ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​៖ ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច ប៉ុន្តែ​ត្រូវធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​ចៅក្រម​នោះ​ទេ ប៉ុន្តែ​ចៅក្រម​ត្រូវ​មាន​ឆន្ទានុសិទ្ធិ​មួយ​ឲ្យ​ត្រឹមត្រូវ​បាន​ច្បាប់​ជា​ធរមាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​ចៅក្រម​នោះ​ទេ ប៉ុន្តែ​ចៅក្រម​ត្រូវ​មាន​ឆន្ទានុសិទ្ធិ​មួយ​ឲ្យ​ត្រឹមត្រូវ​បាន​ច្បាប់​ជា​ធរមាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ លោក កើត រិ​ទ្ធ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ធ្លាប់​បញ្ជាក់​ជូន​លើក​មុន​ហើយ​ថា ក្រសួងយុត្តិធម៌​មិន​ជ្រៀត​ជ្រែកចូល​ដល់​សម្រេច​ក្តី​របស់​ចៅក្រម​នោះ​ទេ ដែល​ជា​អំណាច​ឯករាជ្យ អី​ញ្ចឹ​ង​ឆន្ទានុសិទ្ធិ​គាត់​ប្រើ​ចុះ ប៉ុន្តែ​ជា​សិទ្ធិ​អំណាច​មួយ​ដែល​គាត់​ត្រូវ​ប្រើ​ប្រាប់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​» ។

ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ បន្ទាប់​ពី​ប្រកាស​ដាក់​ដំណើរការ យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត ។ លោក​បន្ត​ថា​យុទ្ធនាការ​នេះ​ដាក់​ចេញ​ក្រុមការងារ​ទាំង​៤​បូក​ទាំង​សាលាដំបូង​រាជធានី ខេត្ត​ត្រូវ​ប្រកានខ្ជាប់​ជាមួយនឹង​គោលការណ៍​ដល់​ធំ​ដើម្បី​ជៀសវាង​ឲ្យ​បាន​នូវ​«​ត្រីងៀត​ឆ្លៀត​ពង​» មាន​ន័យ​ថា​ត្រូវ​ដាក់​ចេញ​ជាមួយ​គោលការណ៍ សុចរិត​ភាព ស្មោះត្រង់ និង​មិន​ពុក​រលួយ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត មាន​ជំនឿ​យ៉ាង​ម៉ុ​ត​មាំ​ថា ប្រសិនបើ​មានការ​ចូលរួម​ដោយ​សុ​ឆន្ទៈ​ពី​តូ​អង្គ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​រយៈពេល​ត្រឹមតែ​៦​ខែ​ឬ​ក៏​ឬ​ទៅ​៩​ខែ​ប៉ុណ្ណោះ ការ​បើក​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត នឹង​សម្រេច​បាន​៥០​ទៅ​៧០​ភាគរយ នៃ​ផែនការ​ដែល​បាន​កំណត់ ។

លោក​ថា ទោះ​តួរ​អង្គ​ពាក់ព័ន្ធ ដោះស្រាយ​សំណុំរឿង​បាន​ប៉ុន្មាន​ភាគរយ​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​មិន​មាន​បញ្ហា​នោះ គឺ​ចាត់​ទុក​ថា ជា​ជោគជ័យ​ដ៏​ធំ​មួយ នៅ​ក្នុង​យុទ្ធនាការ​ទាំងអស់​ផង​ដែរ​។

ទាក់ទង​ជាមួយ​សំណុំរឿង​កកស្ទះ​នេះ លោក​បញ្ជាក់​ថា ក្រសួង​ដោះស្រាយ​សំណុំរឿង​ទាំងអស់ ដោយ​មិន​គិត​ប្រភេទ​សំណុំរឿង​ណាមួយ​ឡើយ ។ លោក​បន្ថែម​ថា «​យើង​អត់​មានការ​កំណត់​ទេ គឺជា​ប្រភេទ​សំណុំរឿង​ព្រហ្មទណ្ឌ​ទាំងអស់ ចឹ​ង​នៅ​ក្នុង​ការ​ដោះស្រាយ​ដើម្បី​ព​ន្លឿ​ន​ការ​ស្វែងរក​យុត្តិធម៌ ឲ្យ​បាន​ឆាប់រហ័ស​យើង​អត់​មាន​ថា​អានេះ​រឿង​ប្រភេទ​នេះ​ៗ​ទេ អ្វី​ដែល​ជា​ទន្ទឹង​រង​ចាំ របស់​ភាគី​នៅ​ក្នុង​រឿង​ក្ដី​គឺ​សំណុំរឿង​របស់​គាត់​និ​មួយ​ៗ ចឹ​ង​ក្នុង​របៀប​វាវៈ​របស់​ក្រសួងយុត្តិធម៌ ថ្វី​ត្បិត​តែ​ក្រសួងយុត្តិធម៌ បាន​លើក​ពី​ទិន្នន័យ​នៃ​សំណុំរឿង​គ្រឿង​ញ​ញៀន​ក៏​ពិតមែន ប៉ុន្តែ​ក្នុង​របៀបវារៈ​ការងារ​ពិត​ប្រាក​នៃ​យុទ្ធនាការ​គឺ​យើង​ធ្វើ​ទៅ​លើ​គ្រប់​បទ​ល្មើ​ល​ទាំងអស់​» ។

ក្នុង​ស​ន្នី​សី​ទ​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស ស្វាគមន៍​អង្គការ​សង្គម​ស៊ី​វិល ឲ្យ​ចូលរួម ជាមួយ ក្រសួងយុត្តិធម៌ នៅ​ក្នុង​យុទ្ធនាការ កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង នៅ​តុលាការ​សាលាដំបូង​រាជធានី​-​ខេត្ត ។ លោក​បន្ត​ថា ក្រសួងយុត្តិធម៌ មានការ​ប្រុង​ប្រយ័ត្ន​ណាស់ ដើម្បី​កុំ​ឲ្យ​យុទ្ធនាការ​នេះ​ទៅ​ជា​ការ​និយាយ​ថា ជា​ការ​ជ្រៀតជ្រែក​ដល់​កិច្ចការ​តុលាការ ។ នេះ​ក្រសួងយុត្តិធម៌​មានច្បាប់​កំណត់​ត្រឹមត្រូវ ផង​! ចុះ​សង្គម​ស៊ី​វិល តើ​មាន​សិទ្ធិ​អំណាច​ឯណា ? ក្រសួង លើកទឹកចិត្ត ឲ្យ​សង្គម​ស៊ី​វិល ធ្វើ​ការងារ​ជាមួយ​ក្រសួង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ