ធនាគារឯកទេសវីង និងធនាគារ ជេ ត្រាស់ ដាក់ដំណើរការ “គណនីសន្សំខ្នាតតូច” ដើម្បីប្រជាជនកម្ពុជាគ្រប់រូបអាចបើកគណនីធនាគារបាន


ឥឡូវនេះលោកអ្នកអាចបើកគណនីសន្សំធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយទឹកប្រាក់ត្រឹមតែ ៥ដុល្លារ ប៉ុណ្ណោះ ព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់តាមរយៈការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយកម្មវិធីស្មាតហ្វូនវីងនិងភ្នាក់ងារវីងទូទាំងប្រទេស ។

ថ្មីៗនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ដៃគូសហការដើម្បីផ្ដល់ជូននូវផលិតផលថ្មីដំបូងបំផុតមួយ ដែលអនុញ្ញាតអោយអតិថិជន បើកគណនីសន្សំដែលមានការប្រាក់ខ្ពស់ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងរីករាយជាមួយអត្រាការប្រាក់ខ្ពស់ ព្រមទាំងអាចធ្វើប្រតិបត្តការតាមរយៈកម្មវិធីស្មាតហ្វូនវីង ដ៏ងាយៗ ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «ការសន្សំប្រាក់មានសារៈសំខាន់បំផុតនៅគ្រប់ស្ថានការទាំងអស់នៃជីវិតរបស់យើង ព្រោះវាអាចជួយយើងបានក្នុងគ្រាមានតម្រូវការហិរញ្ញវត្ថុជាបន្ទាន់ ហើយពេលខ្លះវាធ្វើឲ្យយើងឈានទៅដល់សេរីភាពផ្នែកហិរញ្ញវត្ថុទៀតផង ។ ផលិតផលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មួយនេះត្រូវបានបង្កើតឡើងដោយផ្តោតជាពិសេសលើអតិធិជនរបស់ វីង ដែលមិនមានគណនីធនាគារក្នុងប្រទេសកម្ពុជា ។ ពួកគេអាចចាប់ផ្តើមមានគណនីសន្សំធនាគារជាមួយទឹកប្រាក់ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ដែលអាចទទួលបានអត្រាការប្រាក់ខ្ពស់ ។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា ផលិតផលមួយនេះនឹងអនុញ្ញាតឲ្យអតិធិជនរបស់ វីង អាចទទួលបានផលប្រយោជន៍ដ៏ច្រើនពីគណនីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព សុវត្តិភាព និងភាពងាយស្រួល» ។

ការផ្ដល់ជូនថ្មីដំបូងបង្អស់ ពីធនាគារឯកទេសវីង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមិនធ្លាប់មានពីមុនមក នៅទីផ្សារទូទាត់ប្រាក់តាមរយៈស្មាតហ្វូន ហើយជួយប្រជាជនកម្ពុជាដែលមានអត្តសញ្ញាណប័ណ្ណឲ្យបើកគណនីធនាគាផ្លូវការមួយដោយគ្រាន់តែចុចពីរទៅបីដងលើប៊ូតុងក្នុងកម្មវីធីស្មាតហ្វូនវីង ។ អតិថិជន នឹងទទួលបានការប្រាក់ពីទឹកប្រាក់ដែលពួកគាត់បានរក្សាទុកនៅក្នុងគណនីសន្សំខ្នាតតូចរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលអាចធ្វើប្រតិបត្តការបានគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈកម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសជាងនេះទៀតនោះ អតិថិជិនដែលដាក់ប្រាក់បញ្ញើទៅក្នុងគណនីសន្សំខ្នាតតូច នឹងទទួលបានអត្រាការប្រាក់ពិសេស ១,៣៥ ភាគរយ ក្នុងមួយឆ្នាំ ។

ចំណែកឯការប្រើប្រាស់ផលិតផលថ្មីនេះរឹតតែមានភាពងាយស្រួលជាទីបំផុត ។ អតិថិជនរបស់ វីង គ្រាន់តែចុចបើកកម្មវិធីស្មាតហ្វូនវីង នៅទូរស័ព្ទដៃរបស់ពួកគាត់ រួចចូលទៅកាន់ប៊ូតុង ផលិតផលសន្សំ និងជ្រើសរើសចំនួនទឹកប្រាក់បញ្ញើដែលចង់បានជាការស្រេច ។ សមតុល្យអប្បបរមាគឺត្រឹមតែ ៥ដុល្លារតែប៉ុណ្ណោះ ។ ភ្លាមៗនោះគណនីសន្សំរបស់ពួកគាត់នឹងចាប់ផ្ដើមទទួលបានការប្រាក់ផងដែរ ។ ពួកគាត់ក៏អាចដកប្រាក់សន្សំនេះចេញគ្រប់ពេល ដោយគ្រាន់តែផ្ទេរវាទៅគណនីវីងរបស់ពួកគាត់វិញ ហើយដកប្រាក់ពីភ្នាក់ងារភ្នាក់ងារ វីង ជាង ៧៥០០ កន្លែងនៅទូទាំប្រទេស។ ការផ្ទេរប្រាក់ទៅមករវាងគណនីវីង និងគណនីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចធ្វើឡើងបានយ៉ាងងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស ។

លោក Toru Myochin នាយកប្រតិបត្តិនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ «ក្នុងចំណោមការប្ដេជ្ញាចិត្តរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុមានប្រកបដោយគុណភាពខ្ពស់ និងត្រូវបានប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ វាជាឯកសិទ្ធរបស់យើង ដែលបានសហការជាមួយ ធនាគារឯកទេស វីង ទៅលើការផ្ដល់ជូនប្រកបដោយភាពច្នៃប្រឌិតមួយនេះ ដែលមានជាលើកដំបូងបង្អស់នៅលើទីផ្សារ» ។

ផលិតផលរបស់ធនគារឯកទេសវីង ដែលប្រកបដោយភាពច្នៃប្រឌិតមួយនេះ ត្រូវបានបង្កើតឡើងក្រោមការគាំទ្រពីសំណាក់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។ ស្ថិតក្រោមការបណ្ដាក់ទុនរួមពីសំណាក់ក្រុមហ៊ុន J Trust Group (ដែលមានទីតាំងនៅទីក្រុងតូក្យូ) និងក្រុមហ៊ុន Royal Group ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានទស្សនៈវិស័យហិរញ្ញវត្ថុដូចគ្នាទៅនឹង ធនាគារឯកទេសវីង ព្រមទាំងចក្ខុវិស័យក្នុងការផ្ដល់ជូនទៅដល់ប្រជាជនកម្ពុជាគ្រប់រូប នូវសេវាកម្មដ៏មានភាពងាយស្រួល តាមរយៈសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ដើម្បីកែប្រែជីវភាពប្រចាំថ្ងៃរបស់ពូកគាត់អោយកាន់តែប្រសើរ ៕ អត្ថបទសហការ

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ