ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ចាស់ ហ៊ឹ​ម សា​រ៉ា​ន់ នៅ​តែ​អាច​បំបាក់​មុខ​ជើង​ខ្លាំង​ឡើង​កូដ អ៊ុ​ង កំសត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០​នោះ កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ ដែល​ត្រូវ​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០​នោះ កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​ខ្លា​ចាស់​មួយ​រូប ហើយ​អ្នកខ្លះ​យល់​ថា បាន​ប្រែប្រួល​សមត្ថភាព​ទៅ​ហើយ​នោះ នៅ​តែ​មានឱកាស​បំបាក់មុខ​ជើង​ខ្លាំង​ឡើង​កូដ អ៊ុ​ង កំសត់ ឱ្យ​បាក់មុខ បើ​ទោះជា​កីឡាករ​បង្គោល​ខៀវ អ៊ុ​ង កំសត់ ត្រូវ​គេ​ដឹង​ថា គឺជា​កីឡាករ​ឡើង​កូដ និង​មាន​សមត្ថភាព​ដូច​ដំរីចុះប្រេង​នោះ​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ គេ​មិន​នឹក​ស្មានថា កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ នឹង​ឈ្នះ​ការ​ប្រកួត​នោះ​ទេ ដោយសារ​លោក​ក៏​បាក់កម្លាំង​ប្រែប្រួល​សមត្ថភាព​ខុស​ពី​ឡើង​កូដ​ខ្លាំង ហើយ​កីឡាករ​បង្គោល​ខៀវ អ៊ុ​ង កំសត់ ក៏​ត្រូវ​គេ​ស្គាល់​ថា ជា​កីឡាករ​ជើង​ថ្មី តែ​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​នោះ​។

យ៉ាងណាមិញ គេ​នៅ​តែ​មើលឃើញ​ថា ហ៊ឹ​ម សា​រ៉ា​ន់ មាន​បច្ចេកទេស​មុត​ជាង ទើប​អាច​ផ្ដួល អោយ អ៊ុ​ង កំសត់ បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ