ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​តបត​វិញ​យ៉ាង​ម៉ឺន​ម៉ាត់​ ពី​ការ​ចោទ​ប្រកាន់​​របស់​អា​មេ​រិ​ក

3 ឆ្នាំ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ យោង​តាម​AFP​ថា ទោះបី​អាជ្ញាធរ​ចិន​ចាប់ផ្ដើម​ទទួលស្គាល់​ភាព​ច្រឡោះ​​ប្រហោង​នានា​របស់​ខ្លួន ក្នុង​ការ​បង្ការ​ជំងឺឆ្លង​នានា តែ​បានការ​ពារ​ខ្លួន​យ៉ាង​ម៉ឺ​ង​ម៉ាត់ ប្រឆាំង​ការ​ចោទប្រកាន់​ទាំងឡាយ​របស់​លោក​ដូ​ណា​ល់​ត្រាំ​។ បណ្ដា​មេដឹកនាំ​ចិន​ពិត​ណាស់ រង​ការ​ការ​រិះគន់​ច្រើន​នៅ​អឹ​រ៉ុ​ប​និង​នៅ​សហរដ្ឋអាមេរិក លើ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។…

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ យោង​តាម​AFP​ថា ទោះបី​អាជ្ញាធរ​ចិន​ចាប់ផ្ដើម​ទទួលស្គាល់​ភាព​ច្រឡោះ​​ប្រហោង​នានា​របស់​ខ្លួន ក្នុង​ការ​បង្ការ​ជំងឺឆ្លង​នានា តែ​បានការ​ពារ​ខ្លួន​យ៉ាង​ម៉ឺ​ង​ម៉ាត់ ប្រឆាំង​ការ​ចោទប្រកាន់​ទាំងឡាយ​របស់​លោក​ដូ​ណា​ល់​ត្រាំ​។ បណ្ដា​មេដឹកនាំ​ចិន​ពិត​ណាស់ រង​ការ​ការ​រិះគន់​ច្រើន​នៅ​អឹ​រ៉ុ​ប​និង​នៅ​សហរដ្ឋអាមេរិក លើ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។

រដ្ឋអំណាច​ចិន​និយាយ​ថា ខ្លួន​អាច​គ្រប់គ្រង​សម​ស្រប​ចំពោះ​ការ​ឆ្លង​។ វិន័យ ​និង​ការ​បង្ខាំង​មនុស្ស​ជា​ទូទៅ​ត្រូវ​បាន​គោរព​ហ្មត់ចត់​ក្នុង​ចំណោម​ប្រជាជន​ចិន ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នានា​។

គេ​បាន​ចោទប្រកាន់​ចិន ពី​សកម្មភាព​មិន​គ្រប់គ្រាន់​របស់​ខ្លួន​ប្រឆាំង​វីរុស តែ​រដ្ឋអំណាច​ចិន​បាន​បដិសេធ​។ ពិសេស​ចិន​មិន​ទទួលស្គាល់​ដែល​គេ​ចោទ​ថា​ប្រកាស​អាសន្ន​ពី​ការ​ឆ្លង​កាលពី​ខែមករា​មានការ​យឺតយ៉ាវ​នៅ​ក្រុង​វូ​ហាន ។ ម្យ៉ាងទៀត​ចំនួន​អ្នក​ស្លាប់​បណ្ដាល​មក​ពី​វីរុស​នៅ​ចិន ដែល​មក​ដល់​ពេល​នេះ​មាន​ត្រឹម ៤.៦៣៣​នាក់​ក៏់ ពុំ​សូវ​មានការ​ជឿជាក់​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​ជា​ច្រើន ។

អំពើ​ប្រភព​នៃ​ការ​ចម្លង​វីរុស​ចិន​អាច​កំពុង​វាយតម្លៃ​។ ជា​ការ​ឆ្លើយ​តប​ចំះ​ពោះ​សំណើ​របស់​អា​មេ​រិ​ក​និង​អូស្ត្រាលី ចិន​បាន​បដិសេធ​រាល់​ការ​សើ​ុ​ប​អង្កេត​អន្តរជាតិ លើ​ការ​លេច​ចេញ​វីរុស​នោះ​នៅ​លើ​ដែនដី​ខ្លួន​។ កាលពី​ខែមីនា ក្រុង​ប៉េ​កាំ​ង​បាន​បញ្ចេញ​សំឡេង​ផ្លូវការ​នានា ពី​ការ​សង្ស័យ​ដែល​វីរុស​នោះ អាច​នាំ​មក​កាន់​ចិន​ដោយ​ពួក​អា​មេ​រិ​ក​ដែល​មក​ចូលរួម ក្នុង​ការ​ប្រកួត​កីឡា​ពិភពលោក​របស់​កង​យោធា ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ខែតុលា​នៅ​ក្រុង​វូ​ហាន​។ ប្រធានបទ​នោះ​ត្រូវ​បាន​ចេញផ្សាយ​ក្នុង​សារព័ត៌​មាននៅ​ចិន ដែល​ពេល​នេះ​ហាក់ដូចជា​យល់​ស្រប​តាម​ដោយ​ប្រជាជន​ចិន​។

ចិន​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​៧​នាក់​ទៀត
អា​ជ្ជា​ធរ​សុខាភិបាល​ចិន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨​ឧសភា​ថា មាន​អ្នក​ឆ្លង​វីរុស​ថ្មី​៧​នាក់​ទៀត ត្រូវ​បាន​អះអាង​នា​ថ្ងៃ​ទី​១៧​ឧសភា​នៅ​ចិនដីគោក នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់​៨២.៩៥៤​នាក់​ចាប់តាំងពី​មានការ​ឆ្លង​មក​។

គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បញ្ជាក់​ថា អ្នក​ឆ្លង​ថ្មី​៤​នាក់​ជា​អ្នក​ឆ្លង​ក្នុងស្រុក ហើយ​៣​នាក់​ជា​អ្នក​នាំ​ចូល​ពី​បរទេស​។ ពុំ​មាន​អ្នក​ស្លាប់​ថ្មី​ត្រូវ​បាន​រាយការណ៍​ឡើយ ខណៈ​ចំនួន​អ្នក​ស្លាប់​ផ្លូវការ​ក្នុង​ប្រទេស​នោះ មាន ៤.៦៣៤​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ