ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​បិទ​សាលារៀន​ជា​ច្រើន​វិញ​ក្រោយ​​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ នៅ​ប្រទេស​បារាំង​សាលារៀន​ជា​ច្រើន​បាន​បិទទ្វារ​ជា​ថ្មី ក្រោយ​រក​ឃើញ អ្នក​ឆ្លង​វីរុស​COVID-19​ថ្មី​ជា​ច្រើន​នាក់​មក​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៧​ឧសភា​របស់​ទូរទស្សន៍​បារាំង​BFMTV​។ គ្រឹះស្ថានសិក្សា​ឯកជន​NAZARETH​នៅ​ទីក្រុង​នី​ស បាន​បិទទ្វារ​ក្រោយ​ពី​កុមារ​អាយុ​១១​ឆ្នាំ​ម្នាក់ រៀន​ថ្នាក់​CM2​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន កាលពី​ថ្ងៃ​ទី​១៦​ឧសភា​។…

ប្រទេស​បារាំង ៖ នៅ​ប្រទេស​បារាំង​សាលារៀន​ជា​ច្រើន​បាន​បិទទ្វារ​ជា​ថ្មី ក្រោយ​រក​ឃើញ អ្នក​ឆ្លង​វីរុស​COVID-19​ថ្មី​ជា​ច្រើន​នាក់​មក​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៧​ឧសភា​របស់​ទូរទស្សន៍​បារាំង​BFMTV​។

គ្រឹះស្ថានសិក្សា​ឯកជន​NAZARETH​នៅ​ទីក្រុង​នី​ស បាន​បិទទ្វារ​ក្រោយ​ពី​កុមារ​អាយុ​១១​ឆ្នាំ​ម្នាក់ រៀន​ថ្នាក់​CM2​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន កាលពី​ថ្ងៃ​ទី​១៦​ឧសភា​។ តាម​ទូរទស្សន៍​នោះ​ថា នាយិកា​សាលា​នោះ​និង​សិស្ស​១០​នាក់ ព្រមទាំង​ភ្នាក់ងារ​៣​នាក់​ដែល​ប៉ះពាល់​ជាមួយ​កុមារ​ដែល​ឆ្លង​វីរុស ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើតេស្ត​។

ស្ថានភាព​របស់​កុមារ​នេះ ហាក់​ពុំ​មានការ​បារម្ភ​ឡើយ តែ​សាលា​នឹង​នៅ​តែ​បិទទ្វារ​រហូត​ដល់​ថ្ងៃ​ទី​២៨​ឧសភា រួច​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​មូល​ដ្ឋា​នានា​ក៏​គ្រោង​ធ្វើ​ដែរ​។ នៅ​ភាគ​ខាងលិច​បារាំង​ឃុំ​២​នៅ​ជាយក្រុង​ANGOULEME បណ្ដា​សាលារៀន​បាន​បិទទ្វារ ក្រោយ​ពី​បុគ្គលិក​២​នាក់​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​។

ចំណែក​កាលពី​ថ្ងៃ​ទី​១៦​ឧសភា​កន្លង​ទៅ​គេ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​២​នាក់ ជា​បុគ្គលិក​ដែល​មាន​គ្រូ​ម្នាក់​ផង ក្នុង​សាលារៀន​នៅ​CHARENTE ។

សរុប​នៅ​បារាំង​សាលា​ជាង​៥០​ត្រូវ​បាន​បិទទ្វារ​ជា​ថ្មី ឬ​ត្រូវ​ពន្យារពេល​ការ​បើកទ្វារ ដោយសារ​សង្ស័យ​លើ​ការ​ការ​ឆ្លង​វីរុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ