ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗលស់ព្រលឹង! រ៉ូ​ឡូ​កិនបង្ហាប់ផ្លូវបើក​ឡើង​ស្ពាន​អាកាស​៧​មក​រា រអិល​ថយក្រោយ (មានវីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គ្រឿង​ចក្រ​​រ៉ូ​ឡូ​កិន​បង្ហាប់​ផ្លូវ​កៅស៊ូ​មួយ​គ្រឿង​បាន​បើក​ឡើង​ស្ពាន​អាកាស​៧​មក​រា​មិន​រួច​ ស្រាប់តែ​រលត់​ម៉ាស៊ីន​រអិល​ថយក្រោយ កិន​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ​មួយ​គ្រឿង បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​មុខ ។ ​ទោះបីជា​យ៉ាងណា​ ពុំ​បណ្តាល​អោយ​មនុស្ស​ណាម្នាក់​រង​គ្រោះថ្នាក់​​ឡើយ​។ ​ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ​ ៖ គ្រឿង​ចក្រ​​រ៉ូ​ឡូ​កិន​បង្ហាប់​ផ្លូវ​កៅស៊ូ​មួយ​គ្រឿង​បាន​បើក​ឡើង​ស្ពាន​អាកាស​៧​មក​រា​មិន​រួច​ ស្រាប់តែ​រលត់​ម៉ាស៊ីន​រអិល​ថយក្រោយ កិន​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ​មួយ​គ្រឿង បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​មុខ ។ ​ទោះបីជា​យ៉ាងណា​ ពុំ​បណ្តាល​អោយ​មនុស្ស​ណាម្នាក់​រង​គ្រោះថ្នាក់​​ឡើយ​។

​ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​អាកាស​៧​មក​រា ផ្នែក​ខាងលិច ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ភាគី​ខាង​គ្រឿងចក្រ​​រ៉ូឡូកិនបង្ហាប់ផ្លូវកៅស៊ូ​មួយគ្រឿង ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ២H-២៨៨៥ និង​មាន​លេខ​សំគាល់​RT5 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាញ​ ។ ​ចំណែក​ភាគី​ខាង​រថយន្ត​​មួយគ្រឿង​ដែល​រងការ​ខូចខាតម៉ាក​កាម​រី​ហា​យ​ប្រ៊ី​​ដ ស៊េ​រី​២០០៧ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ភ្នំពេញ​ ២AE.-៧១០៨ ជិះ​គ្នា ២​នាក់​ប្តី​ប្រពន្ធ មិនស្គាល់អត្ត​សញ្ញាណនោះទេ ។

តាម​​ប្រភពពី​សាក្សី​​ដែល​​ឃើញ​ហេតុការណ៍​​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​គ្រឿងចក្រ​រ៉ូ​ឡូ​កិន​បង្ហាប់ផ្លូវ​​មួយគ្រឿង​​​​​ខាងលើ​​បាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​អាកាស​៧​មក​រា ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​​នៅ​ពេល​បើក​ឡើង​ជិះ​ដល់​ពាក់កណ្តាល​ស្ពានទៅហើយ​ ស្រាប់តែ​​គ្រឿងចក្រ​រ៉ូ​ឡូ​កិន​បង្ហាប់​​ផ្លូវ​មួយគ្រឿង​​នោះ​ក៏​បាន​រអិល​​ថយក្រោយ​ធ្វើ​អោយ​យានយន្ត​ផ្សេងៗ​ទៀត​ដែល​បើក​ឡើង​​តាម​ក្រោយ​នាំ​គ្នា​គេច គ្រប់​ៗគ្នា​ ។ ​ដោយឡែក​រថយន្ត​មួយគ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដខាងលើ​នោះ​គេច​មិន​ទាន់​ ដោយសារ​នៅ​ជុំវិញ​សុទ្ធ​យានយន្ត​ ក៏​ត្រូវ​​គ្រឿងចក្រ​រ៉ូឡូ​កិនបង្ហាប់ផ្លូវ​រអិល​កិន បណ្តាល​អោយ​ក្រពិត​ខ្ទេច​មុខដាច់​ធ្លាក់​កាង ។

តាម​​ប្រភពពី​អ្នកបើកបរ​រថយន្ត​មួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ​បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ នៅ​ពេល​គាត់​កំពុង​តែ​ធ្វើ​ដំណើរ​ឡើង​ស្ពាន ​ស្រាប់តែ​​គ្រឿងចក្ររ៉ូ​ឡូ​កិនបង្ហាប់ផ្លូវ​ដែល​ស្ថិត​នៅ​ពីមុខឆ្ងាយ​គួរសម ​​ក៏​បាន​រអិល​ថយក្រោយ ។​ ភ្លាម​ៗ​នោះ យានយន្ត​ផ្សេងៗទៀត​ដែល​នៅ​ពីមុខ​គាត់​ ពេលឃើញហេតុការណ៍បែបនេះ​ នាំ​គ្នា​គេច​អស់ ​ចំណែក​គាត់​មិន​អាច​គេច​​ទាន់ ​មាន​តែ​ឈប់​ចាំ​ស្ងៀម ក៏​ត្រូវ​គ្រឿង​ចក្រ​​​រ៉ូ​ឡូ​កិនបង្ហាប់ផ្លូវ​នោះ​រអិល​មក​កិន​តែ​ម្តង ។

តាម​​ប្រភពពី​អ្នកបើកបរ​គ្រឿងចក្រ​រ៉ូ​ឡូ​កិន​បង្ហាប់​ផ្លូវ​​មួយគ្រឿង​ខាងលើ​បានអោយ​ដឹង​ថា មូលហេតុដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់ គឺ​​ដោយសារ​តែ​បើក​ឡើង​ស្ពាន​មិន​រួច ក៏​រល​ត់​ម៉ាស៊ីន ហើយ​ក៏​រអិល​​ថយក្រោយ​​កិន​រថយន្ត​​មួយ​គ្រឿង​នោះ​តែ​ម្តង ។

​ក្រោយពេលកើតហេតុ នគរបាល​ចរាចរសហ​ការមួយ​នគរបាល​មូលដ្ឋាន​ចុះ​មក​សម្រួល​ចរាចរណ៍ ហើយ បាន​ហៅ​រថយន្ត​មក​អូសគ្រឿង​ចក្រ​រ៉ូ​ឡូ​កិនបង្ហាប់​ផ្លូវ និង​ស្ទូ​ច​យក​​រថយន្តម៉ាកកាមរីហាយប្រ៊ីដ​​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ