ហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗទាំងនេះយ៉ាងណាដែរ


រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់នៃប្រទេសសំខាន់ៗមួយចំនួន សម្រាប់ថ្ងៃដើមសប្តាហ៍នេះតើមានអត្រាយ៉ាងណា ។ ដូច្នេះសម្រាប់អ្នកនិយមចាយប្រាក់ ប្រទេសទាំងនេះ សូមមកដឹងពីអត្រាប្តូរប្រាក់ធៀបនឹងប្រាក់រៀលខ្មែរ ។

ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ១៨ខែឧសភា ឆ្នាំ ២០២០ដើមសប្តាហ៍នេះឱ្យដឹងថា ១ដុល្លារអាមេរិកស្មើនឹង ៤១០៥ រៀល និង ១អឺរ៉ូ ទិញចូល ៤៤៤៣ រៀល លក់ចេញ ៤៤៨៧ រៀល ហើយ ១ដុល្លារអូស្ត្រាលី ទិញចូល ២៦៣៧ រៀល លក់ចេញ ២៦៦៤ រៀល ។

ទន្ទឹមនេះ ១យន់ចិន ទិញចូល ៥៧៨ រៀល លក់ចេញ ៥៨៤ រៀល ខណៈដែល ១០០យ៉េន ជប៉ុន ទិញចូល ៣៨២៩ រៀល លក់ចេញ ៣៨៦៧ រៀល ដោយឡែក ១០០វុនកូរ៉េ ទិញ ចូល ៣៣៣ រៀល និងលក់ចេញ ៣៣៧ រៀល ។

ជាមួយគ្នានេះដែរ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៨៧៨ រៀល លក់ចេញ ២៩០៧ រៀល ហើយ ១បាតថៃ ទិញចូល ១២៨ រៀល លក់ចេញ ១២៩ រៀល ចំពោះប្រាក់ដុងវៀតណាម គឺ ១០០០ដុង ទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៨ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ