ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​អ្នក​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នឹង​មានទោស​បើ​ធ្វើ​រឿង​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថាបើ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង អ្នក​ពាក់ព័ន្ធ​នានាយក​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទាំង​នៅ​សាលាដំបូង​រាជធានី ខេត្ត តាម​រយៈ​រូបភាព «​ត្រីងៀត​ឆ្លៀ​ង​ពង​»…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថាបើ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង អ្នក​ពាក់ព័ន្ធ​នានាយក​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទាំង​នៅ​សាលាដំបូង​រាជធានី ខេត្ត តាម​រយៈ​រូបភាព «​ត្រីងៀត​ឆ្លៀ​ង​ពង​» នោះ​នឹង​ទទួលទោស​យ៉ាង​ម៉ឺងម៉ាត់​តាម​វិជ្ជា​ជីៈ​និង​ផ្លូវច្បាប់​។

យោង​តាម​ខ្លឹមសារ​ជំនួយស្មារតី​ស្តី​ពី «​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត​» របស់​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ការ​កកស្ទះ​សំណុំរឿង​បាន​ក្លាយជា​បញ្ហា​ប្រឈម​ចំពោះ​មុខ ដែល​ក្រសួងយុត្តិធម៌​ចាំបាច់​ត្រូវ​ជួយ​ដោះស្រាយ​ដោយ​ចាត់​ទុក​ការងារ​នេះ​ជា​ផ្នែ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​កម្មវិធី​កំណែទម្រង់​របស់​ខ្លួន​។

គោលបំណង​សំខាន់​នៃ​យុទ្ធនាការ​មាន​ចំនួន​ពីរ​គឺ ៖ ១ – ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ដែល​មាននៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ដើម្បី​ព​ន្លឿ​ង​ការ​រក​យុត្តិធម៌​ឲ្យ​បាន​ឆាប់រហ័ស និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ផ្តល់​សេវា​យុត្តិធម៌​។ ទី ២ – ចូល រួមចំណែក​ដោះស្រាយ​ការ​ចង្អៀត​ណែន​នៃ​អ្នក​ជាប់​នៅ​តាម​ពន្ធនាគារ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​ភាព​ម៉ឺង​ម៉ាង​ត់ សុច​រិច​ភាព និង​ភាព​ត្រឹមត្រូវ នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ ក្រសួងយុត្តិធម៌​បាន​ដាក់​នូវ​អភិក្រម​ការងារ​ចំនួន​ពីរ​គឺ ៖ ទី​១- អភិក្រម​ទី​១.​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នេះ​ត្រូវ​អនុវត្ត​ដោយ​ផ្អែក​លើ​មូ​ដ្ឋា​ន​ច្បាប់ ជា​ពិសេស​ចំណាត់ការ និង​នីតិវិធី​ជា​ធរមាន ។ បន្ថែម​លើ​ច្បាប់ និង​បទដ្ឋាន​គតិ យុ​ត្តិ​ដែល​មាន​ជា​ធរមាន ក្រសួងយុត្តិធម៌​បាន​ដាក់​ចេញ​សេចក្តីណែនាំ​ផ្នែក​ច្បាប់ ដើម្បី ធានា​ដល់​ការ​អនុវត្ត​អភិក្រម​នេះ​ផង​ដែរ​។ អភិក្រម​ទី​២.​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នេះ​ត្រូវ​អនុវត្ត​ដោយ​ផ្អែក​លើក​មូលដ្ឋាន នៃ​យុត្តិធម៌ សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​ឲ្យ​មាន​ដាច់ខាត​នូវ​ស្ថានភាព «​ត្រី ងៀត​ឆ្លៀត​ពង​»​នៅ​ក្នុង​យុទ្ធ​នាគារ​នេះ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ផ្នែក​លើក​អភិក្រម​ទាំង​ពីរ​នេះ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬ​តួអង្គ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​អនុវត្ត​យុទ្ធនាការ​បាន​ត្រឹមត្រូវ នឹង​ទទួល​បាន​លទ្ធផល និង​ត្រូវ​បាន​កត់ត្រា​ទុកជា​គុណសម្បត្តិ​ការងារ ។

ឯកសារ​ដដែល​បាន​បន្ត​ថា «​ប៉ុន្តែ ផ្ទុយ​មក​វិញ​បើ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬ​តួអង្គ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​បាន​ប្រព្រឹត្ត ខុសច្បាប់ ឬ​បាន ឆ្លៀត​យក​ឱកាស​នៃ​យុទ្ធនាការ​នេះ ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាម​របៀប «​ត្រីងៀត​ឆ្លៀត​ពង​» នឹង​ត្រូវ​កត់ត្រា​ជា​កំហុស​ដែល​នឹង​ត្រូវ​ឆ្លើយ​តប​យ៉ាង​ម៉ឹង​ម៉ាត់ ជាមួយនឹង ការ​ទទួលខុសត្រូវ ទាំង​ផ្នែក​វិជ្ជាជីវៈ​ទាំង​ផ្នែក​ច្បាប់ » ។

ផ្នែក​តាម​ទិន្នន័យ​របស់​ក្រសួងយុត្តិធម៌​ដែល​ទទួល​បាន​គិត​ត្រឹម​ថ្ងៃ​១៤​ខែមេសា ឆ្នាំ ២០២០ សាលាដំបូង​រាជធានី ខេត្ត មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កំពុង​ចាត់ការ សរុប ចំនួន​៣៩១៥២​សំណុំរឿង (​គ្រឿងញៀន​មាន​ចំនួន ៦២៦០​សំណុំរឿង ) និង​មាន​អ្នក​ជាប់​ឃុំ សរុប ចំ​នួ​ូ​ន​១២៦៥១​នាក់ អ្នក​ឃុំ​ក្នុង​សំណុំរឿង​គ្រឿងញៀន​៦៩០០​នាក់ ។ សំណុំ រឿង​ត្រូវ​បាន​បែប​ចែក​ជា​ដំណាក់ ដូច​តទៅ​៖ ទី​១. ដំណាក់កាល​អយ្យកា រ​មាន ៦៦៩៣ សំណុំរឿង ទី​២. សំណាក់​ស៊ើបសួរ​មាន​ចំនួន​២០៧៤៧ សំណុំរឿង (​ក្នុង​នោះ មាន​សំ ណុំ​រឿង​មានខ្លួន​ចំនួន​៤៣៦៦​សំណុំរឿង និង​ជន​ត្រូវ​ចោទ​ជាប់​ឃុំ​៦៨២៨ នាក់ )​។ ទី​៣. នៅ​ដំណាក់​ជំនុំជម្រះ​១១៧១២​សំណុំរឿង និង​មាន​ជនជាប់ចោទ​ជាប់​ឃុំ​ចំនួន ៥៨២៣​នាក់ ។

ផ្អែក​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន គ្រាន់តែ​សាលាដំបូង​រាជធានី​ភ្នំពេញ សំណុំ រឿង​ដែល​នៅ​សល់​មិន​ទាន់​ចាត់ការ​រួច ពី​ឆ្នាំ​២០១៩​មាន​រហូត​ដល់ ១២០០០​សំណុំរឿង ហើយ​សំណុំរឿង​ដែល​ចូល​ថ្មី​មាន​ជា​មធ្យម ប្រមាណ​៧០០​រឿង ទៅ​៩០០​រឿង​ក្នុង​មួយ​ខែ ដែល​ធ្វើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន មិន​អាច​ដោះស្រាយ​បាន បញ្ហា នេះ​ដោយ​ខ្លួនឯង​នោះ​ទេ ។ សាលាដំបូង​មួយ​ចំនួន​ទៀត នៅ​តាម​បណ្តា​ខេត្ត ក៏​ជួប​បញ្ហា​ប្រ ឈម​ដូច​គ្នា​នេះ​ដែរ ជា​ពិសេស​ខេត្ត​ដែល​មាន​បទល្មើស​គ្រឿងញៀន​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ