អតីតកីឡាករប្រេស៊ីលម្នាក់ផ្តាំក្រុម Barca ថា មិនគួរយក Neymar មកវិញ
ប្រទេសអេស្ប៉ាញ ៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល Giovane Elber យល់ថា ក្រុម Barcelona មិនគួរចុះហត្ថលេខាយកកីឡាករ Neymar…
ប្រទេសអេស្ប៉ាញ ៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល Giovane Elber យល់ថា ក្រុម Barcelona មិនគួរចុះហត្ថលេខាយកកីឡាករ Neymar…
ប្រទេសអេស្ប៉ាញ ៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល Giovane Elber យល់ថា ក្រុម Barcelona មិនគួរចុះហត្ថលេខាយកកីឡាករ Neymar មកវិញឡើយ ខណៈដែលលោកបានចោទសួរពីការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធរូបនេះ ក្នុងការចូលរួមជាមួយ Paris Saint-Germain ។
Neymar ដែលមានវ័យ២៨ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកកាន់ក្រុម Barca វិញកាលពីពេលថ្មីៗកន្លងមក ។ រូបគេបានផ្លាស់ទៅចូលរួមជាមួយក្រុម PSG ក្នុងតម្លៃកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូកាលពីឆ្នាំ ២០១៧ ។
នៅពេលត្រូវបានសួរដោយវិទ្យុ Cadena SER របស់អេស្ប៉ាញថា Barca គួរតែចុះហត្ថលេខាជាមួយ Neymar ម្តងទៀតទេ? លោក Giovane Elber អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Bayern Munich បាននិយាយថា «អត់ទេ! ខណៈដែលគេបានសម្រេចចិត្តចាកចេញពី Barcelona សម្រាប់ខ្ញុំវាមិនមានលទ្ធភាពក្នុងការវិលត្រឡប់មកវិញទេ ។ សម្រាប់ខ្ញុំ Neymar មានអាកប្បកិរិយាអាក្រក់ណាស់ជាមួយ Barca ពីព្រោះនៅពេលដែលគេចង់ចាកចេញពីក្លិបនេះ គេបាននិយាយថា គេចង់ក្លាយជាមនុស្សល្អបំផុតនៅលើពិភពលោក»។
បុរសវ័យ៤៧ឆ្នាំរូបនេះ បានបន្ថែមទៀតថា «ដើម្បីតែផលប្រយោជន៍ អ្នកនឹងមិនអាចក្លាយជាកីឡាករឆ្នើមបំផុតម្នាក់ក្នុងពិភពលោក ដោយលេងឲ្យក្រុម PSG នោះទេ។ អ្នកគួរតែត្រូវទៅ Real Madrid ឬ Barcelona ឬមួយក្រុមណាដែលអ្នកអាចឈ្នះពានរង្វាន់ Champions League ។ ហើយខ្ញុំជឿជាក់ថា PSG នឹងនៅតែមិនអាចឈ្នះពានរង្វាន់នេះ ទោះបីក្នុងរយៈពេល៣ ឬ ៤ឆ្នាំខាងមុខទៀតក៏ដោយ»។
Neymar បានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៣ ក្នុងចំណោមពានរង្វាន់ក្នុងស្រុកជាច្រើនចាប់តាំងពីបានផ្លាស់មកកាន់ PSG រហូតដល់រដូវកាលចុងក្រោយបង្អស់ដែលត្រូវបានប្រកាសរំសាយចោល ដោយសារតែការរំខានដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ