ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​នាំគ្នា​ហ៊ោ​កញ្ជ្រៀវ​ក្នុង​ព្រៃ​ផង ស្រាប់តែ​សមត្ថ​កិច្ច​​ឆ្មក់​រត់​បាត​ជើង​សព្រាត

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា​កន្លង​ទៅ បាន​ឃាត់ខ្លួន​ក្រុម​​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ និង​អាប៉ោង កំពុង​នាំ​គ្នា​ហ៊ោកញ្ជ្រៀវ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ…

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា​កន្លង​ទៅ បាន​ឃាត់ខ្លួន​ក្រុម​​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ និង​អាប៉ោង កំពុង​នាំ​គ្នា​ហ៊ោកញ្ជ្រៀវ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ដោយ​ដកហូត​បាន​អា​គក ម៉ូតូ រថយន្ត ព្រមទាំង​លុយ​មួយ​ចំនួន រួច​បញ្ជូន​​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំ​ដោយ​វរសេនីយ៍ឯក ថា​ញ់ សុខ​វុន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហ​ការ​ជាមួយ​នគរបាល​ស្រុក​ជើ​ង​ព្រៃ ដឹកនាំ​ដោយ​លោក​អធិការរង និង​មានការ​ដឹកនាំ​សម្រប​សម្រួល​​បញ្ជា​ផ្ទាល់​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ឆ្មក់​បង្ក្រាប​ករណី​លួច​លេងល្បែង​ស៊ីសង នៅ​ចំណុច​ខាងលើ ។

ជា​លទ្ធផល បាន​ចាប់​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​ចំនួន​១០​នាក់​មាន ៖

១-​ឈ្មោះ មាន ច្រឹង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទទា​ល ឃុំ​រវាង ស្រុក​ជើ​ង​ព្រៃ ខេត្ត​កំពង់​ចាម, ២-​ឈ្មោះ ឈឿ​ន ឈ​ន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្នៅ​លិច ឃុំ​ព្រៃ​ចារ ស្រុក​ជើង​ព្រៃ ខេត្តកំពង់ចាម,

៣-​ឈ្មោះ ស៊ឹម ស៊ីភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់​ឆ្នាំង, ៤-​ឈ្មោះ ពៅ ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើ​ងព្រៃ ខេត្តកំពង់ចាម, ៥-​ឈ្មោះ សួន ឈឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​តា​ពរ ឃុំ​ត្រពាំង​ពរ,

៦-​ឈ្មោះ យ៉ា​ន យ៉ា​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ក្រដាស ឃុំ​តាំង​ត្រពាំង ស្រុកបា​ធា​យ ខេត្តកំពង់ចាម, ៧-​ឈ្មោះ ពុត ពេជ្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្របែក ឃុំ​ជើ​ង​ព្រៃ ស្រុក​​បា​ធា​យ ខេត្តកំពង់ចាម,

៨-​ឈ្មោះ លី សុខ​អាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ស្រឹង ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម, ៩-​ឈ្មោះ សួ​ស សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ងូ​ង ឃុំ​សូ​ទិព្វ ស្រុក​ជើ​ង​ព្រៃ ខេត្តកំពង់ចាម និង១០-​ឈ្មោះ ណៃ ផានិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើ​ង​ព្រៃ ខេត្តកំពង់ចាម ។

ចំណែក​វត្ថុ​តាង​មួយ​ចំនួន​ដែល​ដកហូត​រួម​មាន មាន់​ងាប់​២​ក្បាល កន្ត្រក​ដាក់​មាន់​១ ម៉ូតូ​ចំនួន​១៣​គ្រឿង កញ្ចក់​បាំង​មាន់​១ ហាន់​តោ​អាប៉ោង​១រថយន្ត​៤​គ្រឿង ប្រាក់​ចំនួន​៣.៥១០.០០០​រៀល និង​១.០០០​ដុល្លារ និង​សម្បក​ស្កុ​តរុំ​ជើង​មាន់​មួយ​ចំនួន ។

ទាំង​មនុស្ស​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។

លោកស្នងការ​មាន​ប្រសាសន៍​ថា កន្លង​មក ក្រុម​អ្នក​ញៀន​ល្បែង​តែងតែ​លួច​លេង​នៅ​កន្លែង​ស្ងាត់​មិន​មាន​មនុស្ស ហើយ​ក៏​ធ្លាប់​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ