ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក​ញ្ញ៉ា លី ហួរ​៖ ចូរ​កុំ​ជឿ​តែ​លើ​របាយការណ៍​បើសិន​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម​និង​ជំនួញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ចាប់ផ្តើម​នូវ​ជំនួញ ឬ​អាជីវកម្ម​មួយ​មិនមែន​ជា​រឿង​ពិបាក​ទេ តែ​អ្វី​ដែល​ពិបាក​នោះ​គឺថា តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ជំនួញ​ទទួល​បាន​ផ្លែផ្កា ឬ​ជោគជ័យ​និង​មាន​និរន្ត​ភាព​រីក​ចម្រើន​ទៅ​មុខ ។ ប្រាកដ​ណាស់​ចំណុច​គន្លឹះ​សំខាន់​មួយ​ក្នុង​ចំណោម​គន្លឹះ​សំខាន់​ៗ​ជា​ច្រើន​ដើម្បី​ទទួល ជោគជ័យ​ក្នុង​អាជីវកម្ម​និង​ជំនួញ នោះ​ត្រូវ​បាន​លោក​ឧកញ៉ា…

រាជធានី​ភ្នំពេញ​៖ ការ​ចាប់ផ្តើម​នូវ​ជំនួញ ឬ​អាជីវកម្ម​មួយ​មិនមែន​ជា​រឿង​ពិបាក​ទេ តែ​អ្វី​ដែល​ពិបាក​នោះ​គឺថា តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ជំនួញ​ទទួល​បាន​ផ្លែផ្កា ឬ​ជោគជ័យ​និង​មាន​និរន្ត​ភាព​រីក​ចម្រើន​ទៅ​មុខ ។

ប្រាកដ​ណាស់​ចំណុច​គន្លឹះ​សំខាន់​មួយ​ក្នុង​ចំណោម​គន្លឹះ​សំខាន់​ៗ​ជា​ច្រើន​ដើម្បី​ទទួល ជោគជ័យ​ក្នុង​អាជីវកម្ម​និង​ជំនួញ នោះ​ត្រូវ​បាន​លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុមហ៊ុន លី ហួរ គ្រុប បង្ហើប​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​ចូរ​កុំ​ជឿ​តែ​លើ​របាយការណ៍​។ បើកាលណា​យើង​ជឿ​តែ​របាយការណ៍​ទាំងអស់ នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​មុខ​ជំនួញ​របស់​យើង​នៅ​ថ្ងៃ
ក្រោយ​» ។

លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ចំណុច​គន្លឹះ​មួយទៀត​គឺ​ពាក់ព័ន្ធ​នឹង​ការ​គ្រប​គ្រប់គ្រង​តែ​ម្តង ។ ប្រធាន​ក្រុមហ៊ុន លី ហួរ គ្រុប រូប​នេះ​បាន​ឲ្យ​ដឹង​ថា «​បាទ និយាយ​ឲ្យ​ចំ​ទៅ ការ​គ្រប់គ្រង​គឺ​សំខាន់​ណាស់​។ គ្រប់មុខ​ជំនួញ​ទាំងអស់ គ្រប់​ក្រុមហ៊ុន​ទាំងអស់ សំខាន់​ជាងគេ​គឺ​ការ​គ្រប់គ្រង​។ បើ​យើង​គ្រប់គ្រង​មិន​បាន​ដិត​ដល់​ទេ នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើតឡើង ។ ទី​២ ជូន​កាល​យើង​ដើរ​មិន​ទាន់ ទីផ្សារ ដូច្នេះ​យើង​ត្រូវការ​គ្រប់គ្រង​ផ្ទាល់ ។ ហើយ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​ស្គាល់​មិត្ត​ភ័ក្ត្រ​ជា​ច្រើន​ដែល លោក​ជា​អ្នកមាន​ធំ​ៗ​នៅ​ស្រុក​ខ្មែរ​យើង​នេះ គ្មាន​ពេលវេលា​សម្រាក​ទេ គឺ​គាត់​រវល់ អត់​មាន​ពេល​សម្រាក​តែ​ម្តង ដូច​ៗ​គ្នា ។ ពេល​ខ្លះ​ម៉ោង ៥ ភ្លឺ​គឺ​គាត់​ទៅ​ដល់​ការដ្ឋាន​បាត់​ហើយ គាត់​ទៅ​ដល់​គោលដៅ​របស់​គាត់​បាត់​ហើយ​។ ហើយ​មតិ​ខ្លះ ថា​អ្នកមាន​ស្រួល គឺ​មិន​ត្រូវ​ទេ អ្នកមាន​ឥត​ស្រួល​ទេ » ។

ព្រម​ជាមួយ​គ្នា​នោះ​លោក​ឧកញ៉ា​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់​របស់​លោក​ឧក​ញ្ញ៉ា​នៅ​ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន​និង​បុគ្គលិក​យ៉ាងណា​ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ដោយ​សេដ្ឋី​នៅ​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា «​បាទ ពិត​ណាស់ ការ​គ្រប់គ្រង​គឺ​សំខាន់​ណាស់ ។ សំខាន់​ត្រង់​ថា យើង​ជា​ម្ចាស់​ក្រុមហ៊ុន ដើម្បី​ឲ្យ​គ្រប់គ្រង​បាន ដូច​ខ្ញុំ​បញ្ជាក់​អ​ញ្ចឹ​ង បុគ្គលិក​ធ្វើការ​ឲ្យ​យើង​គឺ​ថ្ងៃ​សៅរ៍​និង​អាទិត្យ​គឺ​ឈប់​សម្រាក​ហើយ តែ​យើង​អត់​បាន​ឈប់​ទេ យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​គុណភាព​ការងារ​ដែល​បាន​ដាក់​ឲ្យ​អនុវត្តន៍​កន្លង​មក ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​យើង​បាន​ដាក់​ចេញ​ទៅ​ឬ​អត់ ។ នេះ​ដើម្បី សបញ្ជាក់​ឲ្យ​ឃើញ​ថា​ការ​គ្រប់គ្រង​របស់​យើង​ឲ្យ​វា​មាន​និរន្តរភាព​និង​នៅ​មានគុណ​ភាព​ដដែល​។

«​អ​ញ្ចឹ​ង​បើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន យើង​អត់​គ្រប់គ្រង​បាន​ផង យើង​បណ្តោយ​តាម
បុ​គ្គ​លិ​គ​ទាំងអស់​ម្តេច​បាន ។ ទី​២ គឺ​យើង​ត្រូវ​ឈរ​លើ​គោលការណ៍​មួយទៀត គឺ​បណ្តុះ
បណ្តាល​បុគ្គលិក​ជា​ប្រចាំ ។ ត្រង់នេះ​គឺ​មាន​ន័យ​ថា​យើង​ត្រួតពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​ការងារ​និង​ការ​បណ្តុះបណ្តាល ។ ការ​គ្រប់គ្រង​គឺ​សំខាន់​បំផុត តាមដាន​មើល​ថា​តើ​បុគ្គលិក​នីមួយ​ៗ​អនុវត្ត​តាម​គោលការណ៍​ឬ​អត់ ។

បើ​យើង​ឃើញ​គាត់​អនុវត្ត​ចាក​ឆ្ងាយ​ពី​គោលការណ៍ គឺ​យើង​ត្រូវ​អប់រំ​គាត់ ណែនាំ ហើយ​យើង​បណ្តុះបណ្តាល​ជំនាញ​គាត់ ហើយ​យើង​ត្រូវ​ឲ្យ​អាទិភាព​ទៅ​លើ​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ខ្លួនឯង​នេះ ឲ្យ​អាទិភាព​ផ្ទៃក្នុង​មុនគេ​។ បុគ្គលិក​ណា​ឆ្នើម យើង​បណ្តុះបណ្តាល​គាត់​បន្តិច​ទៅ ហើយ​តម្លើង​ឋានៈ និង​តូ​នាទី​ឲ្យ​គាត់ ជា​ជាង​យើង​ទៅ​រើស​ពី​ខាងក្រៅ​យក​មក​ដាក់​។ ខ្ញុំ​ជូន​ជា​ឧទាហរណ៍ ប្រធាន​ការិយាល័យ​មួយ​ដែល​គាត់​ឈប់​សម្រាក ឬ​ក៏​យើង​បញ្ឈប់​គាត់ បើ​យើង​រើស​ពី​ក្រៅ​មក​ដាក់ យើង​មិន​ប្រាកដ​ថា​គាត់​ពូកែ​ទេ ប៉ុន្តែ​អនុប្រធាន​ការិយាល័យ​មួយ​នឹង​ដែល​យើង​គិត​ថា​គាត់​ធ្វើ​បាន គាត់​ពូកែ អ​ញ្ចឹ​ង​បណ្តុះបណ្តាល​គាត់​បន្ថែម​និង​ផ្តល់​អាទិភាព​ផ្ទៃក្នុង​មុនគេ ដែល​យើង​គិត​ថា​គាត់​ពិតជា​អាច​ធ្វើ​បាន​ដោយ​ឈរ​លើ​ទស្សនៈ​មួយ​គឺ​បណ្តុះបណ្តាល »​។

លោក​ឧក​ញ្ញ៉ា​បាន​បន្ត​ថា «​អ​ញ្ចឹ​ង​សម្រាប់​លី ហួរ​គ្រុប គឺ​យើង​ឲ្យ​អាទិភាព​ផ្ទៃក្នុង​មុន នេះ​គឺជា​ឲ្យ​តម្លៃ​បុគ្គលិក​និង​បន្ត​បណ្តុះបណ្តាល​បុគ្គលិក​។ បើសិនជា​ក្រុមហ៊ុន​មួយ​ខ្លាច​ការ​ចំណាយ​ទៅ​លើ​ការ​បណ្តុះបណ្តាល នោះ​ក្រុមហ៊ុន​នោះ​គឺ​មិន​អាច​រីក​ចម្រើន​បាន​ទេ ។ អ​ញ្ចឹ​ង​ការ​គ្រប់គ្រង​ការងារ បណ្តុះបណ្តាល​បុគ្គលិក​គឺជា​ចំណុច​ស្នូល​សម្រាប់​ការ​រីក​ច​ម្រើ​ង​របស់​ក្រុមហ៊ុន ។

យើង​មិនមែន​បង្កើត​ក្រុមហ៊ុន​មួយ​សម្រាប់​ខ្លួនឯង​តែ​មួយ​មុខ​ទេ យើង​ចង់​ធ្វើ​យ៉ាងណា សម្រាប់​អនាគត​រីក​ចម្រើន​ផង ជួយ​ដល់​សង្គម​ផង បុគ្គលិក​រាប់​ពាន់​នាក់​ដែល​ត្រូវ​រក្សា ហើយ​ក៏​ចង់​ធ្វើ​អ្វីមួយ​ដែល​គិត​ថា​ទុកជា​កេរ្តិ៍​ដំណែល​នៅ​ក្នុងស្រុក​យើង ក្នុង​ប្រទេស​ជាតិ​យើង​ដែរ អ​ញ្ចឹ​ង​ហើយ​បានជា​ខ្ញុំ​មុន​នេះ​ឆ្លើយ​តប​នឹង​សំណួរ​ថា​ចង់​វិនិយោគ ឬ​បើក​ក្រុមហ៊ុន​នៅ​ក្រៅប្រទេស ជា​ធម្មតា​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​ធំ​តែងតែ​ចង់ តែ​អ្វី​ដំបូង​គេ​ដែល​យើង​ត្រូវ​គិត​គឺ​ប្រទេស​យើង​សិន ព្រោះ​ប្រទេស​យើង​កំពុង​តែ​អភិវឌ្ឍន៍​ហើយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​បាន​នឹង​កំពុង​គៀងគរ​បរទេស​មក​វិនិយោគ​នៅ​ក្នុងស្រុក​យើង ហើយ​យើង​បែរជា​វិនិយោគ​នៅ​ក្រៅ​ស្រុក​វិញ ក៏​វា​ដូច​ជា​មិន​ទំនង​ដែរ ។ នេះ​ជា​ការ​គិត​សម្រាប់​ខ្ញុំ​ផ្ទាល់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ