣. លោក ជី​ហាន វូ (Jihan Wu) អាយុ ៣៤​ឆ្នាំ ទ្រព្យសម្បត្តិ​សរុប ១.៨​ប៊ី​លាន​ដុល្លារ
លោក វូ ជា​សហ​ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Bitmain Technologies ក្នុង​ប្រទេស​ចិន ។ ក្រុមហ៊ុន​បាន​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ភាគហ៊ុន និង​មានការ​កាត់​បន្ថយ​បុគ្គលិក​ជា​ច្រើន​កាលពី​ឆ្នាំ​មិន ប៉ុន្តែ​ស្ថាន​ការ​ប្រៀប​ដូច​ជា​បាន​ប្រសើរ​ឡើង​វិញ​ហើយ​កាលពី​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ ២០២០ នេះ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ថា​រក​ប្រាក់​ចំណេញ​បាន​ដល់​ទៅ ៣០០​លាន​ដុល្លារ ។

៤. លោក គ្រី​ស្តុ​ប​ភើ ខ្វក (Christopher Kwok) អាយុ ៣៤​ឆ្នាំ ទ្រព្យសម្បត្តិ​សរុប ១.៥​ប៊ី​លាន​ដុល្លារ
លោក​ជា​កូនប្រុស​របស់​លោក​រេ​យ​ម៉ុ​ន ខ្វក (Raymond Kwok) ដែល​ជា​អគ្គនាយក និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន SHKP ។ លោក​បាន​ក្លាយជា​នាយក​របស់ SHKP តាំងពី​ឆ្នាំ ២០១៦ មក និង​មាន​កាតព្វកិច្ច​តាមដាន​ការ​លក់ គ្រប់គ្រង​គម្រោង និង​ការ​ជួល​គម្រោង​ធំ​ៗ​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ជា​សមាជិក​គណៈកម្មាធិការ​ក្រុង​បេ​កាំ​ង​របស់​ស​ន្និ​សិ​ទ​ប្រឹក្សា​នយោបាយ​របស់​ប្រជាជន​ចិន ដែល​ជា​ក្រុមប្រឹក្សា​នយោបាយ​មួយ​ក្នុង​ប្រទេស​ចិន​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ