ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក​ ​ណាត់ជួប​ក្រេប​ចន្ទ​ទឹកឃ្មុំ​ម្តង ​​​​​​​​​​ទារសំណង១ម៉ឺនដុល្លារ


ខេត្តសៀមរាប ៖ សង្សារ​វ័យក្មេង​១​គូដែល​ស្គាល់គ្នា​តាម​ហ្វេ​សបុ​៊​ក​ជាង​១​ឆ្នាំ បាន​ណាត់ជួប​គ្នា​ក្រេបទឹក​ឃ្មុំ ត្រូវ​បាន​ក្រុម​គ្រួសារ​ខាង​ស្រី​ប្តឹងឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​អភ័ព្វស្នេហ៍ចាត់ការ​តាម​ផ្លូវច្បាប់ និង​ទារ​សំណង​១​ម៉ឺន​ដុល្លារ​ថែម​ទៀ​​​ត ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​​នេះ ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ នា​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ​តាម​ពាក្យ​បណ្ដឹង​របស់​ឪពុក​ម្ដាយ​ខាង​ស្រី ព្រោះ​បាត់​កូន ។

សមត្ថកិច្ច​ខេត្តសៀមរាបបានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ឈ្មោះ អៀង វី​រៈ​ឧត្តម​ អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០រស់នៅ​ក្រុម​ទី​១​ ក្រុង​​​សៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​រួម​ភេទ ជាមួយ​អនីតិជន​ម្នាក់​អាយុ​ក្រោម​១៥​ឆ្នាំ ។

សមត្ថកិច្ច​បន្ត​ថា ដំណើររឿង​នៅ​ថ្ងៃ​ទី​១៣ ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​ល្ងាច ក្មេង​ស្រី អាយុ​១៤​ឆ្នាំ
​ជា​សិស្ស​​ ​​(​ជន​រង​គ្រោះ​) បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ សរសេរ​សារ​ប្រាប់​ឲ្យ​ជន​សង្ស័យ​ទៅ​យក​រូប​ខ្លួននៅ​ជិត​ម្ដុំ​ភ្នំ​ក្រោម ។

ភ្លាម​នោះ ​យុវជន​ជា​សង្សារបាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំដៅ​ទៅ​កន្លែង​ណាត់ជួប​ម្តុំ​ភ្នំ​ក្រោម​ភ្លាម តាម​ការ​ណាត់​ខាង​ស្រី ។ ក្រោយ​ពី​បាន​ជួប​គ្នា​នាង​ជា​សង្សារ​បាន​ឡើង​ជិះ​ម៉ូតូ​ជាមួយ​យុវជន​រូប​នោះ មក​អង្គុយ​លេង​ក្នុង​ដី​ឡូត៍​ក្បែរ​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ម៉ោង​១៨​និង​៣០​នាទី ក៏​បាន​ឌុ​ប​រូប​នាង​ទៅ​អង្គុយ​លេង​ម្ដុំ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ​។ ក្រោយ​ពី​អង្គុយ​លេង​បាន​មួយសន្ទុះ ក៏​បាន​បន្ត​ជិះ​ម៉ូតូ​មក​លេង​នៅ​ផ្លូវ​៦០​ម៉ែត្រ រហូត​ដល់​ម៉ោង​ប្រហែល​២១ ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មក​អង្គុយ​លេង​ក្នុង​ដី​ឡូត៍ ក្បែរ​ផ្ទះ​របស់​យុវជន​ជា​សង្សារ​ម្ដង​ទៀត ។

លុះដល់​ម៉ោង​ប្រហែល​២៣ ក៏​បាន​ជិះ​ម៉ូតូ​នាំ​នា​ងមក​ផ្ទះ​របស់​ខ្លួន ​ដោយ​ឱ្យ​នាង​ចូល​សម្រាក​ក្នុង​បន្ទប់​របស់​ខ្លួន ដោយ​ខ្លួន​បាន​ប្រាប់​ម្ដាយ​ឪពុក​របស់​ខ្លួន​ថា នាង​គឺជា​សង្សារ​របស់​ខ្លួន ត្រូវ​បាន​អ្នក​ផ្ទះ​របស់​នាង​ដេញ​ចេញពីផ្ទះ ហើយ​ពួក​ខ្លួន​ទាំង​២​នាក់ បាន​នាំ​គ្នា​ចូល​ដេក​ក្នុង​បន្ទប់ ។ តាម​ចម្លើយ​ថា ពេល​នោះ​យុវជន​ជា​សង្សារ បាន​សុំ​នាង​រួម​ភេទ​តែ​នាង​ពុំ​ព្រម ។

បន្តិច​ក្រោយមក​ ក៏​បាន​សុំ​ម្ដងទៀត​ទើប​នាង​ព្រម ក៏​បាន​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​ជា​លើក​ទី​១ ហើយ​ក៏​នាំ​គ្នា​ដេក​លង់លក់​ទៅ ។ រហូត​ដល់​ថ្ងៃ​ទី​១៤ ​ឧសភា ឆ្នាំ​២០២០ ពួក​គេ​មិន​បាន​នាំ​នាង​ទៅ​ណា​ឡើយ ក្រៅ​ពី​នៅ​ក្នុង​បន្ទប់ ហើយ​ពួក​ខ្លួន​បាន​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​ម្ដងទៀត នៅ​ពេល​យប់ ។ លុះដល់​ថ្ងៃ​ទី​១៥ ​ឧសភា ឆ្នាំ​២០២០ ពួក​ខ្លួន​ទាំង​ពីរ​បាន​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​ម្ដងទៀត ក្នុង​បន្ទប់​ដដែល ។
យុវជ​ន​ជា​អ្នកទោស​ស្នេហា​នេះ បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​សម្ថ​កិច្ច​ថា ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​
នាងបាន​សម្រេច​ជាមួយ​គ្នា​សរុប​ចំនួន​៣​លើក ។

ក្នុង​ករណី​នេះ គ្រួសារ​នារី​រង​គ្រោះ​បាន​ប្តឹង​ឱ្យ​សមត្ថកិច្ច ចាត់ការ​លើ​យុវជន​រូប​នេះ​តាម​ច្បាប់ និង​ទាមទារ​ប្រាក់​សំណង​ចំនួន​១​ម៉ឺន​ដុល្លារ ។ ឆ្លង​តាម​ការ​សាកសួរ​យុវជន និង​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា ពួក​គេ​ពិតជា​ស្រលាញ់​គ្នា​មែន មិន​គួរ​បំបែកពួក​គេ​ទេ ស្រឡាញ់​គ្នា​ដោយ​ចិត្ត​និង​ចិត្ត គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ